ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ បានរៀបចំជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន ក្រោមយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦ ដោយបាន ប្រមូលផ្ដុំសហគ្រិន, សហគ្រាសធុនតូច និងមធ្យម, ធនាគារ, វិនិយោគិន និងប្រតិបត្តិករទីផ្សារ ដើម្បីពង្រឹងការគាំទ្រជាក់ស្តែងដល់សហគ្រាស ក្នុងការទទួលបានទីផ្សារថ្មីៗ និងការទទួលបានប្រភព ទុន។
ជំនួបនាឆ្នាំនេះ មិនត្រឹមតែផ្តោតលើបទបង្ហាញពីអ្នកជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរៀបចំឱ្យមានវគ្គចែក រំលែកបទពិសោធន៍រវាងសហគ្រិន និងសហគ្រិន ព្រមទាំងការពិភាក្សាតាមក្រុមតូចៗជាមួយធនាគារ វិនិយោគិន និងប្រតិបត្តិករទីផ្សារ។ ការរៀបចំនេះផ្តល់ឱកាសឱ្យសហគ្រិនសិក្សាដោយផ្ទាល់ពីបទ ពិសោធន៍កៀរគរហិរញ្ញប្បទាន និងការចូលទីផ្សារទៅវិញទៅមក ព្រមទាំងបង្កើតទំនាក់ទំនងជាមួយ គ្រឹះស្ថាននានាដែលអាចជួយពួកគាត់ក្នុងការបោះជំហានទៅមុខ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ នៅតែបន្តពង្រឹង ឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានទាំងទីផ្សារ និងហិរញ្ញវត្ថុ។ កិច្ចការនេះ ទាមទារឲ្យមានអ្នកសម្របសម្រួលរវាងធនាគារ, វិនិយោគិន និងប្រតិបត្ដិករទីផ្សារ ដើម្បីឲ្យអាជីវករទទួល បានភាពជោគជ័យ តាមរយៈផលិតផល និងសេវាកម្ម ព្រមទាំងបង្កើតការងារ ដែលមានតម្លៃបន្ថែម ខ្ពស់។”
តាមរយៈវគ្គចែករំលែកចំណេះដឹង, កិច្ចពិភាក្សាដេញដោល និងសកម្មភាពបង្កើតបណ្តាញទំនាក់ទំនង សហគ្រិន ដែលបានចូលរួម ទទួលបានការយល់ដឹងជាក់ស្តែងអំពីភាពត្រៀមខ្លួនសម្រាប់ការនាំចេញ ឱកាសហិរញ្ញប្បទាន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ម៉ាកសញ្ញាអាជីវកម្ម និងអាជីព ដើម្បីពង្រឹងសមត្ថភាព និង បង្ហាញពីសក្ដានុពលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពទៅកាន់ដៃគូអាជីវកម្ម, ធនាគារ និងវិនិយោគិន។
ជំនួបឆ្នាំនេះបានប្រមូលផ្តុំអ្នកចូលរួមជាសហគ្រាសធុនតូច និងមធ្យម រួមជាមួយតួអង្គសំខាន់ៗ មកពី ទាំងវិស័យសាធារណៈ និងឯកជន រួមមានដៃគូកម្មវិធីបញ្ជូនកម្ចី (Loan Referral Program) ដូចជា Maybank Cambodia, Canadia Bank, និង ADB Frontier ព្រមទាំងតំណាងផ្សារទំនើប អ្នកចែកចាយ វិនិយោគិន និងម្ចាស់សហគ្រាស ដែលមកពីទូទាំងប្រទេស។
កម្មវិធីជំនួបសហគ្រិនសម្រាប់ទីផ្សារ និងហិរញ្ញប្បទាន គឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦ ដែលផ្តួចផ្តើមឡើងដោយ សហគ្រិនខ្មែរ។ យុទ្ធនាការនេះ គឺជាស៊េរីនៃកម្មវិធីស្នូលប្រចាំឆ្នាំសំខាន់ៗរបស់សហគ្រិនខ្មែរ ដែលនឹងធ្វើការប្រព្រឹត្តទៅបណ្តាក់គ្នា — ចាប់ពីការប្រកួតប្រជែងគំនិតអាជីវកម្ម, ការប្រកួត គំរូអាជីវកម្មធុរកិច្ចថ្មី និងសហគ្រាសធុនតូច និង មធ្យម រហូតដល់កិច្ចប្រជុំ, សិក្ខាសាលា និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។
សូមអរគុណដល់ ADB Frontier និងក្រុមហ៊ុន Manulife ដែលបានចូលរួមជាអ្នកឧបត្ថម្ភ និងគាំទ្រដល់ យុទ្ធនាការផ្សព្វផ្សាយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦។








Phnom Penh, 12 November 2026 – Khmer Enterprise hosted the SMEs Meet-Up for Market and Funding, a flagship program under the Entrepreneurial Ecosystem Campaign 2026, bringing together entrepreneurs, SMEs, banks, investors, and market operators to deepen the practical support available for SMEs to access new markets and secure financing.
This year's meet-up focuses not just on expert presentations, but the agenda builds in SME peer-sharing sessions and small-group breakout discussions with banks, investors, and market operators, giving entrepreneurs the chance to learn directly from each other's fundraising and market-entry experiences while connecting with the institutions that can help them take the next step.
H.E. Dr. Chhieng Vanmunin, Delegate of the Royal Government in charge as CEO of Khmer Enterprise states that, “The Royal Government of Cambodia, through Khmer Enterprise, continues to strengthen the pathway for SMEs to access both market and funding. This task requires a coordinator among banks, investors, and market operators to enable businesses to achieve success through products and services, as well as to create high-value-added jobs."
Through knowledge-sharing sessions, panel discussions, and networking activities, participating entrepreneurs gained practical insights on export readiness, financing opportunities, and strategies for developing professional and business branding to enhance their ability and effectively present their potential to business partners, banks, and investors.
This year's meet-up gathered SMEs alongside key stakeholders from both the public and private sectors, including Loan Referral Program partners Maybank Cambodia, Canadia Bank, and ADB Frontier, together with supermarket and distributor representatives, investors, and SMEs from across the country.
The SMEs Meetup for Market and Funding is part of the Entrepreneurial Ecosystem Campaign 2026, a series of flagship initiatives led by Khmer Enterprise. The Campaign brings together multiple programs that run in parallel — from national business ideation pitching, Startup and SME competitions to forums, workshops, and award ceremonies where entrepreneurs can access knowledge, networks, and opportunities that support their growth and sustainability.
Thanks to ADB Frontier and Manulife for joining us as a sponsor and supporting the KE Entrepreneurial Ecosystem Campaign 2026.


