ក្រោយការប្រឡងបាក់ឌុបបានបញ្ចប់ទៅ ជាប់ឬធ្លាក់ចូរបំភ្លេចរឿងជោគជ័យនិងបរាជ័យនោះចោលទៅចុះ ព្រោះថាដំណើរបន្ទាប់នឹងមានរឿងអស្ចារ្យជាច្រើនចូលមកក្នុងជីវិតយើង តាមរយៈការចាប់ផ្តើមសកម្មភាពរបស់យើងក្នុងវិនាទីនេះ ថ្ងៃនេះ។
ស្របគ្នានេះដែរជំនាញស្នូលគឹសំខាន់ក្នុងដំណើរបន្ទាប់របស់សិស្សដើម្បីក្លាយខ្លួនទៅជានិស្សិត។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់រៀនជំនាញ ព័ត៌មានវិទ្យា- Information Technology ឬហៅកាត់ថា IT តើគួរជ្រើសសកលវិទ្យាល័យឬ វិទ្យាស្ថានណាមួយដែលមានជំនាញបរិញ្ញបត្រឬបរិញ្ញបត្ររង លើមុខជំនាញដ៏មានសក្តានុពលមួយនេះ?
ឆ្លើយតបបញ្ហាខាងលើ ថ្ងៃនេះគេហទំព័រចាបក្រហមសូមពាំនាំនូវសកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗចំនួន៥ ដែលបង្រៀនជំនាញ IT៖
១. សកលវិទ្យាល័យភូមិន្ទភ្នំពេញ ( RUPP )
សកលវិទ្យាល័យធំ ជាងគេនៅភ្នំពេញ មានបណ្តុះបណ្តាលទាំងផ្នែកសង្គម និងវិទ្យាសាស្រ្តបច្ចេកវិទ្យា។ សកលវិទ្យាល័យចំណាស់មួយនេះក៏មានភាពល្បីល្បាញលើការបង្រៀនដេប៉ាតឹម៉ង់ព័ត៌មានវិទ្យាផងដែរ សម្រាប់ថ្នាក់បរិញ្ញាបត្រ ហើយមានភាពល្បីល្យាញមួយផងដែរលើមុខជំនាញមួយនេះ។
២. សកលវិទ្យាល័យបច្ចេកវិទ្យា ( តិចណូ )
គ្រឹះស្ថានសិក្សារបស់រដ្ឋដ៏មានកត្តិនាមតាំងពីសម័យសង្គមរាស្រ្តនិយមមួយនេះ មិនត្រឹមតែល្បីលើមុខជំនាញមេកានិចប៉ុណ្ណោះទេ ថែមទាំងមានបណ្តុះបណ្តាលព័ត៌មានវិទ្យាផងដែរ។ សកលវិទ្យាល័យមួយនេះតែងមានការប្រឡងប្រជែងតឹងរឹងបំផុតដើម្បីចម្រាញ់យកជើងខ្លាំង។
៣. វិទ្យាស្ថានស៊ីតិក SETEC Institute
វិទ្យាស្ថានមួយនេះគឺជាស្ថាប័នឯកជនឈានមុខគេមួយ ក្រៅពីមានភាពល្បីល្យាញលើការបង្រៀនថ្នាក់ស្ថាបត្យកម្មក៏មានថ្នាក់គ្រប់គ្រង ព័ត៌មានវិទ្យាផងដែរ។
៤. អង្គការ PNC - Passerelles numériques Cambodia
សាលាអង្គការបារាំង ដែលជំនាញលើការបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យាដល់សិស្សនិស្សិតក្រីក្រ និង តែងតែជ្រើសរើសសិស្សដើម្បីចូលរៀនដើម្បីចូលរៀនថ្នាក់ព័ត៌មានវិទ្យា ដោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលផងដែរ។ អង្គការមួយនេះតែងទទួលសិស្សឱ្យចូលរៀនជារៀងរាល់ឆ្នាំ ហើយសម្រាប់ជំនាញមួយនេះទៀតសោតអង្គការតែងបង្រៀនឱ្យចំគោលដៅ និងប្រើរយៈពេល។
៥. វិទ្យាស្ថាន Computer Academy STEP Cambodia
វិទ្យាស្ថានមួយនេះមានបង្រៀនជំនាញព័ត៌មានវិទ្យា សម្រាប់ថ្នាក់បរិញ្ញបត្ររង ក៏ដូចជាវគ្គខ្លីមួយចំនួនផងដែរ មួយវិញទៀតស្ថាប័ននេះមួយនេះមានសាខា៨៥ នៅ២២ប្រទេស ជុំវិញពិភពលោកដែលអន្តរជាតិទទួលស្គាល់ថាជាវិទ្យាស្ថានដែលមានឯកទេសខ្ពស់់លើការអប់់រំផ្នែកព័ត៌មានវិទ្យា។
អត្ថបទដោយ៖ ពីង ជូអេង