ស្ពានថ្មី ប្រព័ន្ធធារាស្រ្តថ្មី! ជប៉ុនប្រកាសផ្តល់ជំនួយឥតសំណងជិត១៩ ម៉ឺនដុល្លារសម្រាប់សង់ស្ពាន និងប្រព័ន្ធធានាសាស្រ្តនៅក្នុងខេត្ត២នៅខ្មែរ
Bunthoeun KoemDECEMBER 6 2022239 views

រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ថវិកាសរុបចំនួន ១៨៦,៨៥៦ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពាននៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងការស្តារប្រព័ន្ធធារាសាស្ត្រទួលអណ្តែតនៅក្នុងខេត្តកំពង់ចាម។

យោងតាមការចេញផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថាការផ្ដល់ជំនួយឥតសំណងនេះធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ រវាងលោក តានិណៃ អ៊ីឈិតុម៉ុ (TANINAI Ichito​m​o) ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាមួយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរកន្លងមកជប៉ុនបានផ្ដល់ជំនួយមកកម្ពុជាជាយ៉ាងច្រើន ដោយចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៦៥លានដុល្លារ អាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងនេះចំនួន ៦៦៧ នៅទូទាំងប្រទេសកម្ពុជា៕

317377553 514645064024643 5068354656720277098 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia