អ្នកគ្រូ គីម ស៊ីដដាវីស៖ នារីរឹងមាំ មានសមត្ថភាព ត្រូវប្រកាន់ទស្សនៈ នារីត្រូវឈរលើជើងខ្លួនឯងឱ្យបាន
ឡុង វឌ្ឍនៈJANUARY 24 20231.4 K views

ផ្នត់គំនិតចាស់មួយដែលធ្លាប់ដក់ជាប់ក្នុងជម្រៅចិត្តរបស់មនុស្សភាគច្រើនគឺ ស្រ្តីបង្វិលចង្ក្រានមិនជុំ ដែលពាក្យនេះធ្វើឱ្យមនុស្សភាគច្រើនចាត់ទុកស្ត្រីថាជាភេទមនុស្សដែលទន់ខ្សោយ ឬត្រូវពឹងផ្អែកលើបុរស។ ប៉ុន្តែពាក្យទាំងអស់នោះបានចាប់ផ្ដើមសាបរលាបទៅវិញ ដោយសារតែមានស្ត្រីកាន់តែច្រើនឡើងៗ បានក្លាយជាជាមនុស្សដែលរឹងមាំ ជាមនុស្សឯករាជ្យ និងលែងពឹងផ្អែកលើបុរសទាំងស្រុងដូចផ្នត់គំនិតចាស់ទៀតហើយ។

នៅពេលដែលមនុស្សស្រីក្លាយជាមនុស្សដែលឯករាជ្យហើយនោះ ប្រៀបបីដូចជាគាត់ជាមនុស្សស្រីដែលអាចឈរលើជើងរបស់ខ្លួនឯងបានយ៉ាងរឹងមាំផងដែរ។ ក្នុងជំនួបដោយផ្ទាល់ ជាមួយអ្នកគ្រូ គីម ស៊ីដដាវីស ដែលជាអ្នកបង្កើតមាតិកាល្អៗជាច្រើននៅលើបណ្ដាញសង្គម និងជាអ្នកជួយជម្រុញលើកទឹកចិត្តផ្ដោតទៅលើនិស្សិត យុវវ័យ នោះបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

វាត្រឹមត្រូវហើយដែលថា អ្នកណាៗក៏ឈរលើជើងខ្លួនឯងដែរ មិនអាចខ្ចីជើងគេឈរបានទេ តែហេតុអ្វីបានជាមាន ទស្សនៈមួយដែលតែងតែដក់ក្នុងខួរក្បាលរបស់ខ្ញុំ ជានារីត្រូវតែឈរលើជើងខ្លួនឯងឱ្យបាន" បែបនេះទៅវិញ។ តើចង់ដឹងទេថា តើទស្សនៈនេះមានន័យថាយ៉ាងម៉េច? ហើយទស្សនៈទាននេះមានប្រភពមកពីណា? ហេតុអ្វីបានជាខ្ញុំចង់ចែករំលែកវាជូនទៅកាន់អ្នកទាំងអស់គ្នា?

អត្ថន័យនៃឃ្លាថា "ជានារីត្រូវតែឈរលើជើងខ្លួនឯង" វាគ្រាន់តែជាអត្ថន័យមួយដែលឳពុករបស់ខ្ញុំតែងតែនិយាយប្រាប់ ក្នុងគោលបំណងដាស់តឿនខ្ញុំតែប៉ុណ្ណោះ ហើយវាជាភាសាដែលគាត់ប្រើជារឿយៗ មិនថាខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ។

តាមពិត បើនិយាយទៅ ទស្សនៈនេះមានអត្ថន័យមិនខុសពី «ជានារីត្រូវរឹងមាំ និងត្រូវមានសមត្ថភាព» ជាពិសេសទស្សនៈនេះមិនត្រឹមតែអាចធ្វើឱ្យខ្ញុំអាចរស់ដោយខ្លួនឯងបានប៉ុណ្ណោះនោះទេ តែអ្វីដែលសំខាន់នោះ គឺវាបានក្លាយជាអនុសាសន៍មួយដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ។ វាធ្វើឱ្យខ្ញុំអាចក្លាយជានារីមួយរូបដែលខ្ញុំអាចនិយាយបានថា ខ្ញុំអាចឈរលើជើងខ្លួនឯងពិតប្រាកដមែន។

ប្រហែលជាអ្នកខ្លះគិតថា ជានារីសុទ្ធតែទន់ជ្រាយ សុទ្ធតែខ្សោយ បង្វិលចង្រ្កានមិនជុំហើយមែនទេ? តែវាមិនមែនមួយរយភាគរយអញ្ចឹងទេ បើសិនជាយើងជំនះ និងជាពិសេសទទួលបាននូវការលើកទឹកចិត្តពីអ្នកណាម្នាក់នោះ។

ជារួមមកវិញ ទស្សនៈខាងលើគឺចង់ដាសតឿនមនុស្សគ្រប់រូបជាពិសេសយុវវ័យក្មេងៗ ត្រូវខំប្រឹងកសាងខ្លួនឱ្យក្លាយជាមនុស្សឯករាជ្យ អាចពឹងលើសមត្ថភាពខ្លួនឯងបាន និងអាចមានមហិច្ឆតាធំ ដើម្បីសម្រេចអ្វីដែលខ្លួនចង់បាននាពេលខាងមុខ៕ 

ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9    

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia