អបអរ! ខេត្ដកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីតម្លៃសរុបជាង ៦ លានដុល្លារ
Bunthoeun KoemOCTOBER 28 2025285 views

អបអរសាទរអ្នកខេត្ដកំពង់ស្ពឺ ខណៈខេត្ដដ៏មានសក្ដានុពលមួយនេះទទួលបានគម្រោងបង្កើតរោងចក្រចស្ល និងកែច្នៃលោហធាតុ ថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ។ ដោយគម្រោងថ្មីនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន XINSHENGSHENG METAL MATERIALS INDUSTRIAL PARK CO.,LTD. មានទុនសរុបចំនួន ប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៥៥កន្លែង។ នេះបើយោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី ខែតុលា កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រ ផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ និងសម្ភារបរិក្ខារអគ្គិនសីប្រើប្រាស់ក្នុងផ្ទះថ្មី១ ផងដែរ ដែលមានទីតាំងស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគង់ពិសី។ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន CAMBODIAN STARIA ELECTRIC PRODUCTS CO.,LTD. មានទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

 

សូមជម្រាបថា នៅក្នុងរយៈពេល ៩ ខែកន្លងមកនេះ (មករា-កញ្ញា) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង មានទុនសរុបប្រមាណ ៧.៨ ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារបានចំនួន ៣៧.៦ ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ដោយក្នុងនោះខេត្ដកំពង់ស្ពឺទទួលបាន ១២៥ គម្រោង ជាប់ជាខេត្ដដែលទទួលបានការវិនិយោគច្រើនជាងគេ៕

 

571153669 1286239396867657 3774922883720945888 N

571779110 1286239370200993 6428333543325851317 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia