ស្រស់ស្អាត! ខេត្តកំពង់ស្ពឺ នឹងមានដើមត្នោតថែម ទាក់ទាញទេសចរ និងឱ្យសមជាខេត្តមានដើមត្នោតច្រើនជាងគេនៅកម្ពុជា
Nim Pranun JULY 29 2024274 views

ខេត្តកំពង់ស្ពឺ ជាម្ចាស់ផ្ទះមានដើមត្នោតច្រើនជាងគេនៅកម្ពុជា ជាអត្តសញ្ញាណ ជាសោភ័ណភាពដ៏ស្រស់ស្អាតប្រចាំខេត្ត ស្របពេលអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏គ្រោងដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមផ្លូវទៅកាន់រមណីយដ្ឋាននានាផងដែរ។ គម្រោងនេះត្រូវបានបង្ហើបឱ្យដឹង ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានលើកឡើងថា "ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ឡូហ្គោតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោត ស្ថិតនៅកណ្តាលទីរួមខេត្ត។ ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចស្ទឹងព្រែកត្នោត ត្រូវដាំដើមត្នោតឱ្យបានច្រើនដើមនៅអមដងស្ទឹងនេះ"។

452907950 122110797380389052 7426192672588385970 N

ឯកឧត្តមក៏​បានបន្ថែមថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះនេះទេ ត្រូវដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមនៅអមតាមបណ្តាផ្លូវសំខាន់ៗពិសេសផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិនានា ប្រយោជន៍ស្តារឡើងវិញនូវដើមត្នោត និងលើកកម្ពស់សោភ័ណភាពនៃដើមត្នោតសត្តសញ្ញាណនៃជាតិខ្មែរផងដែរ។

លើសពីនេះអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ក៏ត្រូវបំផុសឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមដាំឱ្យបានម្នាក់យ៉ាងតិចមួយដើម និងដាំដើមឈើលម្អរផ្សេងៗទៀត ដើម្បីលើកកម្ពស់សោភ័ណភាពបៃតង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia