ចេះច្នៃចំណូលកើន ! អ្នកស្រី ឈន ដាលិះ យកផ្លែស្វាយធ្វើស្វាយស្ងួតអាចនាំចេញទៅក្រៅមួយខែៗ រកចំណូលបានរាប់ម៉ឺ.នដុល្លារ
Sambat SokhlangJANUARY 22 2024225 views

កើតក្នុងគ្រួសារអ្នកដាំស្វាយ បានជម្រុញឱ្យអ្នកស្រី ឈន ដាលិះ បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនគិរីរម្យហ្វូត គិតឃើញគំនិតច្នៃប្រឌិតចេញពីផ្លែស្វាយដោយអ្នកស្រីបានយកស្វាយស្រស់កែច្នៃជាស្វាយស្ងួតនាំចេញ មួយខែៗរកចំណូលបានរាប់ម៉ឺនដុល្លារ និងមានមហិច្ឆតាពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមដោយការផលិតទឹកស្វាយនៅពេលខាងមុខថែមទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ Khmer SME

 

ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃក្រុមហ៊ុនគិរីរម្យហ្វូតអាចផលិតស្វាយស្ងួតបាន ១០០តោន/ថ្ងៃ ហើយរាល់ផលិតផលដែលផលិតបានគឺមានការនាំចេញ ៩៥% ទៅកាន់ទីផ្សារអន្តរជាតិ និងមានតែ៥% ប៉ុណ្ណោះដែលមានលក់នៅក្នុងស្រុកហើយជាមធ្យមក្នុងមួយខែក្រុមហ៊ុនអាចរកចំណូលបាន ៩០០,០០០  ដុល្លារពីការនាំចេញស្វាយស្ងួតនេះ។

 

 

314953938 615587553694105 7936903975223724585 N

 

ទន្ទឹមនឹងភាពជោគជ័យក្នុងការកែច្នៃនេះ អ្នកស្រី ឈន ដាលិះ ក៏បានបង្ហាញនូវផលលំបាកមួយចំនួនទម្រាំតែឈានដល់ការពង្រីកការផលិតនិងផ្ទៃដីដាំដុះស្វាយដល់ទៅ ៦០០ហិកតានេះផងដែរ។ ដោយកន្លងមកអ្នកស្រីមានផលលំបាកច្រើនទៅលើបច្ចេកទេសនៅក្នុងការផលិត ផ្នែកធនធានមនុស្សដែលយល់ដឹងពីការកែច្នៃ មិនមានទីផ្សារ ធនធានក៏នៅខ្សត់ខ្សោយ ដែលជាហេតុធ្វើឱ្យមានផលលំបាកយ៉ាងខ្លាំងដល់ការផលិត ប៉ុន្តែទោះជាយ៉ាងណាខ្ចីអ្នកស្រីដាលិះនៅតែបន្តខិតខំធ្វើអស់ពីកម្លាំងកាយចិត្តរហូតអាចសម្រេចគោលដៅមកដល់សព្វថ្ងៃនេះ។

 

 

16403412 1885275578370457 1317683834778837405 O

 

យ៉ាងណាមិញ បន្ទាប់ពីមានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ ក្រុមហ៊ុនក៏មានបំណងលើការពង្រីកខ្សែផលិតផលថ្មីដោយយកផ្លែស្វាយដែលតូចៗនៅសល់ពីការកែច្នៃជាស្វាយស្ងួតទៅជាទឹកផ្លែឈើនិងក្រៅពីនោះអ្នកស្រី ដាលិះ ក៏បានកែច្នៃសំបកស្វាយដែលសល់ពីការកែច្នៃធ្វើជាជីផងដែរ ដើម្បីធានាឱ្យបាននូវការកែច្នៃឱ្យអស់លទ្ធភាព។

 

តាមរយៈគំនិតច្នៃប្រឌិតខាងលើនេះ បានបញ្ជាក់ឱ្យឃើញថារាល់កសិផលដែលបងប្អូនបប្រជាកសិករដាំបានសុទ្ធតែអាចកែច្នៃបាន ហើយឱ្យតែពូកែច្នៃបងប្អូននឹងអាចរកចំណូលបានខ្ពស់ជាងមុនបើទោះបីជាការកែច្នៃត្រូវចំណាយថ្លៃដើមខ្ពស់ក៏ដោយប៉ុន្តែបងប្អូនអាចរកវិធីកៀរគរចំណូលតាមរយៈអង្គការនានាដែលជួយសហគ្រាសខ្នាតតូចនិងមធ្យមបានជាច្រើនដែលជាអ្នកគាំទ្រអាជីវកម្មខ្នាតតូចរបស់យើងបាន។ ហើយសង្ឃឹមថាអត្ថបទនេះនឹងអាចជួយគាស់គំនិតច្នៃប្រឌិតរបស់បងប្អូនឱ្យចេះច្នៃជាងមុន ដើម្បីបង្កើនចំណូលបន្ថែមលើសតែពីការដាំហើយលក់៕

 

353446029 759146642671528 3248981487962393375 N

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia