អាជ្ញាធររបស់ប្រទេសជប៉ុនបានចំណាយលុយចំនួន៥.៥៣ពាន់ពាន់លានយ៉េនដែលស្មើនឹង៣៦.៨ពាន់លានដុល្លារអាមេរិកដើម្បីធ្វើអន្តរាគមន៍នៅក្នុងខែកក្កដាឆ្នាំ២០២៤ទៅលើលុយយ៉េនរបស់ខ្លូនខណៈលុយយ៉េនបានធ្លាក់ថ្លៃខ្លាំងធៀងនឹងប្រាក់ដុល្លាររបស់អាមេរិក។
បើយោងតាមការចុះផ្សាយរបស់CNBC បានឲ្យដឹងថាបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានឲ្យដឹងថាអាជ្ញាធរតាមរយៈធនាគារកណ្ដាលជប៉ុនបានចាក់លុយក្នុងការធ្វើអន្តរាគមន៍ទៅលើរូបិយបណ្ណយ៉េននៅចន្លោះចាប់ពីខែមិថុនាដល់ខែកក្កដាឆ្នាំ២០២៤នេះ។
ជប៉ុនបានធ្វើអន្តរាគមន៍ទៅលើទីផ្សារប្ដូរប្រាក់អន្តរជាតិបន្ទាប់ពីរូបិយបណ្ណយ៉េនរបស់ខ្លួនបានធ្លាក់ចុះទាបបំផុតនៅក្នុងរយៈពេល៣៨ឆ្នាំធៀបនឹងប្រាក់ដុល្លារអាមេរិក។ ហើយកាលពីខែឧសភាឆ្នាំ២០២៤នេះ រដ្ឋាភិបាលរបស់ប្រទេសជប៉ុនបានប្រកាសការធ្វើអន្តរាគមន៍លើរូបិយបណ្ណជុំទីមួយចាប់តាំងពីខែតុលាឆ្នាំ២០២២។
ស្របពេលដែលរូបិយបណ្ណយ៉េនកំពុងចុះ ធនាគារកណ្ដាលជប៉ុនកាលពីថ្ងៃម្សិលមិញបានសម្រេចដំឡើងអត្រាការប្រាក់ប្រមាណ០.២៥%ដោយដំឡើងពី០%ទៅ០.១% ហើយការដំឡើងការប្រាក់នេះគឺជាការដំឡើងដ៏ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨មក។
យ៉ាងណាមិញបន្ទាប់ពីធនាគារកណ្ដាលជប៉ុនចាក់លុយចូលដើម្បីធ្វើអន្តរាគំមន៍និងដំឡើងការប្រាក់យ៉េនបានធ្វើឲ្យលុយយ៉េនចាប់ផ្ដើមងើបឡើងវិញ។ គិតត្រឹមថ្ងៃនេះលុយយ៉េនមានតម្លៃ១៤៩យ៉េនក្នុងមួយដុល្លារ ពោលគឺលុយយ៉េនបានចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយបន្ទាប់ពីការធ្វើអន្តរាគមន៍នេះ៕