កុំមើលរំលង! កូនៗស្ថិតក្រោមអាយុ ១០ឆ្នាំ ត្រូវការរឿងទាំង ៥ នេះបំផុត ពីឪពុកម្តាយ
Kan DaraAPRIL 29 20261.1 K views

សម្រាប់កុមារដែលមានអាយុក្រោម ១០ ឆ្នាំ ជាវ័យកំពុងលូតលាស់ទាំងផ្នែករាងកាយ បញ្ញាស្មារតី និងអារម្មណ៍។ ដូចេ្នះអ្វីដែលពួកគេត្រូវការបំផុតពីឪពុកម្តាយពុំមែនរបស់លេងតែមួយមុខឡើយ ប៉ុន្តែជាការយកចិត្តទុកដាក់លើចំណុចសំខាន់ៗទាំង ៥ ខាងក្រោម ដោយយោងតាមអ្នកជំនាញចិត្តសាស្ត្រកុមារ៖

 

១/. ក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ និងអារម្មណ៍សុវត្ថិភាព៖ ការឱប ការផ្ដល់កម្លាំងចិត្ត និងការបង្កើតបរិយាកាសកក់ក្ដៅក្នុងផ្ទះពីសំណាក់ឪពុកម្តាយ ជួយឱ្យកុមារមានទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍ថាមានបង្អែកដ៏រឹងមាំ។ យោងតាមអ្នកចិត្តសាស្ត្រ Abraham Maslow បានសង្កត់ធ្ងន់ថា មុននឹងកុមារអាចលូតលាស់ផ្នែកបញ្ញាបាន ពួកគេត្រូវតែទទួលបានតម្រូវការសុវត្ថិភាព និង ក្ដីស្រឡាញ់ ជាមុនសិន។ បើកុមារខ្វះអារម្មណ៍កក់ក្ដៅ នោះពួកគេនឹងពិបាកលូតលាស់ណាស់។

 

២/. ពេលវេលាដែលមានគុណភាព៖ វ័យនេះត្រូវការឱ្យឪពុកម្តាយនៅក្បែរលេងជាមួយ អានសៀវភៅឱ្យស្ដាប់ ឬគ្រាន់តែអង្គុយជជែកគ្នា។ ពេលវេលាដែលឪពុកម្តាយទុកទូរស័ព្ទមួយឡែក ហើយផ្ដោតលើពួកគេទាំងស្រុង គឺជាការផ្ដល់តម្លៃដ៏ធំធេងសម្រាប់កុមារ។

 

/. ការណែនាំ និងការកំណត់ព្រំដែន៖ កុមារត្រូវការវិន័យដែលប្រកបដោយមេត្តាធម៌។ ការកំណត់ច្បាប់ទម្លាប់ច្បាស់លាស់ដូចជា ម៉ោងគេង ម៉ោងរៀន និងការប្រើប្រាស់គ្រឿងអេឡិចត្រូនិក ជួយឱ្យពួកគេរៀនពីការទទួលខុសត្រូវ និងស្គាល់ពីអ្វីដែលគួរ និងមិនគួរធ្វើ។ យោងតាមលោកស្រី Dr. Jane Nelsen អ្នកបង្កើតកម្មវិធី Positive Discipline បានលើកឡើងថា ឪពុកម្ដាយគួរប្រើវិន័យបែបវិជ្ជមាន ដែលមិនមែនជាការដាក់ទណ្ឌកម្ម ប៉ុន្តែជាការបង្រៀនដោយក្ដីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក។

 

/. ការស្ដាប់ និងការយល់ចិត្ត៖ នៅពេលក្មេងមានបញ្ហា ឬមានអារម្មណ៍មិនល្អ ពួកគេត្រូវការអ្នកដែលចេះស្ដាប់ដោយមិនស្ដីបន្ទោសភ្លាមៗ។ ការដែលឪពុកម្តាយយល់ពីអារម្មណ៍របស់ពួកគេ នឹងជួយឱ្យកូនរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អនៅពេលធំឡើង។

 

/. គំរូដ៏ល្អ៖ ក្មេងក្រោមអាយុ ១០ ឆ្នាំ រៀនតាមរយៈការមើលឃើញច្រើនជាងការប្រដៅដោយពាក្យសម្តី។ បើអ្នកចង់ឱ្យកូនក្លាយជាមនុស្សបែបណា អ្នកត្រូវបង្ហាញសកម្មភាពនោះឱ្យពួកគេឃើញជាមុន ដូចជាការនិយាយស្ដីផ្អែមល្ហែម ការអានសៀវភៅ ឬការមានវិន័យក្នុងខ្លួនជាដើម។

 

គួរជម្រាបផងដែរថា ការចិញ្ចឹមកូនក្នុងវ័យក្រោម ១០ ឆ្នាំ រាល់សកម្មភាពតូចតាចដែលឪពុកម្តាយធ្វើនៅថ្ងៃនេះ មិនថាជាការអានសៀវភៅជាមួយគ្នា ការស្ដាប់ដោយយកចិត្តទុកដាក់ ឬការផ្ដល់នូវពាក្យលើកទឹកចិត្តនៅពេលពួកគេបរាជ័យនោះទេ សុទ្ធតែជាគ្រាប់ពូជនៃសុភមង្គលដែលនឹងរីកដុះដាលនៅក្នុងចិត្តរបស់ពួកគេពេញមួយជីវិត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia