ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន ភីស ភេត្រូលៀម និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់តម្លៃលក់ដូចខាងក្រោម៖
១. ក្រុមហ៊ុន Caltex ៖ ដាក់លក់តម្លៃម៉ាស៊ូត ៣ ៥០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៦០០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៤៥០ រៀលក្នុង ១ លីត្រ។

២. ក្រុមហ៊ុន BVM ៖ ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៥0០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៦0០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ២0០ រៀលក្នុង ១ លីត្រ។

៣. ក្រុមហ៊ុន ភីស ភេត្រូលៀម៖ ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៥០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៦០០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែតម្លៃ ៤ ៤៥០ រៀលក្នុង ១ លីត្រ៕



