ជប៉ុន អាចនឹងបាត់ពីផែនដី ប្រសិនបើប្រជាជនគ្រប់គ្នា មិនផ្តោតលើរឿងសំខាន់១នេះ
Kan DaraJUNE 23 202411 K views

ប្រទេសជប៉ុនអាចនឹងរលាយបាត់ពីផែនដី ប្រសិនបើប្រជាជនមិនផ្តោតទៅលើការបង្កកំណើត ខណៈអត្រាចំនួនមនុស្សវ័យចំណាស់ និងអត្រាមរណភាពបានកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន South China Morning Post។

សមាជិកសភា និងជាអតីតរដ្ឋមន្ត្រី ដែលផ្តល់ប្រឹក្សាដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Masako Mori បាននិយាយថា៖ «ប្រសិនបើមនុស្សពុំមានកូន ហើយនៅតែបន្តបែបនេះទៀត ជប៉ុននឹងរលាយបាត់ពីពិភពលោកមិនខាន»។ ការលើកឡើងបែបនេះ ស្របពេលបច្ចុប្បន្នចំនួនប្រជាជនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកត្រឹម ១២៤.៦លាននាក់ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០០៨ មានចំនួនរហូតដល់ទៅ ១២៨លាននាក់។ ក្នុងឆ្នាំ២០២២ ប្រទេសជប៉ុនមានមនុស្សស្លាប់ច្រើនជាងកំណើតថ្មីដល់ទៅ២ដង ដោយមានកំណើតតិចជាង ៨០០,០០០នាក់ និងស្លាប់ប្រហែល ១.៥៨លាន​នាក់ រីឯសមាមាត្រនៃមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅបានកើនឡើងដល់ជាង ២៩%។

លោកស្រីសមាជិកសភាជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ប្រសិនបើពុំមានចំណាប់ការអ្វីលើបញ្ហានេះទេ ប្រព័ន្ធសន្តិសុខសង្គមនឹងដួលរលំ កម្លាំងឧស្សាហកម្មនិងសេដ្ឋកិច្ចនឹងធ្លាក់ចុះខ្លាំង រួមទាំងពុំមានការជ្រើសរើសបុគ្គលិកគ្រប់គ្រាន់សម្រាប់កងកម្លាំងស្វ័យការងារប្រទេសជាតិនោះឡើយ។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាខាងលើ លោកស្រី Masako Mori ចង់ជំរុញទឹកចិត្តរដ្ឋាភិបាលត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានក្នុងការបន្ថយការធ្លាក់ចុះដល់ខ្សែបន្ទាត់ដ៏គួរឲ្យព្រួយបារម្ភនេះ តាមរយៈការឧបត្ថម្ភកុមារ ការកែលម្អការផ្តល់ការថែទាំកុមារ និងការផ្លាស់ប្តូររចនាសម្ព័ន្ធមការងារជាដើម។ ជាមួយគ្នានេះ ឯកសារមួយពីក្រុមរដ្ឋាភិបាលស្តីពីសមភាពយេនឌ័របានបង្ហាញថា ការផ្លាស់ប្តូរដ៏ទូលំទូលាយគឺចាំបាច់ដែលរួមមានការកាត់បន្ថយបន្ទុកលើស្ត្រីក្នុងការចិញ្ចឹមកូន និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការចូលរួមក្នុងកម្លាំងពលកម្មបន្ទាប់ពីការសម្រាលកូន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia