J&Tមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈ៣ឆ្នាំ និងទទួលបានសមិទ្ធិផលល្អគួរឲ្យកត់សម្គាល់
Daneth MechOCTOBER 8 2022

ថ្ងៃទី8 ខែតុលា ឆ្នាំ2022 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា–ក្រុមហ៊ុន GLOBAL JET EXPRESS KHM CO.,LTD (J&T Express ឬហៅកាត់ថាJ&T) ដែលជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក និងក្រៅប្រទេសបានប្រារព្ធនូវខួបលើកទីបីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ J&T បានអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ហើយនាពេលបច្ចុប្បន្ននេះ  J&T បានពង្រីកសាខាជាង 700 កន្លែង ដែលគ្របដណ្តប់ទីតាំងដឹកជញ្ជូនទូទាំងប្រទេស និងផ្តល់នូវសេវាកម្មដឹកជញ្ជូនក្នុងស្រុកដែលមានគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

Photo 2022 10 08 13 27 08

Photo 2022 10 08 13 27 28

ខួបលើកទី៣នៃវត្តមានរបស់J&Tនៅក្នុងប្រទេសកម្ពុជា

ចាប់តាំងពីចូលរួមក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ2019J&T តែងតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលបំពេញតម្រូវការទីផ្សារក្នុងស្រុក។ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុងស្រុក ក្រុមហ៊ុនJ&Tបានផ្ដល់នូវសេវាកម្មដឹកជញ្ជូនទាន់ពេលវេលា ការទូទាត់សាច់ប្រាក់បន្ទាប់ពីទទួលបានកញ្ចប់បញ្ញើ និងសេវាកម្មផ្សេងៗ ហើយទន្ទឹមនិងនេះ ក្រុមហ៊ុនJ&Tក៏បានបើកដំណើរការនូវសេវាកម្មដឹកជញ្ជូនបែបអន្តរជាតិផងដែរ។ បច្ចុប្បន្ននេះ បញ្ញើក្នុងក្រុងតែមួយ តម្លៃអប្បបរមាត្រឹមតែ1ដុល្លារ/គីឡូក្រាម និង បញ្ញើពីទីក្រុងភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា តម្លៃអប្បបរមាត្រឹមតែ 1.25ដុល្លារ/គីឡូក្រាម និងមានជាសេវាកម្ម ទទួលប្រាក់ទំនិញជំនួសអតិថិជន (Cash on Delivery) និងសេវាកម្ម អ្នកទទួលបញ្ញើបង់ប្រាក់បញ្ញើផងដែរ។ ចំណែកឯ សេវាកម្មដឹកជញ្ជូនអន្តរជាតិបានបើកដំណើរការដឹកជញ្ជូនទំនិញពីប្រទេសចិនមកកម្ពុជា ជាមួយមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ហើយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវអាកាសអប្បបរមាត្រឹមតែ 7ដុល្លារ/គីឡូក្រាម និងការដឹកជញ្ជូនតាមផ្លូវគោកត្រឹមតែ 1​ដុល្លារ/គីឡូក្រាមតែប៉ុណ្ណោះ  ពិសេសជាងនេះទៅទៀត ដើម្បីជួយសម្រួលពេលវេលា និងកាត់បន្ថយនូវការការព្រួយបារម្ភរបស់អតិថិជនក្រុមហ៊ុនក៏មានផ្ដល់នូវការដឹកជញ្ជូនដល់ទីកន្លែងទូទាំងប្រទេស ដោយមិនគិតថ្លៃផងដែរ។

លោក Charles អនុប្រធានក្រុមហ៊ុន J&T Group មានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ J&T ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលដ៏ល្អក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំនេះ។​ សព្វថ្ងៃ J&Tបានវិវឌ្ឍន៍ខ្លួនជាក្រុមហ៊ុនដឹកជញ្ជូនដែលមានវត្តមាននៅលើ ១៣ប្រទេសដែលគ្របដណ្តប់ទូទាំងអាស៊ី មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាមេរិកឡាទីនដោយប្រកាន់ខ្ជាប់នូវគោលគំនិត'អតិថិជនជាចម្បង ប្រសិទ្ធភាពជាឫសគល់'។ J&T នឹង​បន្ត​​ផ្តល់​សេវាបម្រើ​អតិថិជនឲ្យកាន់តែមានប្រសិទ្ធិភាព​នៅប្រទេសកម្ពុជានិង​ទូទាំងសកលលោក​។

លោក Luis នាយកប្រតិបត្តិក្រុមហ៊ុន J&T ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «ក្រឡេកទៅមើលដំណើរនៃការអភិវឌ្ឍន៍ក្នុងរយៈពេល 3 ឆ្នាំកន្លងមកនេះ ខ្ញុំពិតជារីករាយជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យរបស់ J&T ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជន និងបងប្អូនទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើ J&T ។ ទន្ទឹមនឹងនេះ J&T នឹងបន្តពង្រឹងទីផ្សារកម្ពុជា ផ្តល់ជូនអតិថិជន និងសហគ្រាសនូវសេវាកម្មកាន់តែល្អប្រសើរ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ»។

នៅពេលអនាគត ក្រុមហ៊ុន J&T នឹងបន្តពង្រីកទីផ្សារកម្ពុជាឲ្យកាន់តែទូលំទូលាយ ហើយបង្កើនការវិនិយោគលើរចនាសម្ព័ន្ធ និងបរិក្ខារក្នុងវិស័យដឹកជញ្ជូន ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើវិស័យសេដ្ឋកិច្ចឧស្សាហកម្មក្នុងប្រទេសកម្ពុជា។

Photo 2022 10 08 13 27 13

អំពី J&T

J&Tគឺជាក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនមួយតាមបណ្ដាប្រទេសនានាជាសាកល ដែលមានឥទ្ធិពលរីនចម្រើនឈានមុខគេនៅក្នុងទីផ្សារដ៏ធំរបស់ពិភពលោកពិសេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសចិន។ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 និងបានគ្របដណ្តប់ប្រទេសចំនួន 13 រួមមាន ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប​ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត'អតិថិជនជាចម្បង ប្រសិទ្ធភាពជាឫសគល់'។

Photo 2022 10 08 13 27 19

Photo 2022 10 08 13 27 23

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia