កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ បន្តការគាំទ្រដល់ធុរកិច្ចថ្មីរបស់ខ្លួន៖ សហគ្រិនខ្មែរ និង ក្រុមហ៊ុន 2080 Ventures ប្រកាសពីការវិនិយោគលើ PharmKulen
Sreymom ChaJULY 10 2026

រាជធានីភ្នំពេញ ខែកក្កដា ឆ្នាំ២០២៦៖ សហគ្រិនខ្មែរ (Khmer Enterprise) និងក្រុមហ៊ុន 2080 Ventures នៅថ្ងៃនេះបានប្រកាសថា ក្រុមហ៊ុន PharmKulen ដែលជាធុរកិច្ចបង្កើតថ្មីមួយ ទទួលបានការបណ្តុះបណ្តាលពីកម្មវិធី «មគ្គទេសក៍ធុរកិច្ចខ្មែរ» (Cambodia Startup Launchpad) បានទទួលការវិនិយោគជុំទី១ពីក្រុមហ៊ុន 2080 Ventures។ នេះ គឺជាសមិទ្ធផលមួយ នៃកម្មវិធី «មគ្គទេសក៍ធុរកិច្ចខ្មែរ»  ដែលគាំទ្រដោយរាជរដ្ឋាភិបាល នឹងត្រូវបានបង្កើតឡើង ដើម្បីជួយជ្រុំជ្រែងធុរកិច្ចខ្មែរ តាំងពីការសំរួចគំនិត រហូតទៅដល់មានវឌ្ឍនភាពជាក់ស្តែង។ 


PharmKulen កំពុងបង្កើតប្រព័ន្ធទិន្នន័យឱសថ និងប្រព័ន្ធប្រតិបត្តិការឱសថស្ថាន សម្រាប់ទីផ្សារកំពុងអភិវឌ្ឍ ដោយចាប់ផ្តើមដំបូងនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប្រទេសមួយដែលប្រជាជនជាង ៧លាននាក់ ជ្រើសរើសទៅឱសថស្ថានមុនគេនៅពេលពួកគេមានជំងឺ ការស្វែងរកថ្នាំដែលត្រឹមត្រូវនៅតែទាមទារឱ្យពួកគេដើរពីហាងមួយទៅហាងមួយ។ PharmKulen អនុញ្ញាតឱ្យអ្នកជំងឺស្វែងរកឱសថ និងមើលឃើញភ្លាមៗថាឱសថស្ថានណាមួយនៅជិតពួកគេមានឱសថនោះ ហើយថែមទាំងផ្តល់ឱ្យឱសថស្ថានភាគច្រើន (ដែលភាគច្រើននៅប្រើប្រាស់ក្រដាសស្នាម) នូវប្រព័ន្ធដ៏សាមញ្ញមួយដើម្បីគ្រប់គ្រងស្តុក និងការលក់ក្នុងពេលជាក់ស្តែង (Real-time)។ បច្ចុប្បន្ន ប្រព័ន្ធនេះកំពុងដំណើរការជា Web App និងកម្មវិធី Telegram Bot។ 


ភាពលេចធ្លោខុសពីគេរបស់ក្រុមហ៊ុននេះ គឺប្រព័ន្ធបណ្ដុំទិន្នន័យ។ ដើម្បីធ្វើឱ្យការស្វែងរកឱសថមានប្រសិទ្ធភាព PharmKulen បានបង្កើតនូវបណ្តុំទិន្នន័យឱសថដែលមានរចនាសម្ព័ន្ធពេញលេញបំផុតមួយនៅក្នុងប្រទេសកម្ពុជា រួមមានឱសថជាង ១៨,០០០ ប្រភេទ ដែលត្រូវបានថតរូប និងចងក្រងជាប្រព័ន្ធរហូតដល់ ៦ ភាសា រួមទាំងភាសាខ្មែរផងដែរ ដោយប្រមូលពីទិន្នន័យរបស់ឱសថស្ថាននានាទូទាំងរាជធានីភ្នំពេញ។ លើសពីនេះ ក្រុមការងារកំពុងអភិវឌ្ឍ PK-Genesis ដែលជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផ្នែកឱសថ ដែលត្រូវបានបណ្តុះបណ្តាល និងកែសម្រួលជាពិសេសដោយក្រុមការងារផ្ទាល់។ វាគឺជាប្រព័ន្ធការពារទិន្នន័យ និង AI (Data and AI moat) ដែលកាន់តែមានសក្តានុពលខ្លាំងឡើងរាល់ពេលមានការចូលរួមពីឱសថស្ថាន និងរាល់ការស្វែងរករបស់អ្នកប្រើប្រាស់។ 

Photo 2026 07 10 14 36 43

 

លោក Khidayotullo Salakhitdinov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃ PharmKulen បានមានប្រសាសន៍ថា៖ «ឱសថស្ថានគឺជាច្រកចូលដំបូងបង្អស់ក្នុងការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងទីផ្សារកំពុងអភិវឌ្ឍរួចទៅហើយ។ យើងគ្រាន់តែធ្វើឱ្យច្រកទ្វារនោះមានភាពឆ្លាតវៃជាងមុនប៉ុណ្ណោះ។

Photo 2026 07 10 14 36 35

 

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ការវិនិយោគនេះបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏រីកចម្រើននៃធុរកិច្ចថ្មី ក្នុងការទាក់ទាញទុនវិនិយោគឯកជនក្នុងតំបន់ និងការពង្រីកដំណោះស្រាយប្រកបដោយនវានុវត្តន៍។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ នៅតែបន្តប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពស្ថាបនិក ឱ្យកាន់តែមានភាពទាក់ទាញ ដល់ការវិនិយោគ ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែលមាន អំណោយផល។»

Photo 2026 07 10 14 36 28

 

លោក Timur Daudpota និង Sun Choi ដៃគូស្ថាបនិកនៃក្រុមហ៊ុន 2080 Ventures បានលើកឡើងថា៖ «PharmKulen គឺជាមូលហេតុចម្បងដែលកម្មវិធី មគ្គទេសក៍ធុរកិច្ចខ្មែរ ត្រូវបានបង្កើតឡើង៖ គឺក្រុមការងារក្នុងស្រុកដ៏រឹងមាំមួយដែលបានផ្លាស់ប្តូរបញ្ហាជាក់ស្តែង ឱ្យទៅជាក្រុមហ៊ុនទិន្នន័យ និង AI ដ៏មានសុវត្ថិភាព ដែលអាចពង្រីកវិសាលភាពទូទាំងតំបន់។ យើងមានមោទនភាពក្នុងការគាំទ្រលោក Khidayotullo លោក និមិត្ត និងក្រុមការងាររបស់ពួកគេ រួមជាមួយសហគ្រិនខ្មែរ។» 


កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ គឺជាកម្មវិធីពន្លឿនអាជីវកម្មរយៈពេល ១២ សប្តាហ៍ ដែលដំណើរការដោយ 2080 Ventures ក្រោមកិច្ចសហការជាមួយសហគ្រិនខ្មែរ ដើម្បីជួយដល់ធុរកិច្ចបង្កើតថ្មី (Startups) ក្នុងដំណាក់កាលដំបូងនៅកម្ពុជា ឱ្យសម្រេចបាននូវភាពស្របគ្នានៃផលិតផលនិងតម្រូវការទីផ្សារ (Product-market fit) ទទួលបានអតិថិជនដំបូង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការវិនិយោគ។ 


អំពី PharmKulen៖


 PharmKulen គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល (Healthtech) របស់កម្ពុជា ដែលបង្កើតប្រព័ន្ធស្វែងរកឱសថវៃឆ្លាត និងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការឱសថស្ថាន។ ផ្លែតហ្វមពីរជម្រើស (Two-sided platform) របស់ខ្លួន អនុញ្ញាតឱ្យអ្នកជំងឺស្វែងរកបានភ្លាមៗថា ឱសថស្ថានណាដែលនៅជិតបំផុតមានឱសថដែល ពួកគេត្រូវការ ខណៈដែលផ្តល់ឱ្យឱសថស្ថាននូវប្រព័ន្ធដ៏សាមញ្ញមួយសម្រាប់គ្រប់គ្រងស្តុក និងការលក់ក្នុងពេលជាក់ ស្តែង  (real-time)។ អ្វីដែលជាគ្រឹះទ្រទ្រង់ប្រព័ន្ធនេះ គឺទ្រព្យសកម្មទិន្នន័យឱសថដែលមានកម្មសិទ្ធិ មានរចនាសម្ព័ន្ធ មានរូបថត និងមានច្រើនភាសា រួមជាមួយនឹង PK-Genesis ដែលជា AI ផ្នែកឱសថសាស្ត្រដែលត្រូវបានកែសម្រួលយ៉ាងសម្រិតសម្រាំងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន PharmKulen Pte. Ltd. មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងមានប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។


អំពី 2080 Ventures៖


2080 Ventures គឺជាក្រុមហ៊ុនពន្លឿនប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីជាសកល ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងកំពុងមានសកម្មភាពនៅក្នុងប្រទេសជាង ១០ រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។ ក្រុមហ៊ុនគាំទ្រដល់ធុរកិច្ចបង្កើតថ្មីក្នុងដំណាក់កាលដំបូង ចាប់តាំងពីការចូលកាន់ទីផ្សារ រហូតដល់ការពង្រីកវិសាលភាពអាជីវកម្ម ដោយធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល ក្រុមហ៊ុនសាជីវកម្ម និងវិនិយោគិន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយចីរភាព។ https://www.2080.ventures/

 

អំពី សហគ្រិនខ្មែរ៖


សហគ្រិនខ្មែរ (Khmer Enterprise - KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកៀរគរ និងគ្រប់គ្រងធនធាននានាដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើក ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី (Startups) សហគ្រាសធុនតូច និងមធ្យម (SMEs) និងអ្នកកសាងប្រព័ន្ធអេកូឡូស៊ីនៅទូទាំងប្រទេសកម្ពុជា។ https://khmerenterprise.info/ 
ព័ត៌មានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ ក្រុមការងារទំនាក់ទំនងនៃ 2080 Ventures។ info@2080.

 

Cambodia Startup Launchpad Backs Its First Breakout: Khmer Enterprise and 2080 Ventures Announce Investment in PharmKulen

 

Phnom Penh, Cambodia. July 2026. Khmer Enterprise (KE) and 2080 Ventures today announced that PharmKulen, a company from their joint Cambodia Startup Launchpad, has secured a pre-seed  investment from 2080 Ventures. It is one of the first breakout outcomes of the government-backed program built to take Cambodian founders from idea to real traction.

 

PharmKulen is building the medicine-data layer and pharmacy operating system for emerging markets, starting in Cambodia. In a country where more than 7 million people go to a pharmacy first when they get sick, finding the right medicine still means walking from shop to shop. PharmKulen lets patients search for a medicine and instantly see which nearby pharmacy has it, and gives pharmacies, most of which still run on paper, a simple system to manage stock and sales in real time. It is live today as a web app and a Telegram bot.

 

What sets the company apart is the data underneath. To make medicine search work, PharmKulen has built one of the most complete Pic medicine datasets in Cambodia: more than 18,000 medicines, photographed and catalogued across six languages including Khmer, drawn from pharmacies across Phnom Penh. On top of it the team is training PK-Genesis, its own fine-tuned pharmaceutical AI. It is a data and AI moat that compounds with every pharmacy and every search.    

 

"Pharmacies are already the front door to healthcare in Cambodia and across emerging markets. We are simply making that door smarter," said Khidayotullo Salakhitdinov, Founder and CEO of PharmKulen.

 

“This investment reflects the growing potential of Pharmkulen to scale innovative solutions and attract private capital from regional investors. The Royal Government of Cambodia through Khmer Enterprise remains committed to strengthening the pipeline of investment-ready startups in various sectors and building a conducive entrepreneurial ecosystem.” said H.E. Dr. Chhieng Vanmunin, Delegate of the Royal Government, in charge as CEO of Khmer Enterprise.

 

"PharmKulen is exactly why the Cambodia Startup Launchpad exists: a strong local team turning a real problem into a defensible data and AI company that can scale across the region," said Timur Daudpota and Sun Choi, Founding Partners of 2080 Ventures. "We are proud to back Khidayotullo, Nimith, and their team alongside Khmer Enterprise."

 

The Cambodia Startup Launchpad is a 12-week acceleration program operated by 2080 Ventures in collaboration with Khmer Enterprise to help early-stage Cambodian startups reach product-market fit, secure their first customers, and become investment ready.

 

About PharmKulen

PharmKulen is a Cambodian healthtech company building a smart medicine finder and pharmacy operating system. Its two-sided platform lets patients instantly find which nearby pharmacy has the medicine they need, and gives pharmacies a simple system to manage stock and sales in real time. Underpinning it is a proprietary, structured, photographed, multilingual medicine data asset and PK-Genesis, the company's fine-tuned pharmaceutical AI. PharmKulen Pte. Ltd. is headquartered in Singapore with operations in Phnom Penh, Cambodia.

 

About 2080 Ventures

 

2080 Ventures is a global startup ecosystem accelerator headquartered in the United States and active in more than 10 countries including South Korea. It supports early-stage startups from market entry to scale-up, working alongside governments, corporates, and investors to build sustainable innovation ecosystems. https://www.2080.ventures/

 

About Khmer Enterprise


Khmer Enterprise (KE) is established by the Royal Government of Cambodia to mobilize and manage resources that support a vibrant entrepreneurial ecosystem, providing financial and non-financial support to startups, SMEs, and ecosystem builders across Cambodia. https://khmerenterprise.info/

Media Contact: 2080 Ventures Communication Team. info@2080.ventures

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia