បច្ចុប្បន្នតម្លៃហាងឆេងមាសអន្តរជាតិមានតម្លៃ៤៥៥៦ដុល្លារក្នុង១អោន(ស្មើនឹង៥,៤៨៩ដុល្លារក្នុង១តម្លឹងឬ៥៤៨ដុល្លារក្នុងមួយ។ ថ្វីត្បិតតែតម្លៃមាសពេលនេះមានការប្រែប្រួលនៅចន្លោះ៥៥០០ដុល្លារក្នុង១តម្លឹងពិតមែន តែធនាគារធំបំផុតអាមេរិក JPMorgan នៅរក្សាការព្យាករណ៍របស់ខ្លួនថាមាសអាចនឹងឡើងដល់៦,០០០ដុល្លារក្នុង១អោន(ស្មើនឹង៧,២២៨ដុល្លារក្នុង១តម្លឹងឬ៧២២ដុល្លារក្នុង១ជីនៅត្រឹមចុងឆ្នាំ២០២៦នេះ។
បើយោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាធនាគារ JPMorgan បានទម្លាក់ការព្យាករណ៍តម្លៃមាសអំឡុងឆ្នាំ២០២៦ពី៥៧០៨ដុល្លារក្នុង១អោនមកត្រឹម៥២៤៣ដុល្លារក្នុង១អោន ប៉ុន្ដែធនាគារនេះនៅតែរក្សាការព្យាករណ៍របស់ខ្លួនថានៅត្រឹមចុងឆ្នាំ២០២៦នេះ មាសអាចនឹងឡើងដល់៦០០០ដុល្លារក្នុងមួយអោនដែលស្មើនឹង៧២២៨ដុល្លារក្នុង១តម្លឹង។
មូហេតុដែលធនាគារ JPMorgan ព្យាករពីតម្លៃហាងឆេងមាសថាអាចហក់ឡើងដល់៧២២៨ដុល្លារក្នុង១តម្លឹងគឺដោយសារស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាថាមពលនិងអតិផរណា។ លើសពីនេះក៏មានកត្តាផ្សេងៗទៀតដែលអាចរុញឲ្យតម្លៃមាសអាចមានឱកាសហក់ឡើងដូចជាតម្រូវការមាសពីអ្នកវិនិយោគនិងធនាគារកណ្ដាលនៅពាក់កណ្ដាលឆ្នាំ២០២៦នេះដែលកត្តាអាចនឹងធ្វើឲ្យមាសហក់ឡើងខ្ពស់។
ជុំវិញមាសឡើងថ្លៃនេះដែរ លោក Jamie Dimon ប្រធានធនាគារ JPMorgan ដែលជាមនុស្សមិនចូលចិត្តវិនិយោគធ្លាប់លើកឡើងថា មាសអាចនឹងហក់ឡើងពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារក្នុងមួយអោន( ពី៦,០២៤ដុល្លារទៅ១២,០៤៨ដុល្លារក្នុង១តម្លឹង)បានយ៉ាងងាយស្រួលបំផុត។
លោកព្យាករថាតម្លៃហាងឆេងមាសអាចហក់ឡើងដល់ពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារក្នុងមួយអោនគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នស្ថិតនៅក្នុងភាពមិនច្បាស់លាស់ហើយបញ្ហាភូមិសាស្រ្តនយោបាយនៅតែកើតមានជាហូរហែរ ដែលធ្វើឲ្យក្រុមអ្នកវិនិយោគជាច្រើនងាកទៅវិនិយោគលើមាសដែលជាទ្រព្យសុវត្ថិភាពអាចរក្សាតម្លៃបានគ្រប់កាលៈទេសៈ។ ហើយលោកក៏ណែនាំឲ្យរាប់បញ្ចូលមាសនៅក្នុងផលបត្រវិនិយោគរបស់អ្នកផងដែរ។
ជុំវិញហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលចង់ទិញនិងលក់ ហាងមាសពេជ្រ សោម ណៃឈុន (Since 1987) មានទិញលក់មាសពេជ្រផ្លាកទីនគ្រប់ប្រភេទ
លេខទូរស័ព្ទទំនាក់ទំនង ☎️ 093999299ឬ ចុចឆាតតាមតេលេក្រាម : https://t.me/huychhayhong


