មេធំ ធនាគារធំបំផុតអាមេរិក មិនចូលចិត្តទិញមាស តែនិយាយថាមាសអាចឡើងខ្ពស់បំផុតដល់តម្លៃនេះយ៉ាងងាយស្រួល
Toeuy HongMARCH 24 202611.3 K views

 លោក Jamie Dimon នាយកប្រតិបត្តិ ធនាគារJPMorgan ជាមនុស្សដែលមិនចូលចិត្តវិនិយោគលើមាសនោះទេប៉ុន្ដែនៅក្នុងបិទសម្ភាសន៍កាលពីឆ្នាំល២០២៥កន្លងទៅពេលមានគេសួរថាតើតម្លៃមាសឥឡូវធូរថ្លៃឬថ្លៃពេកនោះលោកបានផ្ដល់ចម្លើយគួរឲ្យភ្ញាក់ផ្អើល។

 

នៅក្នុងបទសម្ភាសន៍ពេលមានគេសួរពីចលនារបស់ហាងឆេងមាស លោកឆ្លើយថាលោកមិនសូវដឹងច្រើននោះទេ ប៉ុន្ដែលោកបាននិយាយមាសអាចនឹងហក់ឡើងពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារក្នុងមួយអោន( ពី៦,០២៤ដុល្លារទៅ១២,០៤៨ដុល្លារក្នុង១តម្លឹង)បានយ៉ាងងាយស្រួលបំផុត។

 

 លោកព្យាករថាតម្លៃហាងឆេងមាសអាចហក់ឡើងដល់ពី៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារក្នុងមួយអោនគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នស្ថិតនៅក្នុងភាពមិនច្បាស់លាស់ហើយបញ្ហាភូមិសាស្រ្តនយោបាយនៅតែកើតមានជាហូរហែរ ដែលធ្វើឲ្យក្រុមអ្នកវិនិយោគជាច្រើនងាកទៅវិនិយោគលើមាសដែលជាទ្រព្យសុវត្ថិភាពអាចរក្សាតម្លៃបានគ្រប់កាលៈទេសៈ។ ហើយលោកក៏ណែនាំឲ្យរាប់បញ្ចូលមាសនៅក្នុងផលបត្រវិនិយោគរបស់អ្នកផងដែរ។

 

 គួរបញ្ជាក់ផងដែរថានៅក្នុងឆ្នាំ២០២៦ មាសចាប់ផ្ដើមហក់ខ្លាំងបន្ទាប់ពីភពលោកជួបបញ្ហាជាបន្តបន្ទាប់ដូចជាបញ្ហាដាក់ពន្ធនាំចូលពីអាមេរិក បញ្ហាភូមិសាស្រ្តនយោបាយនិងបញ្ហាសង្រ្គាមជាដើម។ បច្ចុប្បន្នមាសបានធ្លាក់មកត្រឹម៥០០ដុល្លារស្ដើងក្នុងមួយជីបន្ទាប់ពីប្រេងឡើងថ្លៃខ្លាំង ហើយអ្នកវិនិយោគងាយទៅវិនិយោគលើប្រេងដែលដាក់សម្ពាធឲ្យមាសដាំក្បាលចុះ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia