ភោជនីយដ្ឋានដ៏ល្បីឈ្មោះនៅប្រទេសចិនបានបើកសម្ពោធជាផ្លូវការសាខាទី២ នៅរាជធានីភ្នំពេញ
Daneth MechDECEMBER 8 2025

រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន​ដ៏ល្បីឈ្មោះមួយ​គឺ ភោជនីយដ្ឋាន Kanpai បាន​សម្ពោធ​បើក​ដំណើ​រការជាផ្លូវការ​នៅសាខាទី២របស់ខ្លួននៅរាជធានីភ្នំពេញ ដែលមានទីតាំង​នៅក្នុងសណ្ឋាគារ​ ហូលីដេយ៍ (Holiday Hotel ) កាលពីថ្ងៃទី ០៦ ធ្នូ ២០២៥ ។​

ការ​បើក​ដំណើរការ​ជាផ្លូវការ​សាខាទី២​នេះ ធ្វើឡើង​បន្ទាប់ពី សាខាទី​១របស់ភោជនីយដ្ឋាន Kanpai​សាខាទី ១​នៅ តំបន់​បឹង​កេងកង​ ទទួលបានជោគជ័យ​យ៉ាងត្រចះត្រចង់ និងមានការគាំទ្រ​យ៉ាង​ច្រើនពីសំណាក់ប្រជាពលរដ្ឋ​នៅកម្ពុជា ។​

 

Photo 2025 12 08 09 24 42 (2)

Photo 2025 12 08 09 24 42

Photo 2025 12 08 09 24 40

 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ភោជនីយដ្ឋាន​ Kanpai បានឱ្យដឹងថា ការ​បើក​សម្ពោធសាខាថ្មី​នេះ នឹង​នាំមកនូវ​បទពិសោធន៍ថ្មី រសជាតិ​ដើម ដែល​ត្រូវបានកែលម្អថ្មីទាំង​ស្រុង ក្នុ​ងសាខាថ្មីនេះ ដោយនៅតែរក្សា​អត្តសញ្ញាណ​ដ៏ពិសេស​របស់ខ្លួន ផ្ដល់ជូននូវ​ស្រាបៀរ​ Craft Beer ដ៏ល្បីល្បាញ ព្រមទាំងមុខ​ម្ហូប BBQ ម្ហូបចិន និ​ងម្ហូបតៃចិន​រសជាតិ​ដើម ។ អ្វីដែលកាន់តែពិសេស​នោះ សាខា​ថ្មីនេះ​ក៏មានបំពាក់​នូវ​ បន្ទប់​ខារ៉ាអូខេ ឯកជន ដោយឥតគីតថ្លៃ​ ដែល​ស័ក្តិសមបំផុត​សម្រាប់ការ​ជួបជុំ​មិត្តភក្ដិ ក្រុមគ្រួសារ​ ឬការ​ពិភាក្សា​ការងារ​ក្នុង​បរិយាកាស​រីក​រាយ ។​

ដើម្បីអបអរសាទរ​នូវការ​បើក​សម្ពោធ​សាខាទី២​នៃភោជនីយដ្ឋាន ​Kanpai អតិថិជន​នឹងទទួលបានការពិសា​ស្រាបៀរ​ដោយឥគិតថ្លៃ ដោយគ្រាន់តែបង្ហាញបណ្ណផ្សព្វផ្សាយ ( Flyer ) នឹងទទួលបាន​ស្រាបៀរ​ Craft មួយ​កែវ​ ។

 

Photo 2025 12 08 09 24 44 (2)

Photo 2025 12 08 09 24 43

 

គួរ​បញ្ជាក់ថា Kanpai Kanpai @Holiday គឺជាសាខាទី២ ដែលបើកបន្តពីភាពជោគជ័យនៃសាខាទី១ ដែលមានទីតាំងនៅតំបន់ បឹងកេងកង (BKKបើត ផ្លូវ ៣៥២)។ សាខាទី១ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចំពោះរសជាតិស្រាបៀរផលិតដោយផ្ទាល់ និងម្ហូបតៃវ៉ាន់ដ៏ឈ្ងុយឆ្ងាញ់។ ការពង្រីកសាខាថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Kanpai ក្នុងការនាំយកនូវរសជាតិ និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនកាន់តែទូលំទូលាយ។

 

Photo 2025 12 08 09 24 41

Photo 2025 12 08 09 35 35

Photo 2025 12 08 09 35 36 (2)

 

សម្រាប់​អតិថិជន​ដែល​ចង់អញ្ជើញមកកាន់​ភោជនីយដ្ឋាន​ Kanpai សាខាទី​២ អាច​ស្វែងរកព័ត៌មាន​លម្អិត

•        ទីតាំង៖ https://maps.app.goo.gl/G9ct1mBqc4heMfCDA

         ម៉ោងបើកដំណើរការ៖ ១៤:០០ រសៀល – ០១:០០ រំលងអាធ្រាត្រ

         កាលបរិច្ឆេទបើកសម្ពោធ៖ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៥

         លេខទូរស័ព្ទកក់កន្លែង៖ ០១៦ ៥៣៨ ៩៩៩

 

Photo 2025 12 08 09 35 36

Photo 2025 12 08 09 24 41 (2)

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia