ទំនើបខ្លាំង! ជប៉ុនគ្រោងឱ្យសិស្សប្រើសៀវភៅឌីជីថលដើម្បីស្កែន QR Code មើលរូបភាពនិងស្តាប់សំឡេងមេរៀន
នារី AUTOMARCH 30 2023261 views

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Time នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនមានបំណងអនុញ្ញាតឱ្យសិក្សានុសិស្សអាចប្រើប្រាស់សៀវភៅឌីជីថលដើម្បីស្កែន QR Code ​មើលរូបភាពនិងស្តាប់សំឡេងមេរៀន​​បាន។​

Magazine With Qr Codejpg 800

ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុនកាលពីថ្ងៃអង្គារបានលើកឡើងថា សៀវភៅដែលនឹងបញ្ចូល QR Code នោះមានចំនួន ១៤៩ក្បាល មានលើមុខវិទ្យាចំនួន ១១មុខ ដែលសិស្សអាចស្កែនកូដនៅលើទំព័ររបស់សៀវភៅពួកគេរៀងខ្លួន។ មូលហេតុដែលក្រសួងមានបំណងដាក់ឱ្យប្រើប្រាស់សៀវភៅនេះគឺ​ដោយសារតែបទពិសោធន៍ជំងឺរាតត្បាតកូវីត១៩ សិក្សានុសិស្សត្រូវបានរៀនតាមប្រព័ន្ធ Online និងសិក្សាពីចម្ងាយ​ ដូច្នេះហើយទើបក្រសួងផ្តួចផ្តើមវគ្គសិក្សាថ្មីនេះឡើង ហើយសង្ឈឹមថាវាអាចជួយជំរុញឲ្យសិស្សទាំងអស់អាច សិក្សាបន្ថែមដោយខ្លួនឯងបានច្រើនជាងមុន និងចំណេញពេលវេលាបានច្រើនជាងមុនផងដែរ។

36c885c1 C122 4a14 Aae2 Aa2e8320dada

សូមជម្រាបផងដែរថា​ ក្រសួងគ្រោងនឹងដាក់ឱ្យប្រើប្រាស់សៀវភៅសិក្សាឌីជីថលសម្រាប់ថ្នាក់ភាសាអង់គ្លេសចាប់ពីថ្នាក់បឋមសិក្សា ដល់អនុវិទ្យាល័យ ចាប់ពីឆ្នាំសិក្សា២០២៤ ដោយផ្អែកលើជំនឿថា សៀវភៅសិក្សាបែបនេះនឹងមានឥទ្ធិពលវិជ្ជមានលើជំនាញស្តាប់ និងការនិយាយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia