តស៊ូណាស់! អ្នកស្រី Jyothi Reddy វិវត្តខ្លួនពីក្មេងកំព្រាក្រីក្រ ក្លាយសេដ្ឋីប្រាក់ពាន់លា.នដុល្លារ
Sambat SokhlangAPRIL 22 2024288 views

ពីក្មេងស្រីម្នាក់កើតក្នុងគ្រួសារក្រីក្រ និងកំព្រាម្តាយតាំងតែពីក្មេង Jyothi Reddy ត្រូវបានឪពុកយកទៅដាក់ឱ្យគេចិញ្ចឹមនៅមណ្ឌលកុមារកំព្រា ព្រោះតែគ្មានលទ្ធភាពចិញ្ចឹម។ ថ្វីបើកើតមកគ្មានវាសនាល្អដូចក្មេងដដៃក៏ពិតមែន ប៉ុន្តែសម្រាប់ Reddy មិនដែលតូចចិត្តនឹងជីវិតដ៏កំសត់របស់ខ្លួននោះទេ ផ្ទុយទៅវិញនាងបន្តជម្នះព្រហ្មលិខិតតស៊ូរហូតក្លាយជាសហគ្រិនស្រ្តីមានប្រាក់រាប់ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយរបស់ The better​ India បានឱ្យដឹងថា Jyothi Reddy បានធំធាត់ឡើងក្នុងគ្រួសារក្រីក្រមួយក្នុងប្រទេសឥណ្ឌា ដែលមានបងប្អូនប្រាំនាក់។ ហើយ Reddy ត្រូវបានឱពុកយកទៅដាក់នៅក្នុងមណ្ឌលកុមារកំព្រាក្នុងអាយុ១០ឆ្នាំ លុះដល់វ័យ១៦ឆ្នាំ អ្នកស្រីក៏ត្រូវគេរៀបចំឱ្យរៀបការមានគ្រួសារ និងមានកូនស្រីពីរនាក់នៅអាយុ១៨ឆ្នាំ ។

01 07 17 06jyothi2

ប្រភពដដែលបានបន្តទៀតថា ក្នុងកិច្ចសម្ភាសន៍ អ្នកស្រី Reddy បាននិយាយថា “បន្ទាប់ពីរៀបការខ្ញុំគិតថាក្តីស្រមៃរបស់ខ្ញុំប្រហែលជាត្រូវបញ្ចប់ត្រឹមនេះហើយ ប៉ុន្តែក្រោយពីមានកូនទើបខ្ញុំដឹងថា ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងត្រឹមនេះនោះទេ ខ្ញុំត្រូវតែកូនខ្ញុំមានជីវិតល្អជាងនេះ ខ្ញុំមិនចង់ឱ្យពួកគេមានជីវិតគូដូចខ្ញុំឡើយ” ។ អ្នកស្រីបានបន្ថែមផងដែរថា ហេតុតែដើម្បីរកចំណូលជួយគ្រួសារអ្នកស្រីបានសម្រេចចិត្តចូលធ្វើជាគ្រូង្រៀននៅក្នុងភូមិជាមួយនឹងប្រាក់ខែ ១៩០រូពី ហើយយប់ឡើងអ្នកស្រីបានកាត់ដេរសម្លៀកបំពាក់សម្រាប់លក់បន្ថែម ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងដើម្បីបង្កើតឱកាសសម្រាប់ខ្លួនឯង។

ដើម្បីនាំខ្លួនឯងឡើងដល់ចំណុចខ្ពស់មួយ អ្នកស្រី Jyothi Reddy បានសម្រេចយកប្រាក់សន្សំពីការបង្រៀននោះទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ BR Ambedkar Open University ក្នុង​ឆ្នាំ ១៩៩៤ ហើយ​បន្ទាប់​មក​បាន​ទទួល​សញ្ញាប័ត្រ​ក្រោយ​ឧត្តមសិក្សា​នៅ​ឆ្នាំ ១៩៩៧ ពី​សាកលវិទ្យាល័យ Kakatiya ។

Jyothi With College Girls.png F1b9a48a0fbefe62 Cmprssd

បន្ទាប់ពីបញ្ចប់ការសិក្សា អ្នកស្រីបានចូលបម្រើការងារជាគ្រូបង្រៀនរបស់រដ្ឋាភិបាល ដោយទទួលបានប្រាក់ខែប្រហែល ៤០០ រូពី និងបន្តពីមួយកម្រិតទៅមួយកម្រិតរហូតក្លាយជាគ្រូបង្រៀនកម្រិតឧត្តមដែលមានប្រាក់ខែ ៦០០០រូពី។ការវិវត្តខ្លួនបន្តិចម្តងៗបានធ្វើឱ្យការសម្រេចចិត្តរបស់អ្នកស្រី Jyothi Reddy កាន់តែច្បាស់ជាងមុន លុះក្រោយមកអ្នកស្រីក៏បានសម្រេចចិត្តទៅរស់នៅជាមួយបងប្អូនជីដូនមួយនៅសហរដ្ឋអាមេរិក និងបានបន្តការសិក្សាថ្នាក់វិទ្យាសាស្រ្តកុំព្យូទ័រដើម្បីមានសិទ្ធិរស់នៅនិងធ្វើការនៅសហរដ្ឋអាមេរិកពេញលេញ។

ក្រោយសិក្សារៀនសូត្រសន្សំចំណេះជំនាញអស់ជាច្រើនឆ្នាំនៅថ្ងៃ ២២ ខែតុលា ឆ្នាំ ២០០១ អ្នកស្រី Jyothi Reddy បានសម្រេចចិត្តបោះទុនដែលជាប្រាក់សន្សំ ៤០,០០០ដុល្លារ បង្កើតក្រុមហ៊ុនមួយឈ្មោះថា Key Software Solutions Inc. ដែលជាក្រុមហ៊ុនឯកជនមានកម្រិតនៅទីក្រុង Phoenix។ នៅឆ្នាំដំបូងក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញតិចតួចបំផុតគឺ ១,៦៨,០០ដុល្លារ លុះក្រោយៗមកប្រាក់ចំណេញក៏កើនឡើង​១៥លានដុល្លារក្នុងឆ្នាំ ២០១៦។

Keyworld Software Solutions Pvt Ltd Sinnar Nashik CCTV Dealers R2ulc7pdd8

យ៉ាងណាមិញ អ្នកស្រី Jyothi Reddy បានបង្ហើបថា មូលហេតុធំពីរដែលធ្វើឱ្យអ្នកស្រីតស៊ូប្រឹងប្រែងមកដល់ចំណុចនេះគឺដោយសារ អ្នកស្រីចង់ឱ្យជីវិតរបស់អ្នកស្រីទៅថ្ងៃមុខល្អជាងថ្ងៃនេះ និងមិនចង់ឱ្យអ្នកជំនាន់ក្រោយត្រូវលំបាកដូចជាអ្នកស្រី និង មួយវិញទៀតចង់បង្ហាញឱ្យឃើញថាស្រ្តីទោះរៀបការមានគ្រួសារហើយក៏នៅតែមានឱកាសដើម្បីរីកចម្រើនមិនចាញ់បុរសដែរ

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia