លោកគ្រូតា Jim Rohn ថាច្បាប់ទាំង៥នេះ អាចជួយអ្នកកំណត់ ជោគវាសនាអនាគត ខ្លួនឯងបាន
Ping Chou EngJANUARY 10 2024483 views

នៅពេលនិយាយដល់អ្នកនិពន្ធសៀវភៅលើកទឹកចិត្តនិងការកំណត់គោលដៅជីវិតដែលលក់ដាច់បំផុត គេមិនដែលភ្លេចនិយាយអំពីអ្នកនិពន្ធជើងចាស់ជនជាតិអាមេរិកដ៏ល្បីឈ្មោះគឺលោក Jim Rohn នោះឡើយក៏ព្រោះតែគំនិតនិងទស្សនៈរបស់លោកនៅតែអាចយកមកប្រើបានយ៉ាងមានប្រសិទ្ធិភាព​និងមិនហួសសម័យ។

 

ជាមួយគ្នានេះដែរថ្ងៃនេះចាបក្រហមសូមលើកយកនូវច្បាប់ចំនួន៥ របស់លោកគ្រូ Jim Rohn ដែលអាចជួយអ្នកកំណត់ជោគវាសនាអនាគតខ្លួនឯងទៅរកសំណាងក្នុងជីវិតបាន៖

 

១.ធ្វើឱ្យខ្លាំង កុំធ្វើលំៗ

 

លោក Jim Rohn បានឱ្យដឹងថាដើម្បីទទួលបានលទ្ធផលក្នុងជីវិតលោកអ្នកត្រូវមានភាពច្បាស់លាស់និងខ្លាំងក្លាទៅលើរឿង២គឺទីមួយការកំណត់គោលដៅថាអ្វីដែលអ្នកចង់សម្រេចបំផុតក្នុងជីវិតហើយរយៈពេល៥-១០ឆ្នាំខាងមុខអ្នកចង់ឌីហ្សាញអនាគតឱ្យខ្លួនឯងរស់នៅក្នុងស្តង់ដារជីវិតបែបណា តើអ្នកចង់រកចំណូលបានប៉ុន្មាន?

 

ទីពីរពីគឺការអភិវឌ្ឍន៍ខ្លួនឯង តើអ្នកចង់ឃើញខ្លួនឯងក្លាយជានរណា?រឿងសំខាន់ៗចំនួន២នេះពិតជាមានសារៈសំខាន់ជាខ្លាំងនៅក្នុងការកំណត់អនាគត ហើយអ្នកមិនត្រូវធ្វើលេងៗជាមួយរឿងនេះជាដាច់ខាត។

 

. ត្រូវតែឆ្លាតវៃ

 

បើសិនជាមានពាក្យឱ្យផ្តែផ្តាំទៅអ្នកជំនាន់ក្រោយៗ លោក Jim Rohn បានឱ្យដឹងសូមមានភាពឆ្លាតវៃ ព្រោះវាជារតនៈសម្បត្តិដ៏មានតម្លៃដែលអាចនាំអ្នកទៅកាន់សេចក្តីសុខបាន។ ​ភាពឆ្លាតវៃគឺត្រូវឆ្លាតលើការស្វែងរកព័ត៌មាន ស្វែងរកគំនិត ឆ្លាតវៃក្នុងការសង្កេត ឆ្លាតវៃរៀនសូត្រពីអ្នកដទៃនិងបទពិសោធន៍ដែលនៅជុំវិញខ្លួន។

 

. ហ៊ានសម្រេចចិត្តធ្វើ

 

ទោះបីអ្នកបានរៀនច្រើន មានគំនិតល្អយ៉ាងណាក៏ដោយវានឹងមិនល្អគ្រប់គ្រាន់នោះទេប្រសិនបើអ្នកមិនបានមានផែនការធ្វើវា។ នៅពេលដែលអ្នកបានស្រូបគំនិតនិងរឿងរ៉ាវល្អៗហើយគឺវាប្រៀបដូចជាអ្នកមានធនធានវត្ថុធាតុដើមហើយតែបែរជាមិនផលិតឱ្យចេញជាផលិតផលសម្រេចយ៉ាងដូច្នេះដែរ ​ហើយយូរៗទៅវត្ថុធាតុដើមទាំងនោះនឹងច្រេះចាប់ជាមិនខាន។

 

. មា​នក្តីរំភើប

 

ចូរមានក្តីរំភើបជាមួយសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន ហើយចូរចាប់ផ្តើមកិច្ចការដែលអ្នកត្រូវធ្វើប្រកបដោយភាពអត់ធ្មត់និងកិរិយាវិជ្ជមាន ព្រោះវាជាកត្តាដែលកំណត់ប្រព័ន្ធក្នុងខ្លួនមនុស្សឱ្យសម្រេចរឿងជាច្រើនបាន ដែលអ្នកធ្លាប់គិតថាធ្វើមិនបាន ផ្លាស់ប្តូរមិនកើត។

 

. ធ្វើឱ្យមានតុល្យភាពជីវិត

 

ទន្ទឹមនឹងមានភាពឈ្លាសវៃជាមួយសង្គម អ្នកត្រូវឆ្លាតវៃជាមួយខ្លួនឯងផងដែរ។ បង្កើតតុល្យភាពឱ្យជីវិតប្រឹងធ្វើការផង ប្រឹងរកចំណូលផង ប្រឹងបង្កើតក្តីសុខនិងភាពសប្បាយរីករាយឱ្យជីវិតផង ព្រោះមានមនុស្សជាច្រើនពេលទទួលបានភាពជោគជ័យក្នុងជីវិតហើយមិនប្រើឱ្យត្រូវ មានលុយហើយក៏ចាយមិនបានត្រឹមត្រូវទៀត។

 

គួរជម្រាបផងដែរថាលោក Jim Rohn គឺជាសេដ្ឋីអ្នកនិពន្ធមួយរូបដែលកើតចេញពីគ្រួសារក្រីក្រ ធ្លាប់ឆ្លងកាត់រឿងរ៉ាវវង្វេងគោលដៅជីវិតមួយរូបផងដែរ មុនពេលលោកក្លាយជាអ្នកមានទ្រព្យនៅអាយុ៣៣ឆ្នាំ ហើយលោកបានលាចាកលោកក្នុងឆ្នាំ២០០៩​ នៅអាយុ៧៩ឆ្នាំ​ ដោយបានបន្សល់ស្នាដៃនិពន្ធសៀវភៅជាច្រើនអំពីការតម្រង់ទិសគោលដៅសម្រាប់ជីវិត៕

 

អត្ថបទដោយ៖ ពីង​ ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia