ពេញចិត្តស្តូកសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តឡើងភ្នំ ចុះទឹក ចូលព្រៃ បើកបរនៅលើផ្លូវដែលមានស្ថានភាពពិបាកៗ ឬបងប្អូនដែលតែងតែគាំទ្ររថយន្តធន់ខ្ពស់ ទូលាយៗ ងាយស្រួសក្នុងការធ្វើដំណើរ ពេលនេះ Jeep ស៊េរីឆ្នាំ២០២៤ដាក់លក់នៅខ្មែរហើយ ជាមួយរូបរាងស្អាតកប់តែម្តង ខណៈតម្លៃជាង១០ម៉ឺនដុល្លារ។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះបានឱ្យដឹងថា រថយន្តខ្លាញ់គោស៊េរីឆ្នាំ ២០២៤ Jeep Wrangler Rubicon X 4WD មានតម្លៃសរុបទាំងអស់ ១៥៦,៣១៧ដុល្លារ (តម្លៃនៅខ្មែរ)។ ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃជាង១០ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅដូចជា៖
-តម្លៃឡាន $81,196
-តម្លៃពន្ធនាំចូល $63,572
-តម្លៃដឹកជញ្ជូន $2,750
-តម្លៃកាត់ឈ្មោះនៅអាមេរិក $899
-តម្លៃឯកសារនៅខ្មែរ $900
-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា $500
-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច $6,500
-តម្លៃសរុបទាំងអស់ $156,317
បើនិយាយពីរូបរាងវិញ Jeep Wrangler off-roader ឆ្នាំ២០២៤ បានកែកំណែខ្លះៗ ដោយប៉ាណាខាងមុខមានប្រាំពីរតួ អេក្រង់ប៉ះទំហំ ១២.៣ អ៊ីងស្តង់ដារ ជាម៉ូឌែល plug-in hybrid 4xe។ មានអំពូល LED backlight ពេញលេញធ្វើឱ្យក្រាហ្វិកពណ៌ច្បាស់ និងការពារពន្លឺកាន់តែច្បាស់។ វាក៏មានអេក្រង់ចង្កោមឌីជីថលទំហំ ៧.0 អ៊ីញផងដែរ។
គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia ឬតាមរយៈលេខតេលេក្រាម ០៧៧ ២៨៨ ៦៨៥ ៕