រដ្ឋាភិបាលរៀបចំបញ្ចូល កម្មវិធីសង្ក្រាន្តនិងវប្បធម៌ខ្មែរ១១ទៀត ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
Ping Chou EngAPRIL 1 20248.5 K views

ថ្លែងក្នុងពិធីសម្ពោធ​ឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៤ កន្លងទៅ សម្តេច​មហាបរវធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់បញ្ចូល វប្បធម៌ខ្មែរប្រមាណ១២ប្រភេទ ចុះបញ្ជើសម្បត្តិបេតិកភណ្ឌពិភពលោកទៅអង្គការយូណេស្កូ ដោយក្នុងនោះរួមមានសង្រ្គាន្តនៅប្រទេសកម្ពុជាផងដែរ។

ក្នុងនោះសម្តេចធិបតីបាន​បញ្ជាក់​ថា សម្បត្តិវប្បធម៌ខ្មែរដែលរដ្ឋាភិបាល​កម្ពុជា​គ្រោងនឹង​ស្នើចុះបញ្ជើ​រួមមានដូចជា៖ គុកទួលស្លែង, មន្ទីរ ម១៣, សារមន្ទីរជើងឯក,ប្រាសាទបន្ទាយឆ្មារ, ប្រាសាទ​ភ្នំដា, តំបន់ភ្នំព្រះរាជទ្រព្យ, ប្រាសាទព្រះខ័ន​កំពង់ស្វាយ, ប្រាសាទបេងមាលា, និង រមណីយដ្ឋានបុរាណវិទ្យាភ្នំគូលែន។ ដោយឡែកចំពោះការគ្រោងចុះបញ្ជើលើបេតិកភណ្ឌវប្បធម៌អរូបីរួមមានដូចជា៖ ក្រមាខ្មែរ, អាពាហ៍ពិពាហ៍ខ្មែរ និង សង្ក្រាន្ត​នៅកម្ពុជា ផងដែរ។

ទន្ទឹមនឹងនេះសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រៀមរៀបចំឯកសារ ឱ្យរួចរាល់​នៅឆ្នាំ​ក្រោយនេះ និងអាច​ចូល​ក្នុងបញ្ជីបេតិកភណ្ឌនៅឆ្នាំ​២០២៦ ដើម្បីកុំឱ្យមានមន្ទិលសង្ស័យផ្សេងៗ ខណៈសម្តេចធិបតីក៏បានបញ្ជាក់ផងដែរថា​ដំណើរការចុះបញ្ជើបេតិកភណ្ឌពិភពលោក ជាធម្មតាត្រូវការពេលវេលាជិត២ឆ្នាំ៕

អត្ថបទដោយ៖ ​ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia