លោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ អគ្គនាយកនៃសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) បានមានប្រសាសន៍ឱ្យដឹងថា “យោងតាមរបាយការណ៍ស្តីពីទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ប្រទេសនេះត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ពី 5.5% ទៅដល់ 5.8% ភាគរយនៅឆ្នាំ 2023 ហើយនឹងបន្តពង្រីកប្រកបដោយ សក្កានុពលនៅឆ្នាំ 2024 ដែលភាគច្រើនជំរុញជាចម្បងដោយវិស័យទេសចរណ៍ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោមកាលៈទេសៈទាំងនេះ ប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យមទំនងជាទទួលបានបទពិសោធន៍ប្រតិបត្តិការដ៏រឹងមាំ”។
ដោយសារសហគ្រាសធុនតូច និងមធ្យម គឺជាកត្តាជំរុញដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះហើយ ធនាគារ KBank បានដាក់ឱ្យដំណើរការ ឥណទានសហគ្រាសធុនតូច និងមធ្យមរបស់ KBank ដែលជាសេវាប្រាក់កម្ចីថ្មីសម្រាប់អាជីវកម្មខ្នាតតូច ក្នុងគោលបំណងជួយអតិថិជនក្នុងការពង្រឹងដើមទុននិងឱកាសសម្រាប់ការពង្រីកអាជីវកម្ម។ ប្រាក់កម្ចីនេះ ក៏មានគោលបំណងគាំទ្រដល់អាជីវកម្មដែលត្រូវការសេវា ហិរញ្ញប្បទានឡើងវិញសម្រាប់ការបង្កើនដើមទុន ខណៈពេលដែលកាត់បន្ថយការចំណាយលើមូលនិធិចំពេលស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានភាពមិនប្រាកដប្រជា។
លើសពីនេះ យើងបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាប្រភពដើមទុនមួយទៀតដែលអាចរកបានយ៉ាងងាយស្រួល។ ក្រៅពីការអនុម័តរហ័ស ដឹងលទ្ធផលភ្លាមៗក្នុងរយៈពេល 8ថ្ងៃ ទទួលបានទំហំឥណទានខ្ពស់រហូតដល់ $300,000 ហើយដែលសំខាន់បំផុតគឺការបង់រំលស់ងាយស្រួលរហូតដល់ 7ឆ្នាំ ទទួលបានការប្រាក់ថេរពេញមួយរយៈពេលកិច្ចសន្យា។ ពិសេស! សម្រាប់សហគ្រិន SME ដែលបានស្នើសុំឥណទាន KBank SME Loan រហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ 2023 នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញដោយផ្អែកលើការចំណាយជាក់ស្តែងសរុបរហូតដល់ $1,200 សម្រាប់ថ្លៃចុះបន្ទុកលើទ្រព្យធានា ឬការវាយតម្លៃទ្រព្យធានា
ទោះជាយ៉ាងណាក៏ដោយធនាគារ KBank ប្តេជ្ញានឹងបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់សហគ្រិន SME និងត្រៀមខ្លួនជាដៃគូដែលជួយជំរុញអាជីវកម្មគ្រប់ស្ថានភាព ដើម្បីឱ្យអាជីវកម្មរបស់សហគ្រិនទទួលបានជោគជ័យ និងរីកចម្រើនប្រកបដោយនិរន្តរភាព។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការស្នើសុំឥណទានអាជីវកម្ម “KBank SME Loan” អ្នកអាចសាកសួរព័ត៌មានបន្ថែម៖
- ជំនួយការផ្នែកឥណទាន 023 216 118
- Inbox មកកាន់ Facebook Page –
https://www.facebook.com/KBankPhnomPenhBranch
ឬមើលព័ត៌មានលម្អិតបន្ថែមនៅលើ Website >
លក្ខណៈពិសេស
- អាជីវកម្មខ្នាតតូចក៏អាចទទួលបានឥណទាន
- អាជីវកម្មរយៈពេល 3 ឆ្នាំក៏អាចទទួលបានឥណទាន
- ប្រាក់កម្ចីរយៈពេលវែង
- ប្រភេទអាជីវកម្មផ្សេងៗ
- ទំហំឥណទានខ្ពស់ $300,000
- ការអនុម័តរហ័សក្នុងរយៈពេល 8ថ្ងៃ
- រយៈពេលបង់រំលស់រហូតដល់ 7ឆ្នាំ
- ការប្រាក់ថេរ
- តម្រូវការឯកសារតិច
- មានទ្រព្យបញ្ចាំ
- សម្រាប់អាជីវកម្មដែលមានទីតាំងនៅភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត