ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យខ្មែរ ២ នេះព្យាបាលជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងវះកាត់ប្ដូរក្រលៀន
Bunthoeun Koem•OCTOBER 19 2026•1.3 K views

បច្ចុប្បន្នវិស័យសុខាភិបាលកម្ពុជា មានការអភិវឌ្ឍកាន់តែទំនើបខ្លាំងជាងមុន ដោយក្នុងនោះសម្រាប់ជំងឺធ្ងន់ៗមួយចំនួន ត្រូវបានព្យាបាលដោយជោគជ័យនៅមន្ទីរពេទ្យក្នុងស្រុក ដោយពុំចាំបាច់ទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសឡើយ ជាក់ស្ដែងករណីអ្នកជំងឺជំងឺដាច់សរសៃឈាមខួរក្បាល និងអ្នកជំងឺខូចក្រលៀន ត្រូវបានពេទ្យខ្មែរព្យាបាលនិងវះកាត់ដោយជោគជ័យ។ 

 

១. មន្ទីរពេទ្យកាលម៉ែត្រ

 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានសម្តែងនូវក្តីរីករាយ និងកោតសរសើរចំពោះសមត្ថភាពពេទ្យកម្ពុជា ដែលទទួលបានជោគជ័យនៃការវះកាត់ប្តូរក្រលៀនរបស់អ្នកគ្រូ ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀននៅខេត្តព្រៃវែង។ សម្តេចតេជោ បានរំលេចថា ប្រទេសយើងអាចព្យាបាលជំងឺបែបនេះ បានច្រើនករណីហើយមិនចាំបាច់ទៅដេករង់ចាំនៅប្រទេសក្រៅទៀតទេ។

 

Img 3506

 

អ្នកគ្រូ ម៉ូវ សុផាន់ មានជំងឺខូចក្រលៀនធ្ងន់ធ្ងរ ហើយសម្តេចតេជោបានសន្យាថានឹងជួយរកវិធីព្យាបាលឲ្យជាសះស្បើយ។ ក្រោយពីបានលាងឈាមជាប្រចាំ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យបារាំង នៅមន្ទីរពេទ្យកាល់ម៉ែត អ្នកគ្រូ ម៉ូវ សុផាន់ បានទទួលការវះកាត់ប្តូរក្រលៀនដោយជោគជ័យ។

 

សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសអ្នកបរិច្ចាគក្រលៀន ដែលបានផ្តល់ជីវិតថ្មីដល់អ្នកគ្រូ ម៉ូវ សុផាន់។

 

២. មន្ទីរពេទ្យអរៀនដា

 

កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរបង្កើតឡើងដោយកូនខ្មែរ បានបង្ហាញពីមោទនភាព និងភាពជោគជ័យរបស់ខ្លួននៅក្នុងការវះកាត់សង្គ្រោះជីវិតអ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដែលជាប្រភេទជំងឺមានហានិភ័យខ្ពស់ដល់ជីវិត ក្រោមការថែទាំយ៉ាងជិតស្និទ្ធពីក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ។

 

Photo 2026 06 27 20 05 41


ជំងឺដាច់សរសៃឈាមខួរក្បាល ជាស្ថានភាពបន្ទាន់ដែលត្រូវការការវាយតម្លៃ និងព្យាបាលឱ្យបានឆាប់រហ័ស។ អរៀនដា ប្រើប្រាស់ម៉ាស៊ីន
CT Scan និងម៉ាស៊ីន MRI ដើម្បីជួយវាយតម្លៃស្ថានភាពខួរក្បាល កំណត់ទីតាំងការហូរឈាម ឬការស្ទះសរសៃឈាម និងរៀបចំផែនការព្យាបាលឱ្យសមស្រប។

 

ក្នុងករណីត្រូវការវះកាត់ ក្រុមវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ ប្រើម៉ាស៊ីន Microscope ដើម្បីជួយមើលឃើញតំបន់លម្អិតក្នុងខួរក្បាល និងគាំទ្រឱ្យការវះកាត់មានភាពម៉ត់ចត់កាន់តែប្រសើរនៅតំបន់ជិតសរសៃរឈាមខួរក្បាល និងរចនាសម្ព័ន្ធសំខាន់ៗក្នុងខួរក្បាល។

 

Photo 2026 06 27 20 10 25

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្ទីរពេទ្យ អរៀនដា តាមរយៈ Facebook Page: Orienda International Hospital ឬទូរស័ព្ទលេខ៖ 081 811 789 / 078 233 789 / 096 6233 789 និងTelegram: 078 233 789៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia