ត្រូវការលុយបន្ទាន់ អត់ដឹងធ្វើម៉េចលក់ដាច់! ឧកញ៉ា គីម ហ៊ាង បង្ហើបក្បួនលក់៣ អាចលក់ដីដាច់លឿន
Srey NuthJULY 23 20233.3 K views

មែនទែនទៅនៅពេលចង់លក់ដីម្ដងៗ គឺត្រូវប្រើពេលវេលាយូរទម្រាំលក់ដាច់ មិនដូចការលក់ទ្រព្យសម្បត្តិផ្សេងៗដូចជា ម៉ូតូ ឡាន មាសប្រាក់ឡើយ ដោយសារដីមិនងាយមានតម្រូវការទៅលើការទិញ ជាពិសេសទាមទារឲ្យអ្នកទិញចំណាយថវិកាច្រើន ហើយត្រូវគិតគូរឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តទិញ។ យ៉ាងណាទាក់ទងបញ្ហានេះដែរ អ្នកជំនាញមួយរូប បានបង្ហើបយុទ្ធសាស្រ្ដមួយចំនួនដែលអ្នកលក់ដីបន្ទាន់ៗគួរប្រើ ដើម្បីអាចលក់ឆាប់ដាច់ និងបានផលចំណេញ។

ថ្លែងប្រាប់ Business Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានបង្ហើបក្បួនលក់ចំនួន៣ ដែលអាចធ្វើឲ្យលក់ដីដាច់លឿន៖

03 24 1024x1024 1

១. ​ ត្រូវ​ស្គាល់​តម្លៃ​ក្នុង​ទីផ្សារ

​ត្រូវ​រៀន​មើល​ហ៊ា​ង​ឆេ​ង​ទីផ្សារ​គេ លក់​ប៉ុនណាងាក​មក​យើង​លក់​ថ្លៃ​ជាងគេ​ខ្លាំង​អត់​។ ការរកបានដីមានតម្លៃទាបជាងទីផ្សារ គឺទទួលបានជោគជ័យមួយជំហានរួចហើយ ប៉ុន្តែការរកដីបែបនេះបានគឺត្រូវព្យាយាម និងអត់ធ្មត់ ហើយអ្នកទិញត្រូវធ្វើការជាមួយភ្នាក់​ងារអចលនទ្រព្យច្រើន ជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ការរកបានដីបែបនេះ ជួលកាលត្រូវចំណាយពេល១ខែយូរ ឬឆាប់ជាងនេះអាស្រ័យលើការព្យាយាមរបស់យើង។

២. ត្រូវ​ដឹង​ថា​យើង​លក់​ឱ្យ​អ្នក​ណា

ត្រង់ចំណុចនេះលោកអ្នកត្រូវដឹងថាយើងលក់ឱ្យអ្នកណាហើយ​អ្នក​ណា​ដែល​នឹង​មក​ទិញដី​របស់​យើង​។ តើ​គាត់​អ្នកលក់​នឹង ដឹង​ទេ ថា​នរណា​គេ​អាច​នឹង​មាន​លុយ ២​លាន​ដុល្លារ​ មក​ទិញ​ដី​យើង​។ មនុស្ស​ដែល​យក​លុយ​ទៅ​ទិញ​ដី ២​លាន​ដុល្លារ​ ត្រូវ​ដឹង​ថា​ទាល់តែ​គ្រួសារ​នឹង​មាន​លុយ ៤​ទៅ​៥ លាន​ដុល្លារ​ បាន​គេ​ហ៊ាន​ទិញ​ដី​យើង​។ ជាក់ស្ដែងដូចជាគម្រោងបុរី របស់លោកដូចគ្នា ដោយលោកបានសង្កត់ធ្ងន់ថា ចំពោះអ្នកដែលមកទិញគម្រោងបុរី របស់លោកទាល់តែអ្នកហ្នឹងមានលុយទើបអាចទិញបាន ដែលនេះគេហៅថាអតិថិជនគោលដៅ។

៣.  ជួលភ្នាក់ងារលក់

ប្រសិនបើលោកអ្នកពិបាករកអតិថិជន គឺអាចជួលភ្នាក់ងារលក់បាន ព្រោះថាភ្នាក់ងារមានភ្ញៀវក្នុងដៃស្រាប់ ហើយពួកគាត់ដឹងថា ភ្ញៀវបែបណាត្រូវការអចលនទ្រព្យប្រភេទណា ។ វាមិនមែន​ជារឿង​លំបាកខ្លាំងនោះទេក្នុងការលក់ដីរបស់អ្នកឱ្យបានឆាប់រហ័ស ។ ភ្នាក់ងារមានបណ្តាញក្រុមហ៊ុមការងារ ដែលពួកគេទាំងអស់បានធ្វើការជាមួយគ្នាដើម្បីជំរុញការលក់ដី របស់អ្នកឱ្យបានលឿងបំផុត ៕

អត្ថបទដោយ៖ ឌឿក ស្រីនុត

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia