ផ្តើមពីអាជីវកម្មគ្រួសារ រហូតពង្រីកបាន ៣៣សាខា! មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡនបើកលក់ហ្វ្រេនឆាយជាផ្លូវការ ជូនស្ត្រីខ្មែរដែលមានក្តីស្រមៃចង់ធ្វើម្ចាស់អាជីវកម្ម
ធី ស្រីល័ក្ខSEPTEMBER 4 202630 views

ផ្តើមចេញពីមនុស្សម្នាក់ដែលស្រលាញ់ចំពោះសម្រស់ និងចង់លើកកម្ពស់ស្រ្តីខ្មែរ លោកស្រី ហង់ វុត្ថា ដែលជា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានសម្រេចចិត្តចាប់របរមួយនេះតាំងពីឆ្នាំ២០០៣ ជាមួយនឹងការសិក្សាជំនាញសាឡនទាំងក្នុងនិងក្រៅប្រទេស រហូតអាចពង្រីកបានរហូតដល់ទៅ៣៣សាខា និងបានបណ្តុះបណ្តាលសិក្ខាកាមជាង ២ម៉ឺននាក់ ហើយបច្ចុប្បន្ននេះក៏កំពុងតែប្រកាសលក់សិទ្ធិហ្រ្វេនឆាយដល់ស្រ្តីខ្មែរដែលស្រលាញ់មុខរបរសាឡននេះផងដែរ។

2026 09 04 13.17.08

លោកស្រី ហង់ វុត្ថា អគ្គនាយិកាស្នាដៃនារីខ្មែរសាឡន បានមានប្រសាសន៍ថា មកដល់សព្វថ្ងៃនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានផ្តល់ជំនាញវិជ្ជាជីវៈ ចំណេះដឹងអាជីវកម្មនិងឱកាសបង្កើតប្រាក់ចំណូលដល់ស្រ្តីខ្ទង់ម៉ឺននាក់ ហើយបច្ចុប្បន្ននេះក៏បានផ្តល់ជូនដំណោះស្រាយអាជីវកម្មដ៏សម្បូរបែបរួមមានហ្រ្វេនឆាយស្នាដៃនារីខ្មែរសាឡន ការផ្តល់សិទ្ធអ្នកលក់បន្ត Micro-Dealer តំណាងចែកចាយ Distributor និងសេវាកម្មសាឡន និងស្ប៉ាប្រកបដោយស្តង់ដារ គុណភាព និងសុវត្ថិភាពផងដែរ។

2026 09 04 13.17.12

ជាមួយគ្នានោះដែរ សម្រាប់ស្រ្តីខ្មែរដែលចង់មានមុខរបរផ្ទាល់ខ្លួន ជាពិសេសនោះគឺសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តវិស័យសាឡននេះបងប្អូនអាចទិញហ្រ្វេនឆាយពីស្នាដៃនារីខ្មែរ NRKS ទៅបើកបន្តបាន​ ព្រោះ ស្នាដៃនារីខ្មែរសាឡន បានឈរជើងនៅលើទីផ្សារតាំងពីឆ្នាំ២០០៣ មកម្លេះ ដោយមានបទពិសោធន៍ជំនាញជីវៈនិងការអភិវឌ្ឍជាបន្តបន្ទាប់ក្នុងវិស័យសាឡននិងសម្រស់។ មិនតែប៉ុណ្ណោះហ្រ្វេនឆាយស្នាដៃនារីខ្មែរ គឺមានផ្តល់ជូនជម្រើសហាងចាប់ពីខ្នាតតូច ខ្នាតធម្យម រហូតដល់ខ្នាតធំ ស្របតាមទុន ទីតាំង និងគោលដៅអាជីវកម្មរបស់អ្នកផងដែរ។

2

លើសពីនេះទៅទៀត ស្នាដៃនារីខ្មែរ NRKS ក៏មានផ្គត់ផ្គង់ផលិតផលថែរក្សាសក់ ស្បែក និងសម្រស់ពីម៉ាក NRKS, NINE STORY, MISS SOBIYU, និង SONDARELL សម្រាប់អតិថិជនហាងលក់រាយ សាឡន ស្ប៉ា ឱសថស្ថាន និងដៃគូអាជីវកម្មទូទាំងប្រទេស។

 

យ៉ាងណាមិញ នៅពេលដែលបងប្អូនក្លាយជាដៃគូហ្រ្វេនឆាយស្នាដៃនារីខ្មែរសាឡន គឺទទួលបានអត្ថប្រយោជន៍ច្រើនណាស់ ជាពិសេសនោះគឺទទួលបានសិទ្ធិប្រើប្រាស់ម៉ាកនិងឡូហ្គោ ការរចនាហាងតាមស្តង់ដារប្រព័ន្ធប្រតិបត្តិការ SOP ការបណ្តុះបណ្តាលជំនាញ ការគ្រប់គ្រង បញ្ជីឧបករណ៍ ផលិតផល និងការគាំទ្រក្នុងការបើកសាខាព្រមទាំងការជួយគាំទ្រប្រចាំខែទាំងទីផ្សារនិងបច្ចេកទេសក៏មានផ្តល់ផែនការទីផ្សារ សម្ភារៈផ្សព្វផ្សាយ កម្មវិធីផ្សព្វផ្សាយ កម្មវិធីប្រូម៉ូសិន ការប្រឹក្សាបច្ចេកទេស និងការគាំទ្រអាជីវកម្មជាបន្តបន្ទាប់ដើម្បីជាការជួយឲ្យសាខារបស់អ្នករីកចម្រើនប្រកបដោយនិរន្តរភាព។

2026 09 04 13.17.24

គួរជម្រាបថា ស្នាដៃនារីខ្មែរសាឡាន NKRS គឺមានគោលដៅពង្រីកហ្វ្រេនឆាយរហូតដល់ទៅ ១២០សាខាក្នុងឆ្នាំ ២០២៦-២០២៧ និង ៦៥០ សាខាទូទាំងប្រទេសក្នុងរយៈពេល ៥ឆ្នាំ ២០២៦ ដល់ ២០៣០ ដែលស្មើនឹង ៥% ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ជាមួយនឹងហ្រ្វេនឆាយរបស់ ស្នាដៃនារីខ្មែរសាឡាន NKRS អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧១ ៧២១ ៦៩៩៩៕

2026 09 04 13.17.352026 09 04 13.17.42

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia