ការគាំទ្រផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីប្រទេសជិតខាង គឺបានចូលរួមជួយប្រទេសជាតិដ៏ធំដោយមិនដឹងខ្លួន
Bunthoeun KoemJUNE 13 2025

ពីមុនបើនិយាយពីភេសជ្ជៈ ឬសូម្បីតែទឹកបរិសុទ្ធក៏យើងនាំចូលពីប្រទេសជិតខាងមកប្រើប្រាស់ដែរ ដោយសារតែការផលិតនៅក្នុងស្រុកមិនទាន់មាន ដែលត្រូវចំណាយប្រាក់រាប់លានដុល្លារនៅក្នុង១ឆ្នាំៗទៅប្រទេសដទៃ។ ប៉ុន្ដែឥឡូវនេះកម្ពុជាយើងគឺមានសមត្ថភាពក្នុងការផលិត ផលិតផលទាំងនេះដោយខ្លួនឯងហើយ ហើយមានគុណភាពខ្ពស់ថែមទៀតផងដែរ។

494179368 1088716373300863 3713538628543450674 N

ជាក់ស្ដែងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង បច្ចុប្បន្នបាននឹងកំពុងផលិតភេសជ្ជៈជាច្រើនប្រភេទដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាហ្ស, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង VIKINGZ និង ទឹកពិសាកម្ពុជា ជាដើម។

Photo 2025 06 13 13 12 35

អ្វីដែលពិសេសគ្រប់ផលិតផលទាំងនេះ គឺរោងចក្របានប្រើប្រាស់សុទ្ធតែគ្រឿងផ្សំល្អផ្តាច់គេពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។ បច្ចេកវិទ្យាឈានមុខគេដ៏ទំនើប ធ្វើឲ្យក្រុមហ៊ុនផលិតបាននូវស្រាបៀរ និងភេសជ្ជៈ ដែលមានកម្រិតស្ដង់ដារអន្ដរជាតិ រហូតទទួលបានមេដាយមាសសរុប ៤៥ គ្រឿងពីស្ថាប័ន Monde Selection និងជាក្រុមហ៊ុនខ្មែរទី១ ដែលទទួលបានពាន់រង្វាន់បញ្ជាក់ពីកម្រិតគុណភាពពិភពលោកនេះ ១០ ឆ្នាំជាប់ៗគ្នាផងដែរ។ ជាពិសេសនៅឆ្នាំ២០២៥នេះ ទឹកពិសាកម្ពុជាគឺបានទទួលពាន់រង្វាន់ Grand Gold ដែលបញ្ជាក់ពីគុណភាពខ្ពស់បំផុត។

488680255 1069210471918120 7723980216913979282 N

គុណភាពផលិតផលមានហើយ ហេតុអ្វីមិនប្រើប្រាស់ផលិតផលខ្មែរ ជំនួសផលិតផលនាំចូល?

ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសឲ្យផលិតផលនាំចូលពីប្រទេសជិតខាង គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ សូម្បីតែពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។

503642430 1113003197538847 4923269461950806943 N

អ្វីដែលមិនអាចមើលរំលង ការជ្រើសរើសប្រើប្រាស់ផលិតក្នុងស្រុក គឺបានចូលរួមជួយដល់សង្គមជាតិយ៉ាងធំ  តាមរយៈការបង្កើតឱកាសវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងដូចជាក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គឺបានធ្វើការវិនិយោគរាប់រយលានដុល្លារសាងសង់រោងចក្រនៅក្នុងស្រុក និងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋដើម្បីទទួលបានចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងថែមលើកមុខមាត់ផលិតផលខ្មែរនៅលើឆាកអន្ដរជាតិថែមទៀត។

កាន់តែគួរឲ្យកោតសរសើរទៀតនោះ គឺក្រុមហ៊ុនខ្មែរមួយនេះ ក៏តែងតែចូលរួមជួយបរិច្ចាគថវិកា និងរបស់ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ទាប់ ជូនដល់រាជរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម និងការងារមនុស្សធម៌ផ្សេងៗ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបរិច្ចាគថវិកា ៤០ ម៉ឹនដុល្លារ និងភេសជ្ជៈចំនួន ៥ ពាន់កេស ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅខេត្ដព្រះវិហារផងដែរ។

505647475 1117555827083584 2755378248591936310 N

ចូលរួម​ជួយសេដ្ឋកិច្ច​ជាតិ ប្រើប្រាស់​ផលិតផល​ផលិតក្នុងស្រុក ចង់ប្រើប្រាស់ផលិតក្នុងស្រុកមានគុណភាពខ្ពស់ ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ក្នុងនោះលោកអ្នកអាចរកទិញបានគ្រប់ផ្សារ ផ្សារទំនើប និងកន្លែងលក់ដូរនៅទូទាំងប្រទេសកម្ពុជាបាន។ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ»

481361963 630295989745325 4687491523896324302 N

485970575 1057412706431230 2221815046678771836 N

489870516 122247382160077959 4764674272027413832 N

474583682 122148268286347453 8799493555777721374 N

486075391 1057428926429608 5373481509475947453 N

501052502 1123699093135408 3954393821147709689 N

494531148 1088716476634186 5232104484694223339 N

486256528 645332064908384 3676335462611972505 N

A5b59b1f 1a31 4311 B306 56a30c8fbc59

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia