អតីតកីឡាករបាល់បោះលោក Jay Wey បង្ហើបពីក្បួនលេង Tik Tok ធ្វើឱ្យខ្លួនរកចំណូលបាន ១២ម៉ឺន$ក្នុងមួយឆ្នាំ
ធី ស្រីល័ក្ខJUNE 7 2022294 views

លោក Jay Wey ត្រូវបានគេស្គាល់ថាជាកីឡាករបាល់បោះអាជីពមួយរូប ដោយគាត់លេងបាល់បោះនេះតាំងពីអាយុ ១២ឆ្នាំមកម្លេះ។ ប៉ុន្តែពេលថ្មីៗនេះ លោក Wey បានផ្ទុះការគាំទ្រយ៉ាងខ្លាំងទៅលើការលេង Tik Tok ទៅវិញ។ ដោយការលេងរបស់គាត់មិនមែនឥតប្រយោជន៍នោះទេ តែបែរជាអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ នេះបើយោងតាមចុះផ្សាយរបស់គេហទំព័រ CNBC Make it។

តាមប្រភពដដែលបានឱ្យដឹងទៀតថា លោក Jay Wey រស់នៅក្នុង Sunnyvale រដ្ឋ California សហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកគឺជា Content Creator មួយរូបនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media) ហើយលោក៏ជាសហគ្រិនផងដែរ។ ដោយលោកបង្កើតវីដេអូបង្ហោះនៅលើ Social media រួមមានទាំង Tik Tok, Facebook, Instagram,  និង YouTube ជាដើម។ ប៉ុន្តែមានតែ Tik Tok ទេដែលអាចឱ្យគាត់រកចំណូលបានជាង ១២ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ហើយចង់ដឹងទេថាតើគាត់រកចំណូលបានដោយរបៀបណា?

លោក Wey ជា Content Creator ឯករាជ្យមួយរូបនៅលើ Social media តែគាត់ផ្ដោតសំខាន់តែទៅលើ Tik Tok ប៉ុណ្ណោះ។  ហើយគណនី Tik Tok របស់លោកទៀតសោតមានអ្នក followers ប្រមាណជាង ២លាននាក់ ដោយគិតត្រឹមឆ្នាំ ២០២២នេះ។

ដំបូងឡើយ គាត់បង្កើតវីដេអូជាលក្ខណៈកំប្លែង និងសកម្មភាពផ្សេងៗប្រចាំថ្ងៃប្រចាំរបស់គាត់។ ក្រោយមកដោយមានការគាំទ្រច្រើននៅក្នុងវីដេអូ នីមួយៗរបស់គាត់ ទើបធ្វើលោកមានអ្នក sponsor ហើយម្ចាស់ sponsor រួមមានក្រុមហ៊ុនល្បីៗដូចជា ក្រុមហ៊ុន ebay ​និងក្រុមហ៊ុន Ford ជាដើម។ ដោយឱ្យគាត់ផលិតជាវីដេអូ ដើម្បីផ្សព្វផ្សាយទៅនឹងផលិតផលរបស់ពួកគេ។ រហូតដល់ម្ចាស់ sponsor ឱ្យលោកផលិតជា series videos ឬលក្ខណៈវីដែអូបន្តបន្ទាប់គ្នា។

ហើយលោក Jay Wey មានទម្លាប់សន្សំមួយដ៏ល្អ រហូតដល់លោកមានឃ្លាមួយលើកឡើងថា ​“Cheap សម្រាប់ខ្ញុំគឺជាពាក្យមួយមានន័យថាឆ្លាតវៃក្នុងការប្រើប្រាស់លុយកាក់ និងមិនខ្ជះខ្ជាយក្នុងការចំណាយទៅរបស់របរណាដែលវាមិនចាំបាច់”។ លោកបានបន្ថែមទៀតថា លោកមិនដែលទិញរបស់របរ ដែលមាន Name-brand ណាមួយឡើយ។  ដោយលោកមានចរិកពូកែសន្សំសំចៃ រហូតដល់ថ្នាក់លោក គិតទាំងទៅលើការសាកថ្មទូរស័ព្ទ ឬកុំព្យូទ័រ ទៅតាមម៉ោងទៀតផង។ ព្រោះនៅតំបន់លោករស់នៅគឺថាចាប់ពីម៉ោង ១២ ព្រឹកដល់ម៉ោង ៣រសៀល នោះភ្លើងអគ្គីសនីមានតម្លៃថោក។ ប៉ុន្តែបន្ទាប់ពីម៉ោង ៣រសៀលទៅគឺមានតម្លៃប្រែប្រួល ដូច្នេះលោកត្រូវតែប្រាកដថា លោកបានសាកថ្មផ្សេងៗ រួមរាល់មុនម៉ោង ៣រសៀល ដើម្បីកាត់បន្ថយការចំណាយការចំណាយលើសចំនួន។

ជាចុងក្រោយលោក Jay Wey ក៏បានបញ្ជាក់ឱ្យដឹងថា នៅជុំវិញពាក្យថា “Cheap” នេះវាមានចំនុចអវិជ្ជមានមួយចំនួនចំពោះអ្នកដទៃ ប៉ុន្តែដោយឡែក សម្រាប់លោកបែរជាមានអារម្មណ៍ថាពាក្យ “Cheap” នេះគឺមានន័យថាឆ្លាតវៃ នៅក្នុងការប្រើប្រាស់លុយកាក់បានល្អ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់។ ម្យ៉ាងទៀជាការចំណាយទៅលើ ម្ហូបអាហារ ការកម្សាន្ត ឧបករណ៍ប្រើប្រាស់ និងអ៊ីនធឺណិត ជាដើម។

អត្ថបទដោយ៖ ផល ធារិត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia