ខេត្ដសំណាង! រោងចក្រថ្មី២ តម្លៃសរុបជាង ៥០ លានដុល្លារ​ នឹងរះឡើងនៅខេត្ដមួយនេះ
Bunthoeun KoemDECEMBER 5 20251.1 K views

ដំណឹងល្អសម្រាប់អ្នកខេត្ដកំពង់ស្ពឺ ខណៈខេត្ដដ៏មានសក្ដានុពលមួយនេះនឹងទទួលបានគម្រោងរោងចក្រថ្មីចំនួន ២ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបជាង ៥០ លានដុល្លារ។ ដោយគម្រោងរោងចក្រថ្មីនេះដែរត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ទើបនឹងអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។

 

១. គម្រោងរោងចក្រកែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល មានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។ ដោយគម្រោងនេះមានទុនវិនិយោគប្រមាណ ៣១ លានដុល្លារ នឹងអាចបង្កើតឱកាសការងារបានចំនួន ៦៧៥ កន្លែងជូនពលរដ្ឋក្នុងតំបន់នៅពេលរោងចក្របើកដំណើរការ។

 

២. គម្រោងរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងស្ថិតនៅក្នុងស្រុក សាមគ្គីមុនីជ័យ ដូចគ្នា ខណៈគម្រោងនេះមានទុវិនិយោគប្រមាណ ២៥ លានដុល្លារ និងអាចបង្កើតឱកាសការងារចំនួន ៥១៨ កន្លែជូនពលរដ្ឋក្នុងតំបន់ផងដែរ។

 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ចេញផ្សាយកាលពីថ្ងៃទី៤ ខែធ្នូ បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ២០២៥ កន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩ ដែលមានទុនវិនិយោគសរុបចំនួន ៩.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៤២៦ ០០០ ដុល្លារ។

 

យ៉ាងណាក្នុងចំណោមគម្រោងវិនិយោគទាំង ៦០៩ នេះដែរ ខេត្ដកំពង់ស្ពឺគឺទទួលបានចំនួន ១៣៦ គម្រោង ជាប់ជាខេត្ដលេខ១ មានការវិនិយោគច្រើនជាងគេ តាមពីក្រោយដោយខេត្ដស្វាយរៀងដែលទទួលបានចំនួន ១៣៥ គម្រោង៕

 

595138076 1321451216679808 6928069473223241343 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia