យោងតាមការចេញផ្សាយរបស់ Embassies បានឱ្យដឹងថា មាន Passport ខ្មែរមួយអាចដើរលេងបាន៦៩ប្រទេសនេះដោយមិនពិបាកសុំវីសាឬសិទ្ធិស្នាក់អាស្រ័យមុននោះទេ ខណៈកម្ពុជាយើងជាប្រទេសទី១៦៨លោក ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតមួយ។ ខាងក្រោមនេះគឺជាទិសដៅទាំង៦៩ ដែលកាន់ Passport ខ្មែរហើយអាចដើរដោយមិនពិបាក សុំវីសាឬសុំសិទ្ធិស្នាក់អាស្រ័យទុកមុននោះទេ៖
គួរជម្រាបផងដែរថាទិដ្ឋាការគឺជាឯកសារស្របច្បាប់ដែលអនុញ្ញាតឱ្យអ្នកចូលទៅក្នុងប្រទេសជាក់លាក់មួយសម្រាប់រយៈពេលជាក់លាក់ណាមួយឬបងប្អូនមួយចំនួនចំណាំហៅថាវីសាមកពីពាក្យពេញថា ( Visitor International Stay Admission )។
ចំណែកឯE-Visa មានន័យថាបងប្អូនអាចដាក់ពាក្យសុំទិដ្ឋាការតាមអ៊ីនធឺណិតបាន អាចចុះហត្ថលេខាលើទម្រង់ពាក្យសុំ ហើយភ្ជាប់ឯកសារទាំងអស់ជាទម្រង់និម្មិត ហើយបន្ទាប់មកបញ្ជូនពាក្យសុំ។ ម្យ៉ាងវិញទៀត ទិដ្ឋាការពេលមកដល់មានន័យថា បងប្អូនមិនត្រូវការទិដ្ឋាការក្នុងការធ្វើដំណើរ ហើយគ្រាន់តែអាចទិញសំបុត្រយន្តហោះភ្ជាប់ជាមួយលិខិតឆ្លងដែន បន្ទាប់ពីទៅដល់គោលដៅហើយបងប្អូនអាចសុំសិទ្ធិស្នាក់នៅបាន ។
សរុបមកសម្រាប់លិខិតឆ្លងដែនកម្ពុជាយើងអាចដើរទៅ៦៩ប្រទេស ដោយមានប្រទេសខ្លះមិនត្រូវការវីសា ប្រទេសខ្លះអាចសុំវីសាតាមប្រព័ន្ធអនឡាញ និងប្រទេសខ្លះអាចសុំបានពេលទៅដល់៕
អត្ថបទដោយ៖ ពីង ជូអេង