កុំយកគំរូតាម! មហាសេដ្ឋីចិន Jack Ma ប្រាប់ពីកំហុសធំបំផុត២ ធ្វើឲ្យលោកស្តាយក្រោយអស់មួយជីវិត
Kan DaraJUNE 9 20237.5 K views

លោក Jack Ma ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីមាឌល្អិតចិត្តធំ ជាបុគ្គលមានឥទ្ធិពល និងល្បីល្បាញមួយរូប រួមទាំងទទួលបានភាពជោគជ័យយ៉ាងធំធេងលើអាជីពការងារ និងអាជីវកម្មដែលលោកខំកសាងយ៉ាងសស្រាក់សស្រាំអស់រយៈពេលជាង ២០ឆ្នាំ រហូតបង្កើតបានជាក្រុមហ៊ុនលក់ទំនិញធំបង្អស់មួយរបស់ចិន Alibaba។

Jack Ma

យ៉ាងណាមិញបើទោះបីរូបភាពខាងក្រៅលោកមើលទៅហំហានក៏ពិតមែន ប៉ុន្តែលោកបានថ្លែងប្រាប់ទាំងអារម្មណ៍ក្តុកក្តួលនៅក្នុងកម្មវិធីមួយថា អ្នកគ្រប់គ្នាគិតថាលោកជាបុគ្គលដែលជោគជ័យ ប៉ុន្តែនោះមិនមែនទេ ព្រោះថាបុគ្គលដែលជោគជ័យរមែងទទួលបានជោគជ័យទាំងព្រមមិនថាការងារ ជីវិតគ្រួសារនិងរឿងសំខាន់ផ្សេងៗទៀតជាច្រើននៅក្នុងជីវិត។ ចំណែកលោក មិនមែនជាមនុស្សជោគជ័យដូចគ្រប់គ្នាគិតឡើយ ហើយវាបានធ្វើឲ្យលោកមានវិប្បដិសារីយ៍ដល់ថ្ងៃនេះ ព្រោះតែមិនបានបំពេញតួនាទីជាប្តីល្អ និងតួនាទីជាឪពុកល្អសម្រាប់កូនៗ

14 Large

Jack Ma បានបន្ថែមថា មួយថ្ងៃៗលោកបានចំណាយពេលជាច្រើនជាមួយការងាររហូតគ្មានពេលផ្តល់ភាពកក់ក្តៅឲ្យគ្រួសារ ដែលធ្វើឲ្យកូននិងប្រពន្ធរបស់លោកមានអារម្មណ៍អាក់អន់ស្រពោនចិត្តជាខ្លាំង រហូតនាងសម្រេចចិត្តនិយាយមកកាន់លោកថា ជីវិតខ្លីណាស់ មិនគួរចំណាយពេលធ្វើការរហូតភ្លេចគិតពីគ្រួសារបែបនេះនោះឡើយ បងគួរតែចំណាយពេលជាមួយគ្រួសារឱ្យបានច្រើនជាងនេះ”

12

ក្រោយពីការស្តាប់សម្តីរបស់ភរិយារួចមក លោកក៏យំហើយបានគិតថាប្រសិនបើលោកអាចត្រឡប់ក្រោយបាន នោះលោកនឹងចំណាយពេលវេលាឲ្យបានច្រើនបំផុតជាមួយគ្រួសារ ជាមួយមនុស្សជាស្រឡាញ់របស់លោកនឹងមិនឲ្យពួកគេមានអារម្មណ៍ថាឯកោដូចជាពេលនេះឡើយ។ លោកក៏បានផ្តាំទៅដល់យុវវ័យជំនាន់ក្រោយផងដែរថា ពេលវេលាមិនដែលចាំអ្នកនោះទេ ហើយអ្នកក៏មិនអាចរស់នៅនឹងធ្វើការងារបានអស់មួយជីវិតដូចគ្នា ហេតុនេះហើយអ្នកគួរតែគិតអំពីកំហុសឆ្គងដែលអ្នកបានធ្វើចំពោះមនុស្សដែលអ្នកស្រឡាញ់នៅជុំវិញខ្លួនឲ្យបានច្រើនជាជាងការងាររបស់អ្នក ដោយផ្តល់ពេវេលាឲ្យបានច្រើនទៅដល់ពួកគេ នោះទើបអ្នកអាចក្លាយជាបុគ្គលដែលជោគជ័យម្នាក់៕

13

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia