ភ្ញៀវទេសចរច្រើនកកស្ទះពេក រដ្ឋបាលខេត្តកំពត សាងសង់ស្ពានមួយថែម ឱ្យទាក់ទាញកាន់តែខ្លាំង
Nim Pranun AUGUST 27 202498 views

កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងពីគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនដោយសារតែ កំណើនភ្ញៀវទេសចរមកលេងខេត្តកំពត កាន់តែច្រើនធ្វើឱ្យមានការកកស្ទះនៅ គល់ស្ពានព្រែកកំពត ខណៈដែលស្ពានចាស់ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោម មិនអនុញ្ញាតឱ្យរថយន្ត ឆ្លងកាត់ បាន ពោលគឺឆ្លងកាត់បានត្រឹមតែអ្នកថ្មើរជើង និងម៉ូតូ ដែលធ្វើឱ្យស្ពាន ថ្មី មានការកកស្ទះជាប្រចាំជាពិសេស នៅរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ។

៨

ឯកឧត្តម អភិបាលបានបញ្ជាក់ថា ៖« ដើម្បីកាត់បន្ថយការ កកស្ទះ នៅ លើ ស្ពាន ថ្មី និងក្រុ ងកំពត រដ្ឋបាល ខេត្ត កំពត សម្រេច ថា នឹង សាងសង់ ស្ពានមួយ ខ្សែទៀត ឆ្លងកាត់ព្រែក កំពត ឬព្រែក កំពង់បាយ នៅ ពេ ល ឆា ប់ៗនេះ។ ម្យ៉ាង វិញទៀត ស្ពាន ដែល គ្រោងនឹង សាងសង់ ថ្មីនេះ មិនត្រឹមតែសម្រាប់ឆ្លងកាត់ធម្មតា ប៉ុណ្ណោះទេ ប៉ុន្តែ នឹង សាងសង់ ឡើង តាមរចនា បថពិសេស ដែលមានសោភ័ណភាព និងអាច ទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិផងដែរ»

ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងក្រុងកំពត ក៏ដូចជាខេត្តទាំងមូលកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពតបានបើកការដ្ឋានសាងសង់នាឡិកាយក្ស កម្ពស់ ៣៥ម៉ែត្រ ដែលគ្រោង នឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ នេះ ពោល គឺនឹង បញ្ចប់នៅមុនឆ្លងចូល ឆ្នាំ សកលដើម្បីទាក់ទាញទេសចរមកកាន់ខេត្តឆ្នេរសមុទ្រមួយនេះ៕

Nim Pranun

អត្ថបទសរុប៖ 60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia