ឆ្នេរកែបប្រែសម្រស់ ខណៈផ្លូវប្របមាត់សមុទ្របានសាងសង់រួចរាល់ប្រមាណ៨០ភាគរយ
Bunthoeun KoemOCTOBER 18 2023354 views

ផ្លូវប្របមាត់សមុទ្រតភ្ជាប់ពីផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ប្រវែងជាង១១គីឡូម៉ែត្រ ដែលកំពុងសាងសង់ សម្រេចលទ្ធផលកសាងបានប្រមាណ ៨០ ភាគរយហើយ។ នេះបើតាមការលើកឡើងពីឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែបកាលពីពេលថ្មីៗនេះ។

 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមទៀតថា ផ្លូវប្របមាត់សមុទ្រនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោលនាពេលខាងមុខ ជាពិសេសនឹងមានកំណើនភ្ញៀវទេសចរសម្រុកមកសម្រាក លំហែ ក្នុងខេត្តកែប ទ្វេដង ហើយក៏ជាកត្តាមួយដ៏សំខាន់ដែលអាចបញ្ជៀសការកកកុញរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។

 

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យក្រុមហ៊ុនដែលកំពុងម៉ៅការសាងសង់ ពន្លឿនការងារសាងសង់របស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់ត្រៀមទទួលទេសចរដែលមកលេងកម្សាន្ត នាដើមខែធ្នូ ឆ្នាំ២០២៣នេះ ដោយសារខេត្តកែបត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣។

 

សូមជម្រាបថា គម្រោងផ្លូវមួយខ្សែនេះបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចំណាយថវិកាអស់ប្រមាណ ១០,៥លានដុល្លារអាមេរិក៕

W 2 1

W 2 3

W 2 4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia