សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា
Sreymom Cha•NOVEMBER 16 2026•

រាជធានីភ្នំពេញ – ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦


សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។


ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល មានទំនាក់ទំនងកាន់តែទូលំទូលាយ សម្បូរដោយនវានុវត្តន៍ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគ។ តាមរយៈ កិច្ចសហការជាមួយ Canadia Impact Fund Co. (CIFC), La French Tech Phnom Penh (FTPP), Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) សហគ្រិនខ្មែរ មានគោលបំណងពង្រឹងលទ្ធភាពទទួលបានការវិនិយោគ និងហិរញ្ញប្បទាន, ឱកាសពង្រីកទីផ្សារ និងបណ្តាញជាតិនិងអន្តរជាតិ, សកម្មភាពនវានុវត្តន៍, កម្មវិធីបណ្តុះបណ្តាល និងពន្លឿនការរីកលូតលាស់របស់ធុរកិច្ចថ្មី, ព្រមទាំងការអភិវឌ្ឍសមត្ថភាពគ្រូណែនាំក្នុងវិស័យសហគ្រិនភាព។

 

កិច្ចសហប្រតិបត្តិការ ផ្ដោតលើ ការសម្របសម្រួលការបញ្ជូនធុរកិច្ចថ្មីទៅកាន់វិនិយោគិន និងស្ថាប័នផ្ដល់ទុនវិនិយោគ, ការជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងធុរកិច្ចថ្មីកម្ពុជា និងបារាំង, ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការផ្គូផ្គង ធុរកិច្ច, ការគាំទ្រគំនិតផ្តួចផ្តើមនវានុវត្តន៍ ដូចជា កម្មវិធី Startup Innovation Weekends និងពានរង្វាន់នវានុវត្តន៍, ការស្វែងរកឱកាសសម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាល និងពន្លឿនធុរកិច្ចថ្មីកម្ពុជាលក្ខណៈអន្តរជាតិ, ព្រមទាំង ការជំរុញការអភិវឌ្ឍគ្រូណែនាំដែលមានគុណវឌ្ឍិខ្ពស់ តាមរយៈការបណ្តុះបណ្តាល ការអនុវត្តក្រោមការត្រួតពិនិត្យ និងការធានាគុណភាពកម្មវិធី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណង តភ្ជាប់សហគ្រិនកម្ពុជាទៅកាន់អ្នកជំនាញ អន្តរជាតិ ឱកាសទីផ្សារ បណ្តាញវិនិយោគ និងការគាំទ្រពីគ្រូណែនាំឱ្យកាន់តែរឹងមាំ។


យើងអបអរសាទរចំពោះធុរកិច្ចថ្មីទាំង បី ដែលទទួលបានការវិនិយោគក្នុងអំឡុងពេលកម្មវិធីនេះ។ ការវិនិយោគទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ធុរកិច្ចថ្មីដែលត្រូវបានជ្រើសរើស និងឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់ វិនិយោគិនចំពោះសក្តានុពលសហគ្រិនភាពនៅកម្ពុជា។ ការវិនិយោគនេះ ក៏បង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ធុរកិច្ច ដែលមានសក្តានុពលទៅកាន់ឱកាសវិនិយោគ ដើម្បីគាំទ្រដល់ការរីកចម្រើន នវានុវត្តន៍ និងការពង្រីកអាជីវកម្មរបស់ ពួកគេផងដែរ។


អំពីសហគ្រិនខ្មែរ:


សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធី គាំទ្រសហគ្រិនភាព និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរ មានគោលដៅក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពសហគ្រិនភាព តាមរយៈការ កសាងប្រព័ន្ធអេកូឡូស៊ី ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងការជំរុញ ការវិនិយោគក្នុងវិស័យអាទិភាព។

ទំនាក់ទំនង:
អ៊ីម៉ែល: contact@khmerenterprise.info
ទូរស័ព្ទ: 023 900 855
 

Photo 2026 11 16 19 37 02

 

Photo 2026 11 16 19 36 53
 

Khmer Enterprise, Canadia Impact Fund, La French Tech Phnom Penh, Krya Global and AUPP Technology Center Strengthen Cambodia’s Startup and Innovation Ecosystem
Phnom Penh, Cambodia – 15 November 2026
Khmer Enterprise (KE), a government trust established by the Royal Government of Cambodia to promote entrepreneurship ecosystem through strengthening the startups and small and medium-sized enterprises (SMEs), is advancing strategic collaborations with local and international partners to expand opportunities for entrepreneurs and businesses.
These partnerships reflect KE’s commitment to building a more connected, innovative, and investment-ready entrepreneurial ecosystem. Through collaboration with Canadia Impact Fund Co. (CIFC), La French Tech Phnom Penh (FTPP), Krya Global, and AUPP Technology Center (ATC), KE aims to strengthen access to investment and financing, international markets and networks, innovation activities, startup incubation and acceleration, and entrepreneurship mentor development. 

The areas of cooperation include facilitating startup referrals and connections with investors and capital providers; promoting Cambodia–France startup exchanges, market access, and business matching; supporting innovation initiatives such as Startup Innovation Weekends and innovation awards; exploring opportunities for international incubation and acceleration programs for Cambodian startups; and advancing structured mentor development through training, supervised mentoring practice, and program quality assurance. Together, these efforts are intended to connect Cambodian entrepreneurs with international experts, market opportunities, investment networks, and stronger mentoring support.


We extend congratulations to three startups that received investment during the event. These investments mark an important milestone which reflects the growing confidence of investors in our entrepreneurial potential. The investments also demonstrate the importance of connecting promising businesses with investment opportunities to support their growth, innovation, and expansion.

About Khmer Enterprise


Khmer Enterprise (KE) is established as a trust fund of the Royal Government of Cambodia to implement support programs and directly work with partners and beneficiaries. KE aims to become the national platform for promoting entrepreneurial activities by synergically building the ecosystem, providing financial and non-financial support, and encouraging investment in prioritized sectors.
Contact:
contact@khmerenterprise.info
Phone number: 023 900 855

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia