រោងចក្រដំឡើង-ផលិត Tablet និងកុំព្យូទ័រ តម្លៃ ១០០ លានដុល្លារវិនិយោគដោយកូនខ្មែរនឹងលេចឡើងនៅឆ្នាំ២០២៨
Bunthoeun Koem•OCTOBER 29 2026•216 views

មួយរយៈចុងក្រោយនេះ កម្ពុជាបានក្លាយជាទិសដៅនៃការវិនិយោគដ៏សំខាន់មួយរបស់ក្រុមហ៊ុនធំៗនៅក្នុងវិស័យឧស្សាកម្មយានយន្ដ អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។ ជាក់ស្ដែងកន្លងទៅនេះក្រុមហ៊ុនធំៗដូចជា FORD របស់អាមេរិក TOYOTA របស់ជប៉ុន BYD របស់ចិន និងក្រុមហ៊ុនល្បីៗជាច្រើនទៀត បានបណ្ដាក់ទុនសាងសង់រោងចក្រផ្ទាល់នៅកម្ពុជា ដែលបានបង្កើតឱកាសការងារ និងផ្ដល់នូវចំណេះ ជំនាញ ដល់បុគ្គលិកជាជនជាតិខ្មែរជាច្រើននាក់។

 

Photo 2026 10 29 10 51 48

 

យ៉ាងណាមិញថ្មីៗនេះ ក្រុមហ៊ុន SAM SN GROUP របស់អ្នកឧកញ៉ា សំ សុខនឿន បានសហការជាមួយក្រុមហ៊ុន Haitech-Haier Global Business បោះទុនវិនិយោគ បង្កើតរោងចក្រដំឡើង និងផលិតឧបករណ៍អេឡិចត្រូនិកមួយមានឈ្មោះថា KH Haitech ដើម្បីផ្គត់ផ្គង់ផលិតផលថេប្លេត (Tablet) និងកុំព្យូទ័រ នៅក្នុងទីផ្សារប្រទេសកម្ពុជា ព្រមទាំងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ គម្រោងវិនិយោគនេះ បង្កើតឡើងក្នុងគោលបំណងធំដើម្បីផ្គត់ផ្គង់ឧបករណ៍ឌីជីថលដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីគាំទ្រដល់វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

 

រោងចក្រដំឡើង និង ផលិតឧបករណ៍អេឡិចត្រូនិកនេះ គឺមានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគសរុបប្រមាណ ១០០ លានដុល្លារ។ ហើយនៅពេលបើកដំណើរការ ក៏នឹងបង្កើតឱកាសការងារជាច្រើនកន្លែង ជូនប្រជាជនកម្ពុជាផងដែរ។

 

Photo 2026 10 29 10 53 42

 

តាមការការបញ្ជាក់របស់អ្នកឧកញ៉ា សំ សុខនឿន មកកាន់ Business Cambodia បានឲ្យដឹងថា គម្រោងរោងចក្រ KH Haitech ខាងលើនេះ គឺមានអគាររោងចក្រធំៗចំនួន ៤ ។ ដោយក្នុងនោះមានអគារោងចក្រដំឡើង និងផលិត Tablet ចំនួន ១, អគាររោងចក្រដំឡើង និងផលិតកុំព្យូទ័រយូរដៃ (Laptop) ចំនួន ១, អគាររោងចក្រដំឡើង និងផលិតកុំព្យូទ័រលើតុ (Desktop) ចំនួន ១ និងអគាររោងចក្រសម្រាប់ ស្ដុកទំនិញ និងបណ្ដុះបណ្ដាលបុគ្គលិក ចំនួន ១។ ខណៈអគាររោងចក្រនីមួយៗ មានតម្លៃចន្លោះពី ១០ លានដុល្លារ ទៅ ២៥ លានដុល្លារ។ 

 

Photo 2026 10 29 11 02 35

 

អ្នកឧកញ៉ាបន្ដថា គម្រោងរោងចក្រដំឡើង និងផលិតឧបករណ៍អេឡិចត្រូនិកនេះ បច្ចុប្បន្នកំពុងដំណើរការចាក់ដី ដើម្បីបុកគ្រឹះសាងសង់ ហើយគម្រោងនេះក៏គ្រោងបញ្ចប់ការសាងសង់ និងបើកដំណើរការយ៉ាងយូរនៅពាក់កណ្ដាលឆ្នាំ ២០២៨ ខាងមុខ។ នៅពេលបើកដំណើរការ រោងចក្រ KH Haitech ក៏នឹងបង្កើតឱកាសការងារបានចំនួន ៨៨០ កន្លែងឯណោះ។ ជាក់ស្ដែងក្នុង ១ រោងចក្រគឺមានខ្សែច្រវាក់ផលិតកម្ម (Production line) ចំនួន ៤ ខណៈខ្សែច្រវាក់ផលិតកម្មនីមួយៗត្រូវការបុគ្គលិកចំនួន ២២០ នាក់។

 

Photo 2026 10 29 10 51 48

 

អ្នកកឧកញ៉ា សំ សុខនឿន បានគូសបញ្ជាក់បន្ថែមថា ការបង្កើតរោងចក្រ ដំឡើង និងផលិត Tablet, Laptop និង Desktop នេះ មិនមែនផលិតឡើង សម្រាប់តែផ្គត់ផ្គង់តែនៅក្នុងទីផ្សារប្រទេសកម្ពុជានោះទេ ប៉ុន្ដែក្រុមហ៊ុននឹងនាំចេញ ទៅកាន់ទីផ្សារនៃប្រទេសក្នុងតំបន់អាស៊ាន ទាំងអស់ផងដែរ។ 

 

ទាក់ទងដំណើរការដំឡើង និងឈានដល់ការផលិតផ្ទាល់នៅកម្ពុជា រោងចក្រ KH Haitech គឺមានសមត្ថភាពផលិតបានចំនួន ៧៥ ០០០ គ្រឿងសម្រាប់ឆ្នាំទី ១ និង ១ លានគ្រឿង សម្រាប់ឆ្នាំទី ២ ឡើងទៅ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ខណៈផលិតផលទាំងអស់នឹងដាក់លក់នៅក្នុងតម្លៃចាប់ពី ១៥៥ ដុលារ ទៅដល់ ៦៥០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 076 35 38 902 (English) / 076 35 62 331 (ភាសាខ្មែរ) Email : info@khhaitech.com.kh ឬហ្វេសប៊ុកផេក KH Haitech Co., Ltd ។ 

 

Photo 2026 10 29 10 54 10

 

ជាមួយគ្នានេះដែរ យើងសូមនាំប្រិយមិត្ដមកដឹងពីចំណុចពិសេសៗមួយចំនួននៃ Tablet និងកុំព្យូទ័ របស់ក្រុមហ៊ុន KH Haitech ដែលនឹងត្រូវដំឡើង និងផលិតនៅកម្ពុជា ខាងមពេលខាងមុខ។

 

១. ថេប្លេត KH Haitech ម៉ូឌែល T16-A ៖  ដំណើរការដោយ កម្មវិធី Android 16 មានអេក្រង់ 10.95 អ៊ិញ RAM 8 GB ទំហំផ្ទុក 128 GB  និងមានថ្ម 700 mAh។ កាមេរ៉ា មុខក្រោយទំហំ 5.0 MP/13.0 MP ហើយអាចប្រើបានស៊ីមពីរ Call ដូចទូរស័ព្ទដៃក៏បាន ប្រើ Internet ក៏បាន ភ្ជាប់ WiFi ក៏បាន ប្រើ Bluetooth ក៏បាន។

 

ពិសេសជាងនេះទៅទៀត ថេប្លេត KH Haitech អាចប្រើប្រាស់ កម្មវិធី Words Excels Power Point និងកម្មវិធីផ្សេងទៀត ដូចនិងកុំព្យូទ័របាន។ ថេប្លេត KH ម៉ូឌែល T16-A ប្រភេទនេះពិតជាល្អសាកសមសម្រាប់សិស្ស និងនិស្សិតសាកលវិទ្យាល័យ សម្រួលដល់ការសិក្សា និងថាមពលថ្មផ្ទុកបានធំ ប្រើបានពេញមួយថ្ងៃ ។

 

869797886 122144889957218498 4972649144183784212 N

 

២. ថេប្លេត KH Haitech ម៉ូឌែល T17-A៖ មាន RAM 8GB  តែទំហំផ្ទុកធំរហូតដល់ 256GB ទៅ 512GB ឯណោះ។ ដំណើរការដោយ កម្មវិធី Android 16 មានអេក្រង់ធំរហូតដល់ 11.97 អ៊ិញ ចំណែកថ្មមានទំហំផ្ទុកបានធំរហូតដល់ 8000 mAh ។ កម្រិត Camera មុខក្រោយ 8.0 MP/13.0 MP ជាពិសេសអាចប្រើបានស៊ីមពីរ Call បានដូចទូរស័ព្ទដៃក៏បាន ប្រើ Internet ក៏បាន ភ្ជាប់ WiFi ក៏បាន ប្រើ Bluetooth ក៏បាន។

 

លើសពីនេះទៅទៀត អាចប្រើប្រាស់ កម្មវិធី Words Excels Power Point និងកម្មវិធីផ្សេងទៀត ដូចកុំព្យូទ័របានទៀតផង។ ថេប្លេតពហុមុខងារបែបនេះ គឺ ថេប្លេត KH ម៉ូឌែល T17-A របស់ក្រុមហ៊ុន KH Haitech-Haier Global Business ។ ថេប្លេត KH ម៉ូឌែល T17-A ប្រភេទនេះពិតជាល្អសាកសមសម្រាប់និស្សិត ឬអ្នកបំពេញការងារការិយាល័យ ឬអ្នកជំនាញតែម្តង និងថាមពលថ្មផ្ទុកបានធំ ប្រើបានពេញមួយថ្ងៃ ។

 

869797886 122144889957218498 4972649144183784212 N

 

៣. កុំព្យ័ទ័រយូរដៃ (K Haitech Laptop)៖ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីជួយជម្រុញសក្ដានុពលការងារឱ្យដល់កម្រិតអតិបរមា ដោយរួមបញ្ចូលគ្នានូវប្រព័ន្ធដំណើរការដែលមានសមត្ថភាពខ្ពស់ដើម្បីចូលរួមចំណែកជម្រុញការផ្លាស់ប្តូរផ្នែកប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា។  KH Laptop មានប្រព័ន្ធដំណើរការមានសមត្ថភាពខ្ពស់ រូបរាងស្រាល ស្អាត និងមានភាពទាន់សម័យ។ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ដែលលោកអ្នកអាចទុកចិត្តបាន និងមានកម្លាំងថ្មប្រើប្រាស់បានយូរ ងាយស្រួលយកតាមខ្លួន។

 

788060390 122138332941218498 513299341898553363 N

 

៤. កុំព្យូទ័រលើតុ (K Haitech Desktop)៖ ត្រូវបានរចនានិងបង្កើតឡើងដើម្បីផ្តល់នូវប្រសិទ្ធភាពខ្ពស់សមស្របទៅនិងទម្រង់ការងារប្រចាំថ្ងៃរបស់លោកអ្នក។ មិនថាលោកអ្នកកំពុងគ្រប់គ្រងអាជីវកម្ម រៀបចំកន្លែងធ្វើការនៅផ្ទះ ឬផ្តោតលើការសិក្សាឌីជីថលនោះទេ កុំព្យូទ័រ K Haitech គឺជាដៃគូរដ៏ល្អបំផុតក្នុងការដោះស្រាយបច្ចេកវិទ្យារបស់លោកអ្នក។ កុំព្យូទ័រលើតុ K Hitech សាកសមសម្រាប់ការប្រើប្រាស់ តាមស្ថាប័នរដ្ឋ ការិយាល័យ សហគ្រាស ក្រុមហ៊ុន និងអាជីវកម្មបង្កើតថ្មីជាដើម៕

 

789775922 122138700165218498 480059024567833210 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia