ក្នុងគ្រាដែលកម្ពុជាកំពុងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ថ្នាំដុសធ្មេញ "Kampou Smile" បានលេចរូបរាងឡើង ជាមោទនភាពថ្មីមួយសម្រាប់សុខភាពមាត់ធ្មេញរបស់ប្រជាជនខ្មែរ។ នេះមិនត្រឹមតែជាថ្នាំដុសធ្មេញធម្មតានោះទេ ប៉ុន្តែវាគឺជាសក្ខីភាពដែលបញ្ជាក់ថា "កូនខ្មែរអាចធ្វើបាន" ទាំងគុណភាព និងសោភ័ណភាព។
ចំណុចដែលធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ថាកក់ក្ដៅ និងមោទនភាពបំផុតនោះគឺ រូបប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបនៃដួងព្រលឹងជាតិ និងអត្តសញ្ញាណខ្មែរ ត្រូវបានរចនាបិទជាប់យ៉ាងស្អាតនៅលើដបថ្នាំដុសធ្មេញតែម្ដង។


លើសពីនេះ បើទោះបីជាផលិតផលក្នុងស្រុក ប៉ុន្តែ Kampou Smile ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុត។ ស្តង់ដារបច្ចេកទេស ផលិតតាមបទដ្ឋានអន្តរជាតិ ធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ប្រសិទ្ធភាពមាត់ធ្មេញ ជួយឱ្យធ្មេញសរឹងមាំ ការពារបញ្ហាអញ្ចាញធ្មេញ និងផ្ដល់ដង្ហើមស្រស់ថ្លាពេញមួយថ្ងៃ។ រូបមន្តពិសេស ត្រូវបានស្រាវជ្រាវ និងកែច្នៃឱ្យស្របតាមតម្រូវការ និងស្ថានភាពសុខភាពមាត់ធ្មេញរបស់ប្រជាជនយើង។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺតម្លៃ ថ្នាំដុសធ្មេញគុណភាពកម្រិត Premium នេះ មានតម្លៃត្រឹមតែ ៨,០០០ រៀលប៉ុណ្ណោះ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ ឬចង់ដឹងព័ត៌មានលម្អិតបន្ថែម អាចធ្វើការទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 093 939 984 ឬចូលទៅកាន់ Facebook page Kampou Smile៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



