មិនធម្មតា! បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រជិត ៤០០ កន្លែង ខណ:១ខែរកចំណូលបានជាមធ្យមជិត ៤០លានដុល្លារ
Bunthoeun KoemJUNE 15 20231.6 K views

ខេត្តកំពង់ស្ពឺកំពុងមានភាពរីកច្រើនយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ ជាគឺពិសេស វិស័យឧស្សាហកម្មនេះតែម្ដង។ ខណៈបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង មានកម្មករ ប្រមាណ ១៥ម៉ឺននាក់ កំពុងបម្រើការងារ និងរកបានចំណូលជាមធ្យម៤0លាន ដុល្លារក្នុងមួយខែ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម វ៊ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ។

យោងតាមការដកស្រង់ពីក្រសួងព័ត៌មានឯកឧត្ដម វ៊ី សំណាង បានមានប្រសាសន៍ដូច្នេះថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន ហើយប្រជាពល រដ្ឋមានជីវភាពធូរធារ តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។

អភិបាលខេត្តកំពង់ស្ពឺបានបន្ថែមថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន ៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន៥ពាន់នាក់ វិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់និង មានចំណូលជាមធ្យម ៤០លានដុល្លារ ក្នុងមួយខែ និង៤៨១លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមមានប្រសាសន៍ថា ផ្ដើមចេញពីការងារ និងប្រាក់ចំណូលនេះ បានធ្វើឱ្យជីវភាពរបស់បងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តមានភាពធូរធាសម្បូរសប្បាយ ហើយខេត្តក៏លែងទទួលការមាក់ងាយដូចមុន បានក្លាយទៅជាខេត្តស៊ីវិល័យ ស្មើមុខស្មើមាត់ ថែមទាំងរីកចម្រើនផងដែរ។ ដូច្នេះដើម្បីឱ្យប្រទេសជាតិ និងខេត្តកំពង់ស្ពឺកាន់តែមាន ការរីកចម្រើនលើគ្រប់វិស័យ សម្បូរសប្បាយរុងរឿងជាងនេះបន្តទៀត សូមបងប្អូនចូលរួមថែរ ក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងនាំគ្នាទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណា ដែលបងប្អូនគិតថាបានរួមសុខរួមទុក្ខ និងអាចដឹកនាំប្រទេសឱ្យរីកចម្រើនបន្ត ទៀតឱ្យបានគ្រប់ៗគ្នា៕

Photo 2023 06 15 14 34 45

អត្ថបទដោយ៖ ឌឿក ស្រី នុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia