ដូចបងប្អូនបានដឹងហើយថា Mr Beast គឺជាស្តេចយូធូបដែលគេដឹងថាឆាណែលរបស់គាត់តែងមានអ្នកទស្សនារាប់លានរាប់សែន និងត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតមាតិការកលុយបានច្រើនរាប់លានដុល្លារឯណោះពីយូធូបរហូតក្លាយជាសេដ្ឋី។
ប៉ុន្តែក្រឡេកមកមើលឆាណែលយូធូបរបស់ខ្មែរ២នេះវិញ អាចទាញអ្នកមើលនិងច្រើនជាង Mr Beast ទៀតខណៈមួយវីដេអូអាចទាញបាន១ពាន់លានវីយូ លើមាតិកាដែលផលិតចេញពីប្រទេសកម្ពុជា។
ដោយឆាណែលខ្មែរទី១ មានឈ្មោះថា Mr.Heang Update ដែលជាឆាណែលផលិតមាតិកាពាក់ព័ន្ធនឹងការជីកដីធ្វើផ្ទះនៅក្នុងព្រៃ ការរស់នៅរបស់មនុស្សនៅក្នុងព្រៃ និងរបៀបរស់នៅក្នុងព្រៃ ខណៈវីដេអូដែលមានអ្នកមើលច្រើនបំផុតគឺ១ពាន់លានដង (1.1B) ដែលជាចំនួនមួយច្រើនបំផុត។
ចំពោះឆាណែលទី២ មានឈ្មោះថា Primitive Jungle Lifeskills ដែលជាឆាណែលផលិតមាតិកាអំពីជំនាញសាងសង់របស់មនុស្សក្នុងព្រៃនិងរបៀបរស់នៅរបស់ពួកគេ ខណៈវីដេអូដែលមានអ្នកទស្សនាច្រើនបំផុតគឺជាង៩រយលានដង (971M) ដែលចំនួននេះ អាចច្រើនជាងវីដេអូជាច្រើនរបស់ស្តេចយូធូប Mr Beast ផងដែរ។
យ៉ាងណាមិញចំពោះឆាណែលខ្មែរទាំង២ខាងលើនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ដូចគ្នា និងមានអ្នកចុច Subscribe ប្រមាណ១១លានដងលើឆាណែល Mr.Heang Update និងឆាណែល Primitive Jungle Lifeskills ចំនួនជាង៨លានដង៕
អត្ថបទដោយ៖ ពីង ជូអេង