ទម្លាយអាថ៌កំបាំងកាត់បន្ថយការចំណាយលាក់កំបាំងលើប្រព័ន្ធ IT៖ ដំណោះស្រាយថ្មីពី Cambium Networks នៅ Enterprise Connect 2026
Sakada KhonAUGUST 26 2026

ក្រុមហ៊ុន EDTCAM Co., Ltd ដែលជាអ្នកចែកចាយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Cambium Networks មកពីសហរដ្ឋអាមេរិក រៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាប្រចាំឆ្នាំដ៏ធំចំនួនពីរក្នុងថ្ងៃតែមួយគឺ៖ «Enterprise Connect 2026: Discover the Future of Wireless Networking» នាពេលព្រឹក និង «Cambium Cambodia Partner Growth Summit 2026» នាពេលរសៀល នៅសណ្ឋាគារ Fairfield by Marriott Phnom Penh។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថាប័នរដ្ឋ សហគ្រាសធំៗ គ្រឹះស្ថានអប់រំ វិស័យបដិសណ្ឋារកិច្ច និងដៃគូចែកចាយយ៉ាងច្រើនកុះករ។

គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ «ONE Network for Enterprise» រួមទាំងការដាក់បង្ហាញបច្ចេកវិទ្យាបណ្តាញឥតខ្សែជំនាន់ចុងក្រោយដូចជា Wi-Fi 7, Wi-Fi 6/6E, Fixed Wireless Broadband និងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃតាមរយៈ Cloud & AI (cnMaestro X) ដែលផ្តល់នូវសុវត្ថិភាពខ្ពស់ ភាពងាយស្រួលក្នុងការគ្រប់គ្រង និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព។

Photo 2026 08 26 16.54.32

Cambium Networks ផ្តល់នូវដំណោះស្រាយបណ្តាញសម្រាប់សហគ្រាសពេញលេញ រួមមាន Wi-Fi, Switching, Security SD-WAN និង Fixed Wireless ដែលអាចគ្រប់គ្រងបានក្នុងផ្ទាំងបញ្ជាតែមួយ (Single Pane of Glass) តាមរយៈ cnMaestro។ បន្ថែមលើនេះ ប្រព័ន្ធ AI Assurance នឹងជួយតាមដាន វិភាគ និងដោះស្រាយបញ្ហាបច្ចេកទេសជាមុនដោយស្វ័យប្រវត្តិ (Proactive Troubleshooting) ដើម្បីធានាបាននូវបទពិសោធន៍ប្រើប្រាស់ដ៏ល្អប្រសើរ។

បច្ចេកវិទ្យា Wi-Fi 7 ត្រូវបានលើកយកមកបង្ហាញជាមួយនឹងលក្ខណៈពិសេសដូចជា កម្រិតបញ្ជូនទិន្នន័យទ្វេដង (Bandwidth 320 MHz), បច្ចេកវិទ្យា Adaptive Interference Puncturing និង Multi-Link Operation (MLO) ដែលជួយកាត់បន្ថយភាពយឺតយ៉ាវ (Latency) និងបង្កើនល្បឿនដល់កម្រិតអតិបរមា។ អ្វីដែលកាន់តែពិសេសនោះគឺមុខងារ Software-Defined APs ដែលអនុញ្ញាតឱ្យស្ថាប័នធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាតាមរយៈ Software ដោយមិនចាំបាច់ប្តូរឧបករណ៍ (Hardware) ឡើយ ដែលនេះគឺជាការការពារការវិនិយោគក្នុងរយៈពេលវែងពី ៥ ទៅ ១០ ឆ្នាំ។

Photo 2026 08 26 16.59.30

Photo 2026 08 26 17.00.10

ចំពោះប្រសិទ្ធភាពថ្លៃដើម ឧបករណ៍របស់ Cambium មានសមត្ថភាពគ្របដណ្តប់ខ្ពស់ ដែលតម្រូវឱ្យប្រើប្រាស់ចំនួន Access Point តិចជាងមុន កាត់បន្ថយការប្រើប្រាស់ខ្សែកាប និងថាមពលអគ្គិសនី។ លើសពីនេះ ក្រុមហ៊ុនមិនមានការគិតថ្លៃអាជ្ញាប័ណ្ណ (License) លាក់កំបាំង និងផ្តល់ជូនការធានាគុណភាពកម្រិត Limited Lifetime Warranty ទៀតផង។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចែករំលែកនូវករណីជោគជ័យជាក់ស្តែង រួមមានការដាក់ពង្រាយបណ្តាញ Wi-Fi ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2023) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចទ្រទ្រង់អ្នកប្រើប្រាស់រហូតដល់ ២០,០០០ នាក់ក្នុងពេលតែមួយ ជាមួយនឹងទិន្នន័យជាង 4.5 Terabytes។ ដំណោះស្រាយនេះក៏ត្រូវបានប្រើប្រាស់ក្នុងកិច្ចប្រជុំកំពូល G20 និងទទួលបានការទទួលស្គាល់កម្រិតសកលពីសណ្ឋាគារ Marriott (Marriott Global Certification) ផងដែរ។

លោក រស់ វណ្ណឌី នាយកគ្រប់គ្រងក្រុមហ៊ុន EDTCAM Co., Ltd បានមានប្រសាសន៍ថា៖ «នៅ EDTCAM ចក្ខុវិស័យរបស់យើងគឺលើសពីការចែកចាយឧបករណ៍ គឺការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏រឹងមាំនៅកម្ពុជា។ យើងប្តេជ្ញាគាំទ្រដៃគូ និងអតិថិជនរបស់យើង ចាប់តាំងពីការរចនាដំណោះស្រាយ ការដំឡើង រហូតដល់ការផ្ទេរចំណេះដឹងបច្ចេកទេស និងសេវាកម្មក្រោយការលក់ ដើម្បីធានាថាគ្រប់ស្ថាប័នអាចធ្វើបរិវត្តកម្មឌីជីថលប្រកបដោយទំនុកចិត្ត និងនិរន្តរភាព។»

Photo 2026 08 26 16.55.35

លោកបានបន្ថែមទៀតថា «EDTCAM មិនមែននៅទីនេះត្រឹមតែដើម្បីលក់ផលិតផលនោះទេ តែគឺដើម្បីកសាងភាពជាដៃគូយូរអង្វែង។ នៅពេលដែលលោកអ្នកវិនិយោគលើបច្ចេកវិទ្យា លោកអ្នកមិនមែនគ្រាន់តែទិញឧបករណ៍នោះទេ ប៉ុន្តែគឺកំពុងវិនិយោគលើសមត្ថភាព និងអនាគតនៃស្ថាប័នរបស់លោកអ្នកទាំងមូល។»

លោក Himanshu Motial អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ Cambium Networks ក៏បានបន្ថែមថា៖ «កម្ពុជាគឺជាទីផ្សារដែលមានសក្តានុពលរីកចម្រើនខ្លាំង។ Cambium វិនិយោគ ២០% នៃចំណូលទៅលើ R&D ដើម្បីធានាបាននូវបច្ចេកវិទ្យាឈានមុខគេជានិច្ច។ យុទ្ធសាស្ត្ររបស់យើងជាមួយដៃគូក្នុងស្រុក គឺការផ្លាស់ប្តូរពីការប្រកួតប្រជែងលើតម្លៃ ទៅជាការសហការដោះស្រាយបញ្ហាជាក់ស្តែងជូនអតិថិជន ដើម្បីបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ទីផ្សារកម្ពុជា។»

Photo 2026 08 26 16.56.00

Photo 2026 08 26 16.56.32

ក្នុងឱកាសនេះ EDTCAM និង Cambium Networks ក៏បានប្រកាសពីគម្រោងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស៊ីជម្រៅ (Hands-on Workshops) និងការប្រឡងយកវិញ្ញាបនបត្រផ្លូវការសម្រាប់វិស្វករក្នុងស្រុកនៅខែក្រោយ ព្រមទាំងផ្តល់ជូនការសាកល្បងឧបករណ៍ផ្ទាល់ (Proof of Concept - PoC) សម្រាប់គម្រោងធំៗផងដែរ។

គូសបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ Cambium Networks បាននឹងកំពុងដំណើរនៅទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងយ៉ាងខ្លាំងក្លា សឹងគ្រប់វិស័យដែលមានតម្រូវការលើប្រព័ន្ធ Networks តួរយ៉ាងដូចជា សាលារៀន សហគ្រាស សណ្ឋាគារប្រណីតៗ ផ្សារទំនើបជាដើម។

Photo 2026 08 26 16.50.17

Photo 2026 08 26 16.50.14

Photo 2026 08 26 16.50.11

Photo 2026 08 26 16.58.03

Photo 2026 08 26 16.58.07

អំពីក្រុមហ៊ុន EDTCAM Co., Ltd

បង្កើតឡើងក្នុងឆ្នាំ២០២០ EDTCAM គឺជាក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសហគ្រាស និងសុវត្ថិភាពឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន Cambium Networks

Cambium Networks (NASDAQ: CMBM) គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលមានប្រភពដើមពី Motorola ផ្តល់នូវដំណោះស្រាយបណ្តាញឥតខ្សែ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញសហគ្រាស ដោយបានដាក់ពង្រាយឧបករណ៍ជាង ១៣ លានគ្រឿង នៅក្នុងប្រទេសជាង ២០០ ជុំវិញពិភពលោក។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia