ចំពោះបងប្អូនដែលចង់ត្រឡប់ពីប្រទេសថៃវិញ ហើយចង់រៀនពីការធ្វើនំបុ័ងឱ្យមានគុណភាពនឹងភាពទាក់ទាញដើម្បីអាចបើកហាងផ្ទាល់ខ្លួនរកស៊ីបានបងប្អូនអាចមកចុះរៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជាបាន ខណៈរៀនមិនអស់លុយនោះទេ។
បើតាមការបង្ហោះលើផេកផ្លូវការរបស់វិទ្យាស្ថាន NIB បានឱ្យដឹងថា ឱកាសសិក្សាដោយឥតបង់ថ្លៃសម្រាប់ជំនាញធ្វើនំបុ័ង បានមកដល់ហើយខណៈអ្នកចូលរៀននឹងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដូច្នេះអ្នកដែលចាប់អារម្មណ៍ចង់រៀនវគ្គនេះអាចធ្វើការចុះឈ្មោះចាប់ពីពេលនេះបាន ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៦ ៦៧៧ ៣២៧/ ០៩៦ ៩៨ ៦៨ ៤៧១។
ជាមួយគ្នានោះដែរ ជំនាញដែលបង្រៀននោះមានដូចជា៖
- នំក្រូសង់
- នំឃុកឃី
- នំទំពាំងបាយជូរ
- នំបុ័ងសាប
- នំបុ័ងបាក់យ៉ុង
- នំបុ័ងមានស្នូល

ដូច្នេះហើយ សម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ជំនាញធ្វើនំបុ័ងនេះសូមរួសរាន់ទាក់ទងនឹងចុះឈ្មោះណា ព្រោះឱកាសនេះកម្រណាស់ព្រោះរៀនឥតគិតថ្លៃនោះទេ៕


