ចប់បាក់ឌុប ចង់រៀនIT! សាលាកូរ៉េធំ១នេះ នឹងបើកការប្រឡងអាហារូបករណ៍១០០% ឥតគិ.តថ្លៃ
Ping Chou EngOCTOBER 23 2023757 views

យោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលកូរ៉េ Korea Software HRD Center  បានប្រកាសពីឱកាសទទួលបានអាហារូបករណ៍១០០% ចំនួន១០០កន្លែង សម្រាប់បង ប្អូនដែលចប់បាក់ឌុបនឹងមានបំណងរៀនមុខជំនាញព័ត៌មានវិទ្យា សម្រាប់ឆ្នាំសិក្សា ២០២៤ ដោយទទួលចុះឈ្មោះចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ រហូតដល់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣។

ចំពោះអាហារូបករណ៍នេះដែរសិស្សនឹងតម្រូវឱ្យមានការប្រឡងយក។ ក្នុងនោះមុខវិជ្ជាប្រឡងយកអាហាររូបករណ៍ខាងលើនេះរួមមានដូចជា តក្កវិទ្យា, ភាសា Java Programming, HTML, CSS, JavaScript និង SQL , រួមទាំងសំណេរជាភាសាអង់គ្លេសផងដែរ។

ចំណែកការចេញបញ្ជីឈ្មោះបេក្ខជនប្រលងនឹងធ្វើឡើងនៅថ្ងៃទី ១៥​ ខែធ្នូ ឆ្នាំ ២០២៣ ការប្រលងសរសេរនឹងធ្វើនៅ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ រួចចេញលទ្ធផលបឋមនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ នឹងសម្ភាសន៍នៅថ្ងៃទី ០៣ និង ០៤ ខែមករា ឆ្នាំ ២០២៤ ។ ដោយលទ្ធផលផ្លូវការនឹងចេញនៅ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤ ការចូលរៀនត្រៀមនៅ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយបើកបវេសនកាលថ្មីនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្រោយប្រឡងជាប់អាហារូបករណ៍សិស្សនឹងទទួលបាន ប្រាក់ឧបត្ថម្ភ ចាប់ពី ៣០$ ដល់ ១០០$ក្នុងមួយខែ សម្រាប់ថ្នាក់មូលដ្ឋាន និងរហូតដល់ ១៤០$ ក្នុងមួយខែសម្រាប់ថ្នាក់កម្រិតខ្ពស់ អាស្រ័យទៅតាមពិន្ទុប្រចាំខែរបស់និស្សិត។ ក្រៅពីនេះនិស្សិតនឹងមាន ការឧបត្ថម្ភកន្លែងស្នាក់នៅសម្រាប់និស្សិតមកពីសាកវិទ្យាល័យតាមបណ្តាខេត្តព្រមទាំង ទទួលបានឱកាសការងារទាំងក្នុងស្រុក និង ក្រៅស្រុក មានឱកាសទៅសិក្សាថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅប្រទេសកូរ៉េផងដែរ។

ចំណែកបរិក្ខារសិក្សាសិស្សនឹងទទួលបានទទួលបានឯកសណ្ឋានហើយសាលាក៏មានកម្មវិធីកីឡា និងពិធីជប់លៀងប្រចាំខែផងដែរ។ ក្រៅពីនេះបរិយាកាសសិក្សានឹងមាន និងមានភាពសម្បូរបែបទាំងទ្រឹស្តី និង ការអនុវត្ត ដោយសិស្សនឹងមានឱកាសក្លាយជាអ្នកជំនាញ Software Developer កម្រិតខ្ពស់ ដែលទទួលបានការចែករំលែកចំណេះដឹង និង បទពិសោធន៍ ពីវាគ្មិនពិសេសៗទាំងក្នុងស្រុក និង ក្រៅស្រុក។

ដូច្នេះសម្រាប់សិស្ស-និស្សិត​ ដែលមានចំណាប់អារម្មណ៍ពីព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខ 023 991 314, 086 616 316, 017 503 532 ឬធ្វើការចុះឈ្មោះតាមរយៈ តំណលីងខាងក្រោមនេះបាន https://register.kshrd.com.kh

448c68ee 95bd 44d1 875f 30b0aaab85e3

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia