កូនជាកាដូដ៏មានតម្លៃរបស់ឪពុកម្តាយគ្រប់រូប និងជាធនធានដ៏ល្អតជំនាន់របស់យើង ប្រសិនបើពួកគេទទួលបានការអប់រំល្អ និងរស់នៅដោយគន្លងធម៌។ ដូច្នេះការដឹកនាំកូន គឺពាក់ព៍័ន្ធយ៉ាងខ្លាំងជាមួយនឹងការអប់រំ ហេតុនេះការជ្រើសសាលារៀនឱ្យកូនគឺជាការពិចារណាយ៉ាងល្អិតល្អន់របស់ឪពុកម្តាយ។
យ៉ាងណាមិញខាងក្រោមនេះគឺជាសាលាអន្តរជាតិ មានតម្លៃថ្លៃៗរបស់កូនក្មេង ចំនួន៣កន្លែងនៅភ្នំពេញ ដែលរាប់ថាជាសាលាមានកេរ្តិ៍ឈ្មោះនិងគុណភាព៖
១. សាលាអន្តរជាតិ ប៊ូឡាញ-Blueline International School៖ សាលាមួយនេះមានគោលបំណងអភិវឌ្ឍសិស្សឱ្យក្លាយជាពលរដ្ឋសកល មានជំនាញត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហានៅក្នុងផ្នត់គំនិតសតវត្សទី២១។ នៅ Blueline មានកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេសនិងអូស្រ្តាលី និងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ២ឆ្នាំ ដែលមានតម្លៃខ្ពស់បំផុតក្នុងសេវាកម្មសម្រាប់មត្តេយ្យសិក្សាគឺជាង៣៩០០ដុល្លារក្នុង១ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 078 556 657។
២. សាលាមតេ្តយ្យអន្តរជាតិ អូរ៉េន ក្រាស-Orange Crest Preschool៖ សាលាមួយនេះមានគោលបំណងកសាងចរិតលក្ខណៈរបស់កុមារតូច ឱ្យមានភាពក្លាហាន ចិត្តល្អ និងភាពស្មោះត្រង់ ដើម្បីភាពជោគជ័យពេញមួយជីវិត និងការរួមចំណែកក្នុងសង្គម។ នៅ Orange Crest មានកម្មវិធីសិក្សានិងអប់រំរបស់ចក្រភពអង់គ្លេស និងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ១៨ខែ ដែលតម្លៃខ្ពស់បំផុតក្នុងសេវាកម្ម សម្រាប់មុនមត្តេយ្យសិក្សាគឺជាង៥២០០ដុល្លារក្នុង១ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 016 889 699។
៣. សាលាអន្តរជាតិ ប្រាយស្តារ-Brightstar International School៖ សាលាមួយនេះមានគោលបំណងផ្តល់នូវបរិយាកាសដ៏សម្បូរបែប ដែលបណ្តុះការលូតលាស់ផ្នែករាងកាយ បញ្ញា និងផ្លូវចិត្តរបស់កុមារគ្រប់រូប។ នៅ Brightstar មានកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស និងទទួលសិស្សចាប់ពីអាយុ១ឆ្នាំកន្លះ ដែលតម្លៃខ្ពស់បំផុតក្នុងសេវាកម្ម សម្រាប់មត្តេយ្យសិក្សាគឺជាង៥៣០០ដុល្លារក្នុង១ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 015 905 789។
សូមបញ្ជាក់ថាចំពោះតម្លៃសិក្សាខាងលើនេះអាចមានការប្រែប្រួលទៅតាមស្ថានភាពនិងការផ្លាស់ប្តូរនានារបស់សាលានីមួយៗ។ ដូច្នេះប្រសិនជាត្រូវការព័ត៌មានលម្អិត លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សាលាឬសាកសួរព័ត៌មានដោយផ្ទាល់៕
អត្ថបទដោយ៖ ពីង ជូអេង