ភាពយន្តខ្មែរ១រឿងនេះ ធ្លាប់ប្រកួតពានរង្វាន់អូស្ការ និងទទួលបានពានរង្វាន់អន្តរជាតិរហូតដល់ទៅ៧
Ping Chou EngMARCH 5 20241.4 K views

ខ្សែភាពយន្តខ្មែររឿង ឃ្លាតទៅសែនឆ្ងាយ-Lost Love ស្នាដៃដំបូងបំផុតរបស់ផលិតករចាស់វស្សា លោក ឆាយ បូរ៉ា ដែលទទួលបានជោគជ័យខ្លាំង ធ្លាប់ចូលប្រកួតពានរង្វាន់អន្តរជាតិអូស្ការ និងទទួលបានពានរង្វាន់ចំនួន៧ផ្សេងទៀតលើឆាកអន្តរជាតិ ជាខ្សែភាពយន្តខ្មែរល្អបំផុតមួយដែលបានផលិតក្នុងឆ្នាំ២០១០។​

ខ្សែភាពយន្តខ្មែរដែលនិទានអំពីជីវិតអ្នកម្តាយម្នាក់ក្នុងរបបប្រល័យពូជសាសន៍នេះ ធ្លាប់ត្រូវបាន​ជ្រើសរើស​ជាភាពយន្តកម្ពុជា សម្រាប់ជាប់ពាន​រង្វាន់​អូស្ការ (Top8 Shortlist) ​ជាភាពយន្តភាសា​បរទេស​ល្អ​បំផុត​ ដើម្បីយកទៅប្រកួត​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Academy Awards លើក​ទី៨៥ កាលពីអំឡុងឆ្នាំ២០១៣។ មិនត្រឹមតែប៉ុណ្ណោះខ្សែភាពយន្តខ្មែរដែលផលិតដោយផលិតកម្ម PALM FlIM មួយនេះបានទទួលពានរង្វាន់ចំនួន៧សម្រាប់ថ្នាក់ជាតិ និងពានរង្វាន់ចំនួន៩ សម្រាប់ថ្នាក់អន្តរជាតិថែមទៀតផង។

យ៉ាងណាមិញចំពោះស្នាដៃដែលមានការទទួលស្គាល់ខ្លាំងលើឆាកអន្តរជាតិ ព្រមទាំងមានមហាស្រពនិងសាកលវិទ្យាល័យល្បីៗជាច្រើននៅបរទេស យកទៅចាក់បញ្ចាំងនេះ គឺជាការពួតដៃគ្នាសហការផលិតពីសំណាក់អ្នកដឹកនាំរឿងនិងផលិតករ លោក ឆាយ បូរ៉ា និងសាស្រ្តចារ្យ អ្នកស្រី កូវ សុធាវី ជាតារាសម្តែងនិងជាអ្នកនិពន្ធសាច់រឿងផ្ទាល់តែម្តង។

Photo 2024 03 05 15 59 05

គួរជម្រាបផងដែរថាផលិតករខ្មែរដ៏ល្បីឈ្មោះ លោក ឆាយ បូរ៉ា ធ្លាប់ទទួលបានការសិក្សាផ្នែកល្ខោននិយាយអស់រយៈពេល៧ឆ្នាំ នៅសកលវិទ្យាល័យវិចិត្រសិល្បៈ។ ក្រោយមកលោកក៏ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសប៊ុលការី ផ្នែកសេដ្ឋកិច្ច ព្រមទាំងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិផងដែរ។ ក្រោយបញ្ចប់ការសិក្សាយ៉ាងជោគជ័យ និងប្រឡូកក្នុងការងារបានមួយរយៈ លោកក៏បានចាប់ផ្ដើមប្រឡូកចូលវិស័យភាពយន្តនៅក្នុងឆ្នាំ២០០៩។

419189277 10231814571570642 1795872274750118110 N

 

Aa1173ed 18f9 4914 Ae50 20015328486d

នាពេលបច្ចុប្បន្ននេះលោកក៏ជាម្ចាស់ស្នាដៃខ្សែភាពយន្តល្បីៗ នៃក្រុមហ៊ុន Palm Film Production ខណៈខ្សែភាពយន្តជាច្រើនរបស់លោកដូចជា​ រឿងលោកគ្រូប្រពន្ធល្អ និង រឿងអ៊ំចនម៉ែដោះ ជាដើមសុទ្ធសឹងតែជាស្នាដៃទទួលបានការគាំទ្រខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia