គិតត្រឹមរយៈពេលពីឆ្នាំចុងក្រោយនេះ រថយន្ត pick-up របស់ប្រទេសជប៉ុន Isuzu បានកំពុងឈរនៅលំដាប់កំពូលនៃបញ្ជីរថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសថៃ ខណៈក្នុងឆ្នាំ២០២២ ក្រុមហ៊ុនអាចលក់អស់រហូតដល់ទៅ១៧៥,៤២៥ គ្រឿង ដោយម៉ូឌែលដែលមានប្រជាប្រិយភាពខ្លាំងជាងគេនោះគឺ Isuzu D-Max។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន THE THAIGER កាលពីពេលកន្លងទៅនេះ។
មូលហេតុធំៗធ្វើឱ្យម៉ូឌែលរថយន្ត Pick Up របស់ជប៉ុន Isuzu ក្លាយជារថយន្តដែលមានការគាំទ្រច្រើនជាងគេនៅក្នុងប្រទេសថៃគឺដោយសាកត្តាធំៗចំនួន៣។ ដោយក្នុងនោះរួមមាន៖
១. អាចបទបែនបានស្ទើរគ្រប់ឧបសគ្គផ្លូវ៖ រថយន្ត pick-up ត្រូវបានប្រជាជនថៃភាគច្រើនគិតថា វាជាប្រភេទរថយន្តដែលស័ក្តិសមបំផុតទៅនឹងស្ថានភាពផ្លូវលំបាក ពោលគឺរថយន្តប្រភេទនេះអាចឡើងចុះភ្នំបាន ជិះផ្លូវទីទួល និងបើកបរលើផ្លូវរលាក់ក៏បាន។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺរថយន្ត Pick Up ថែមទាំងអាចទ្រទម្ងាន់បានធ្ងន់ថែមទៀត។
២. ផ្តល់នៅភាពចំណេញ៖ មិនត្រឹមតែអាចបត់បែនឧបសគ្គផ្លូវនោះប៉ុណ្ណោះទេ ការទិញរថយន្តភីកអាប់គឺស្មើនឹងមានរថយន្តពីរទៅបីគ្រឿងនៅក្នុងផ្ទះ ព្រោះថារថយន្តប្រភេទនេះ អាចជិះលក្ខណៈគ្រួសារក៏បាន និងសម្រាប់ដឹកទំនិញក៏បាន ខណៈប្រជាជនថៃភាគច្រើនសិទ្ធតែជាអ្នករកស៊ី និងធ្វើស្រែចំការ និងត្រូវដឹកទំនិញជាប្រចាំ ដូច្នេះរថយន្ត pick-up របស់ Isuzu ជាជម្រើសដ៏ល្អបំផុត។
៣. កត្តាតម្លៃ៖ តម្លៃជាកត្តាសំខាន់មួយទៀតដែលរួមចំណែកធ្វើឱ្យរថយន្តភីកអាប់កាន់តែមានភាពពេញនិយមនៅក្នុងប្រទេសថៃ ពោលតម្លៃគឺសមរម្យ ខណៈការជួសជុលក៏ចំណាយមិនអស់ច្រើនដែរ។ ដោយ Isuzu D-Max ទ្វា៤ កៅអី៥ ដែលមានកម្លាំង១៥០សេះ មានតម្លៃ២៨ពាន់ដុល្លារ ខណៈ Isuzu D-Max កម្លាំង១៩០សេះ មានតម្លៃត្រឹម២៩ពាន់ប៉ុណ្ណោះ។
គួរជម្រាប់ផងដែលថា យោងតាមទិន្នន័យលក់របស់ប្រទេសថៃ រថយន្ត ភីកអាប់ សរុបចំនួន ៣៨៨,២៩៦ គ្រឿងត្រូវបានលក់ក្នុងឆ្នាំ ២០២២ ខណៈទិន្នន័យនៃការលក់ចេញនៅរថយន្តភីកអាប់ Isuzu មានរហូតដល់ទៅ ៤៥.៧% បើធៀបទៅនឹងប្រេនរថយន្តទាំងអស់នៅក្នុងប្រទេសថៃ៕