រដ្ឋចាប់ដៃជាមួយក្រុមហ៊ុនឯកជន បង្កើតសួនកសិ-ឧស្សាហកម្ម ទំហំ ៣០០ ហិកតានៅខេត្ដ១នេះ
Bunthoeun KoemJUNE 15 20262.7 K views

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ រដ្ឋបាលខេត្ដកំពង់ធំ និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) បានចុះហត្ថលេខាលើគម្រោងបង្កើតសួនកសិ-ឧស្សាហកម្ម ខណៈគម្រោងនេះរំពឹងនឹងកៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគបន្ថែមទៀតនៅក្នុងខេត្តកំពង់ធំ។

 

720695472 1528657008727229 114325331728852927 N

 

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ក្នុងឱកាសបន្តបេសកកម្មយុទ្ធសាស្ត្រគោះទ្វារទាក់ទាញនិងជំរុញវិនិយោគ នៅប្រទេសជប៉ុន របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

យោងតាមការចេញផ្សាយដោយឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ដកំពង់នៅលើទំព័រហ្វេសប៊ុកបានបញ្ជាក់ថា៖ ចុះហត្ថលេខាជាផ្លូវការជាមួយលោក Hiroshi UEMATSU តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត ម.ក (Royal Group Phnom Penh SEZ Plc.) លើការបង្កើតជាសួនកសិ-ឧស្សាហកម្ម ដែលតាមរយៈគម្រោងនេះ យើងរំពឹងថានឹងអាចកៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគបន្ថែមទៀតនៅក្នុងខេត្តកំពង់ធំ។ យើងបានប្រឹងប្រែងអស់ជិត ២ ឆ្នាំ ទើបអាចឈានមកដល់ចំណុចនេះ ដែលជាចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយថ្មីមួយទៀត សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចរបស់ខេត្ត។

 

721036808 1528656995393897 6939027766841584355 N

 

ចំពោះចក្ខុវិស័យនៃគម្រោងសួនកសិ-ឧស្សាហកម្ម ខេត្តកំពង់ធំ នេះមានដូចខាងក្រោម៖

 

  • អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកែច្នៃកសិផល ពីកសិដ្ឋានទៅកាន់រោងចក្រ បែបសមាហរណកម្មដំបូងគេបង្អស់របស់កម្ពុជា
  • បង្កើនប្រាក់ចំណូលរបស់កសិករ និងការបង្កើតការងារនៅតាមជនបទ
  • លើកកម្ពស់កសិកម្មប្រកបដោយចីរភាព និងការអភិវឌ្ឍស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)
  • ធ្វើសមាហរណកម្មវិស័យកសិកម្ម ការកែច្នៃ និងឧស្សាហកម្មជំនួសការនាំចូល និងតម្រង់ទិសការនាំចេញ

 

សូមជម្រាបផងដែរថា គម្រោងសួនកសិ-ឧស្សាហកម្ម ខេត្ដកំពង់ធំនេះ ត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដីប្រមាណ៣០០ហិកតា សម្រាប់ការកែឆ្នៃកសិផលនានា។ ហើយសួនកសិ-ឧស្សាហកម្មថ្មីនេះគឺជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ប្រកបដោយការយកចិត្តខ្ពស់ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

 

657672078 1559612349504346 1022989627692724854 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia