កាលពីថ្មីៗនេះ សហរដ្ឋអាមេរិកបានកំពុងតែបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយនាពេលនេះលោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។
ជាមួយគ្នានោះដែរ ក្រោយពីចាញ់លោក ដូណាល់ ត្រាំ លោកស្រី កាម៉ាឡា ហារីស ក៏បានពោលពាក្យ១ឃ្លាប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនថា “យើងត្រូវតែទទួលយកលទ្ធផល វានឹងមិនអីទេព្រោះពេលខ្លះការប្រយុទ្ធត្រូវចំណាយពេលបន្តិចដូច្នេះកុំបោះបង់ កុំអស់សង្ឃឹម”។
នៅក្នុងនោះដែរ លោកស្រី កាម៉ាឡា ហារីស ក៏បានបានថ្លែងអំណរគុណដល់ប្រធានាធិបតី Joe Biden សម្រាប់ការគាំទ្ររបស់គាត់ក៏ដូចជាមិត្តរួមការងាររបស់គាត់គឺ Tim Walz ដែលនៅក្នុងទស្សនិកជនរួមជាមួយ Nancy Pelosi អតីតប្រធានសភាតំណាងរាស្រ្តផងដែរ។
លើសពីនេះទៅទៀត លោកស្រីក៏មានប្រសាសន៍ជាចុងក្រោយថា លោកស្រីនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធីនិងជួយលោក Trump និងក្រុមរបស់គាត់ជាមួយនឹងការផ្លាស់ប្តូរផងដែរ៕