រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ស្នើសុំក្រុមហ៊ុន Japan Airlines ភ្ជាប់ការហោះហើរត្រង់មកកម្ពុជា
Bunthoeun KoemSEPTEMBER 29 202577 views

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានស្នើសុំដល់ក្រុមហ៊ុនអាកាសចរណ៍ Japan Airline ពិនិត្យលទ្ធភាពហោះហើរផ្ទាល់ និងត្រង់មកកម្ពុជាតែម្តង ដោយផ្អែកលើសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ ចំនួនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ដែលពិតជាជួយបង្កើនចំនួនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើង។

 556051235 1208968157930607 8560613541080595889 N

ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្ដ្រីនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL)  កាលពីថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥។

555524836 1208982427929180 1042399167158629138 N

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះមានជើងហោះហើរចំនួន ២២០គោលដៅនៅប្រទេស ចំនួន៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់ Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ខ្លួន។

 

គួរជម្រាបផងដែរថា នៅពេលឆាប់ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ២ គឺក្រុមហ៊ុន Etihad Airways និងក្រុមហ៊ុន Turkish Airlines នឹងតភ្ជាប់ការហោះហើរត្រង់របស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ ដោយក្នុងនោះក្រុមហ៊ុន Etihad Airways នឹងចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ តទៅ។ ដោយឡែកក្រុមហ៊ុន Turkish Airlines នឹងចាប់ផ្តើមហោះហេីរត្រង់ និងផ្ទាល់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់ អាកាសយានដ្ឋានអន្ដរជាតិតជោ ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕

 

545884623 786236737542163 3302036651692789039 N (2)

545546932 1097447009230307 6073544779830475686 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia