ចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ ២០៣០ គឺជាការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចចំណេះដឹង និងឧស្សាហកម្ម ៤.០ ដើម្បីសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ កម្ពុជាកំពុងស្ថិតក្នុងរបត់នៃការផ្លាស់ប្តូរដ៏សំខាន់មួយ។ ការពឹងផ្អែកលើកម្លាំងពលកម្មជំនាញទាប នឹងត្រូវជំនួសដោយ សេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា។ ហើយនេះគឺជាជំនាញសំខាន់ៗដែលគេត្រូវខ្លាំងបំផុត នឹងក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៖
១. ជំនាញឌីជីថល និងបច្ចេកវិទ្យា៖ បច្ចុប្បន្នគឺជាយុគសម័យមួយដែលបច្ចេកវិទ្យាបានវិវត្តន៍យ៉ាងលឿន អ្វីៗគ្រប់យ៉ាងស្ទើរតែប្រើដោយបច្ចេកវិទ្យាឌីជីថល ហើយជំនាញបច្ចេកវិទ្យាមិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែវាជាតម្រូវការចាំបាច់បំផុតដូចជា៖ ជំនាញ Digital Marketing ជំនាញ Cybersecurity, ជំនាញ Big Data & AI និង ជំនាញ Software Development ជាដើម។
២. ជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា)៖ STEM គឺជាគ្រឹះនៃនវានុវត្តន៍។ ប្រទេសមួយមិនអាចរីកចម្រើនខ្លាំងបានទេ បើគ្មានអ្នកចេះបង្កើតអ្វីដែលថ្មីៗ។ វិស្វកម្មទំនើប៖ មិនត្រឹមតែវិស្វកម្មសំណង់ស៊ីវិល ប៉ុន្តែវិស្វករអគ្គិសនី គ្រឿងចក្រ និងអេឡិចត្រូនិក នឹងត្រូវការជាចាំបាច់សម្រាប់គាំទ្រដល់រោងចក្រវៃឆ្លាត។ អ្នកវិទ្យាសាស្ត្រ និងការស្រាវជ្រាវ៖ អ្នកដែលមានសតម្ថភាពអាចរកឃើញអ្វីថ្មីក្នុងវិស័យកសិកម្ម និងសុខាភិបាល នឹងជួយឱ្យកម្ពុជាអាចសម្រេចបានសម្មិតផលអស្ចារ្យ។
៣. បច្ចេកទេសវិជ្ជាជីវៈ និងស្វ័យប្រវត្តិកម្ម៖ ការផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្ម (ប្រើកម្លាំងច្រើន) ទៅជាឧស្សាហកម្មប្រើម៉ាស៊ីន ទាមទារអ្នកជំនាញបច្ចេកទេសពិតប្រាកដដូចជា អ្នកបច្ចេកទេសដែលចេះបញ្ជា និងជួសជុលរ៉ូបូត ឬគ្រឿងចក្រស្វ័យប្រវត្តិនឹងក្លាយជាម្ចាស់នៃខ្សែចង្វាក់ផលិតកម្ម។ គេត្រូវការអ្នកជំនាញក្នុងវិស័យដំឡើងគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់យានយន្ត ដែលជាគោលដៅថ្មី។
៤. ជំនាញទន់ (Soft Skills)៖ នេះគឺ អាវុធសម្ងាត់ក្នុងយុគសម័យ AI ទោះបីជាបច្ចេកវិទ្យាដើរតួនាទីសំខាន់ ប៉ុន្តែជំនាញខ្លះម៉ាស៊ីនមិនអាចជំនួសបានទេ នោះហើយទើបជាជំនាញដ៏មានតម្លៃពិតប្រាកដ។ អ្នកដែលមានសមត្ថភាពគិតវិភាគ អាចបំបែកបញ្ហាស្មុគស្មាញ និងអាចរកដំណោះស្រាយដែលសមស្របបាន។ អ្នកដែលមានគំនិតវៃឆ្លាត ចេះបង្កើតគំនិតថ្មីៗដែលខុសប្លែកពីគេ, អ្នកដែលមានសមត្ថភាពអាចដោះស្រាយបញ្ហាប្រឈម មានភាពវៃឆ្លាតក្នុងការសម្រេចចិត្តក្នុងស្ថានភាពសម្ពាធ និងការប្រែប្រួលលឿននៃសង្គម។ ទាំងអស់នេះសុទ្ធតែជាអ្វីដែលគេត្រូវការខ្លាំងបំផុត។
យ៉ាងណាមិញសម្រាប់អ្នកចង់សិក្សាជំនាញទាក់ទង ឌីជីថល និងបច្ចេកវិទ្យា អាចរកសិក្សាបាននៅវិទ្យាស្ថាន IT Academy STEP Cambodia មានបង្រៀនចម្រុះសុទ្ធតែជាជំនាញដែលទីផ្សារកំពុងត្រូវការ។ សម្រាប់ព័ត៍មានលម្អិតសូមទាក់ទងសួរព័ត៍មានតាមរយៈហ្វេសប៊ុកផេក៖ computer Academy STEP Cambodia ឬទំនាក់ទំនងតាមលេខ៖ 085 777 120 / 086 781 737៕


