សហគ្រិនខ្មែរ និងផ្សារAeon បានបិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០
Sreymom ChaDECEMBER 14 2025

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ

ភ្នំពេញ, ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ – សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១០ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី១៤ ខែធ្នូ នៅផ្សារអុីអនទាំងបីសាខា រួមមាន អ៉ីអនភ្នំពេញ, សែនសុខ, និង មានជ័យ

 

ពិព័រណ៍នេះបន្តបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរក្នុងការពង្រឹងទីផ្សារក្នុងស្រុក និងលើកកម្ពស់ផលិតផលកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ ពិព័រណ៍ក៏បានជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលកម្ពុជា បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗរវាងអ្នកផលិត និងអ្នកទិញ។ ពិព័រណ៍បានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនជាតិ និងអន្តរជាតិដែលបានចូលរួមទិញផលិតផលពីសហគ្រិនក្នុងស្រុកជាង ៧០ សហគ្រាសដែលបង្ហាញពីសក្តានុពលនៃផលិតករជាតិ ក្នុងទីផ្សារទំនើប។

 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បានបន្តគាំទ្រសហគ្រាសធុនតូច និងមធ្យមជាច្រើន ដោយការផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងវេទិកាភ្ជាប់ជាមួយទីផ្សារ ដើម្បីជួយ ឱ្យសហគ្រាសអាចបម្លែងសក្តានុពលរបស់ខ្លួន ទៅជាលទ្ធផលពាណិជ្ជកម្ម។ ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់វេទិកាឱ្យផលិតករ អាចបង្ហាញផលិតផលរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្ម និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យមាន ភាពរឹងមាំ និងភាពប្រកួតប្រជែង។”

 

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អុីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ “ផ្សារទំនើបអុីអន មានកិត្តិយសក្នុងការបន្តកិច្ចសហការជាមួយសហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ទៅកាន់អតិថិជនឲ្យបានកាន់តែ ទូលំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងនៅតែបន្តប្តេជ្ញា ក្នុងការស្វែងរកទីផ្សារប្រកបដោយនិរន្តរភាពសម្រាប់ម្ចាស់សហគ្រាសនៅក្នុងស្រុក ដោយបញ្ចូលផលិតផលក្នុងស្រុកឲ្យបាន កាន់តែច្រើនទៅក្នុងផ្សារទំនើបរបស់យើង ក៏ដូចជារៀបចំការតាំងលក់ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើនដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនេះជាដើម។  ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០ នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យើងក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនការលក់ដល់សហគ្រាសធុនតូច និងមធ្យម។ យើងនឹងបន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ជាចុងក្រោយ ផ្សារទំនើប អុីអន សូមថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែបន្តក្នុងការគាំទ្រ ផ្សារទំនើបរបស់យើងខ្ញុំ។” 

 

លោក គីមូរ៉ា អេអ៉ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ “ពិព័រណ៍ក្នុងស្រុកនេះ បង្ហាញពីគោលការប្តេជ្ញារបស់ផ្សារទំនើប អុីអន ម៉ល ក្នុងការគាំទ្រទំនិញផលិតក្នុងស្រុក និងបង្កើនបទពិសោធន៍ទិញទំនិញរបស់អតិថិជន តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ពីសហគ្រាសតូច និងមធ្យមក្នុងស្រុក។  យើងនឹងបន្តបង្កើតកម្មវិធីផ្សេងៗ ដើម្បីឱ្យសហគ្រាសក្នុងស្រុកអាចបង្ហាញផលិតផលរបស់ខ្លួន បានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៍ និងសហប្រតិបត្តិការនានា នៅពេលអនាគតផងដែរ។” 

 

ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែល ប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា - ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការ ប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកា ពិព័រណ៍ និងពិធីប្រគល់រង្វាន់ ដែលសហគ្រិនអាចទទួលបាន ចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ។

សូមបន្តគាំទ្រផលិតផលខ្មែរជាមួយគ្នា ពង្រឹងសេដ្ឋកិច្ចជាតិ និងជម្រុញសហគ្រិនក្នុងស្រុកឱ្យរីកចម្រើន!

 

Photo 2025 12 13 14 17 01

 

Photo 2025 12 13 14 16 53

 

Photo 2025 12 13 14 16 40

 

Photo 2025 12 13 14 16 27

 

Photo 2025 12 13 14 16 16

 

Photo 2025 12 13 14 16 04

 

Photo 2025 12 13 14 15 51

 

Photo 2025 12 13 14 15 37

 

Photo 2025 12 13 14 15 27

 

Support Local Products to Support the National Economy!

Phnom Penh, December 14, 2025 – Khmer Enterprise, in collaboration with AEON Cambodia, concluded the 10th Local Products Fair, which was held for two weeks, from December 1 to December 14, at all three AEON Mall branches: AEON Phnom Penh, Sen Sok, and Mean Chey.

This fair continues to underscore Khmer Enterprise's efforts to strengthen the local market and broadly promote Cambodian products. The fair also boosted the promotion and consumption of Cambodian products, increased consumer confidence, and helped create new business connections between producers and buyers. The event attracted the attention of national and international customers who participated in purchasing products from over 70 local enterprises, showcasing the potential of national producers in the supermarket.

 

H.E. Dr. Chhieng Vanmunin, Delegate of the Royal Government in charge as Chief Executive Officer of Khmer Enterprise, states that: "Since 2020, the Royal Government of Cambodia, through Khmer Enterprise, has continued to support many SMEs through the provision of technical assistance, grant funding, and market access platforms to help SMEs transform their potential into commercial results. This 10th Local Products Fair is part of our efforts to provide a platform for producers to showcase their products, connect with business partners, and contribute to building a resilient and competitive Cambodian economy."

 

Mr. Sin Pysey, Managing Director of AEON Cambodia, states that: “AEON Cambodia is honored to continue our collaboration with Khmer Enterprise in promoting high-quality Cambodian products to a wider audience year after year. Over the years, we have remained committed to providing sustainable market access for local producers by integrating more locally made goods into our retail system and offering platforms like the Local Products Fair for them to grow. This 10th Local Products Fair reflects our dedication to supporting the national economy, and empowering SMEs. We will continue working closely with our partners to strengthen local production and contribute to the growth of the Cambodian economy. We would also like to express our sincere gratitude to all our customers for their continuous support us.”

 

Mr. Kimura Eisuke, Senior General Manager of AEON MALL Cambodia, states that: “This local fair reflects the mall’s commitment to supporting domestic products and enriching the shopping experience with high quality offerings from local SMEs. The mall will continue to create accessible platforms and further initiatives that enable local entrepreneurs to showcase their products, while bringing customers an even wider selection of diverse homegrown brands through future fairs and collaborative activities.”

 

Let's continue to support Khmer products together, strengthen the national economy, and encourage the growth of local entrepreneurs!

 

This year’s fair is also a key activity under Khmer Enterprise’s Entrepreneurial Ecosystem Campaign 2025, which brings together multiple programs that run in parallel - from national business ideation pitching, startups, and SMEs competitions to forums, fairs, and award ceremonies where entrepreneurs can access knowledge, networks, and opportunities that support their growth and sustainability.

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia