ល្ងាចនេះប្រកួតហើយ! មកដឹងសមត្ថភាពត្រួសៗពីដៃគូ ស្រួង ភាវី ដែលត្រៀមនឹងប្រកួតគ្នានៅរសៀលនេះ
ធី ស្រីល័ក្ខMAY 12 20231.7 K views

ក្រោយបាននាំមេដាយមាសជូនជាតិ ក្នុងវិញ្ញាសាការ៉ុម ៣បាំង កាលពីពេលថ្មីៗនេះ កីឡាការនីឆ្នើមស៊្នូកឃ័រនិងប៊ីយ៉ាការ៉ុមតំណាងកម្ពុជា ស្រួង ភាវី នឹងត្រូវប្រកួតគ្នាសារជាថ្មីម្តងទៀតនៅរសៀលម៉ោង ២ ថ្ងៃសុក្រ ទី១២ ខែឧសភា នេះ ។

345606613 156109140757014 6138944454047572851 N

ជាក់ស្តែង យោងតាមការផុសនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ស្រួង ភាវី បានសរសេរថា សូម​ជម្រាបពុកម៉ែបងប្អូន ថ្ងៃទី12ខ្ញុំប្រកួត ប៊ីយ៉ាការ៉ុមវិញ្ញាសា1បាំង  ម៉ោង2​ រសៀលមួយទៀត នៅនៅផ្សារទំនើប អ៊ីអន2​ ជាន់ ទី3 កម្លាំង​ចិត្ត​ពុក​ម៉ែ​បងប្អូន​ ក្ដី​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន​ ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​របស់​កម្ពុជា។ ​

345918958 1586132575213743 3760954197303690098 N

យ៉ាងណាមិញក្នុងការប្រកួតជាថ្មីម្តងទៀតលើវិញ្ញាសា ១បាំងនេះ ស្រួង ភាវី នឹងត្រូវប្រកួតគ្នាជាមួយកីឡាការនីថៃឈ្មោះ Vutthiphan Kongkaket ​​ដែលមានវ័យ ៥១ឆ្នាំ។ ចំពោះសមត្ថភាពរបស់កីឡាការនីដែលជាគូប្រកួតរបស់ ស្រួង ភាវី នេះក៏មានប្រវត្តិប្រកួតមិនធម្មតាប៉ុន្មានដែរ ដោយគាត់ធ្លាប់ជាប់ឈ្មោះជា ជើងឯកស្នូកឃ័រនារីពិភពលោកឆ្នាំ ២០១៩ និង ធ្លាប់ជាជើងឯកស្នូកឃ័រនារីពិភពលោកឆ្នាំ ២០២៣ ថែមទៀតផង។

បន្ថែមពីនេះសម្រាប់ប្រវត្តិនៃការប្រកួតធ្លាប់ចូលរួមប្រកួតបាន ១០ ដងរួមមានក្នុងព្រឹត្តិការណ៍ការប្រកួតជម្រុះ Asian Tour ឆ្នាំ ១៩៩៨ ,ការប្រកួត Hi End Snooker Club ទីក្រុង បាងកក ប្រទេសថៃ, ការប្រកួត Womens World Championship ឆ្នាំ ២០១៩ ,ការប្រកួតជើងឯកនារីពិភពលោកឆ្នាំ ២០២៣ ជាដើម។ហើយរហូតមកដល់ពេលនេះក៏បានមកបន្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាដែលត្រៀមខ្លួនប៉ះជាមួយ ស្រួង ភាវី កីឡាការនីឆ្នើមកម្ពុជានារសៀលនេះផងដែរ៕

308747202 1791263301223466 3699630017127940809 N

243049346 1533435187006280 4072840911257698946 N

242795403 1533434280339704 8832711408735309935 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia