ត្រៀម! នេះជាទីតាំងដឹកជញ្ជូន និងល្បឿនបើកបរសម្រាប់រថភ្លើងថ្មីដែលក្រុមហ៊ុន Royal Railway ទើបទិញពីជប៉ុន
Bunthoeun KoemJUNE 9 20244.2 K views

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ រថភ្លើង៤គ្រឿងប្រភេទ Kiha-183  ក្នុងចំណោម ១១ គ្រឿង ដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (Royal Railway) បញ្ជាទិញពីជប៉ុន បានដាក់បើកបរធ្វើតេស្តសាកល្បង មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។​ ខណៈរថភ្លើងទាំងនោះត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បង និងត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ នៅខេត្តព្រះសីហនុ។

448020419 777416467902683 8798409782320382276 N

បើតាមការដកស្រង់ពីក្រុមហ៊ុន Royal Railway រថភ្លើងថ្មីនេះនឹងដាក់ឲ្យដំណើរការទាំងផ្លូវរថភ្លើងខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) ។ ក្នុងនោះសម្រាប់ខ្សែរថភ្លើងខាងជើងទីតាំងដឹកជញ្ជូនរួមមាន៖ ភ្នំពេញ » កំពង់ឆ្នាំង, ភ្នំពេញ » ពោធ៍សាត់, ភ្នំពេញ » មោង, ភ្នំពេញ » បាត់ដំបង, ភ្នំពេញ » ថ្មគោល, ភ្នំពេញ » បន្ទាយមានជ័យ, ភ្នំពេញ » ប៉ោយប៉ែត ខណៈការធ្វើដំណើរចេញពីភ្នំពេញគឺនៅម៉ោង៦៖៤០ព្រឹកជារៀងរាល់ថ្ងៃ។  ដោយឡែកធ្វើដំណើរចេញពីប៉ោយប៉ែតមកវិញគឺនៅវេលាម៉ោង៧៖០០ព្រឹក ជារៀងរាល់ថ្ងៃ។

ចំពោះផ្លូវរថភ្លើងភាគខាងត្បូងទីតាំងដឹកជញ្ជូនមាន៖ ភ្នំពេញ » តាកែវ, ភ្នំពេញ » កំពង់ត្រាច, ភ្នំពេញ » កែប, ភ្នំពេញ » កំពត, ភ្នំពេញ » វាលរេញ និងភ្នំពេញ » កំពង់សោម។ ដោយក្នុងនោះការដឹកជញ្ជូនគឺមាន ២ ជើងក្នុង ១ ថ្ងៃ ដោយម៉ោងចេញដំណើរមានម៉ោង ៧៖០០ ព្រឹក និងម៉ោង ៤៖០០ ល្ងាច។ ដោយឡែកការចេញដំណើរពីក្រុងព្រះសីហនុ មកភ្នំពេញវិញគឺមាន ២ ជើងក្នុង ១ ថ្ងៃដូចគ្នាដែលរួមមាន៖ ម៉ោង ៨៖០០ ព្រឹក និងម៉ោង ២៖០០ រសៀល។

បើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ សម្រាប់ផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕

447203049 975617601025077 1263587879950401845 N

447785165 777416581236005 5797647959602773794 N

447634760 777416517902678 3587266766700729865 N

447870102 777416574569339 8148924265766101790 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia